អស់ស្ទះ! រូបចម្លាក់តុក្កតា Labubu ជំនាន់ទីមួយដ៏កម្រ ដាក់ដេញថ្លៃនៅប៉េកាំង បានតម្លៃខ្ពស់កប់ក្ដោង អាចទិញផ្ទះល្វែងក្នុងក្រុងបានមួយជុង

Share This

រូបចម្លាក់តុក្កតា Labubu ជំនាន់ដំបូងដ៏កម្រមួយ ថ្មីៗនេះត្រូវបានគេដេញថ្លៃទិញបានក្នុងតម្លៃជាង ១៥ ម៉ឺនដុល្លាអាមេរិក នៅទីក្រុងប៉េកាំង ក្នុងកម្មវិធីដេញថ្លៃមួយដែលធ្វើឡើងជាពិសេសសម្រាប់ពពួកតុក្កតា Labubu ដែលជាប្រភេទតុក្កតាកំពុងតែផ្ទុះល្បីយ៉ាងក្ដៅគគុកខ្លាំងលើពិភពលោកនាពេលបច្ចុប្បន្ន។

Photo: Reuters

រូបចម្លាក់តុក្កតា Labubu នោះដែរមានប្រវែង ១៣១ សង់ទីម៉ែត្រ ជា Labubu ពណ៌បៃតងមានធ្មេញសស្ញាញស្រួចៗចេញមកក្រៅ ដែលបំបែកកំណត់ត្រាសម្រាប់ពពួកតុក្កតា Labubu នេះ ដេញថ្លៃលក់បានរហូតដល់ ១.០៨ លានយ័ន (១៥០ ៣២៤ ដុល្លារ) នៅទីតាំងដេញថ្លៃ Yongle International Auction ដែលធម្មតាជាទីតាំងផ្ដោតលើការដេញថ្លៃលក់គ្រឿងអលង្ការ និង សិល្បៈសម័យទំនើប។

Photo: Reuters

ជាការពិតណាស់ តុក្កតា Labubu បច្ចុប្បន្នគឺជាប្រភេទតុក្កតា on trend បំផុតមួយលើពិភពលោក ដោយតុក្កតានេះដែរត្រូវបានបង្កើតឡើងដោយលោក Kasing Lung និង ដាក់ចេញលក់លើទីផ្សាតដោយក្រុមហ៊ុនយក្សលក់តុក្កតា Pop Mart។

Photo: Reuters

គួរបញ្ជាក់ថា ក្នុងកម្មវិធីដេញថ្លៃពិសេសខាងលើនេះដែរ មានតុក្កតា Labubu សរុបទាំងអស់ ៤៨ តុក្កតាត្រូវបានគេយកមកដាក់ដេញថ្លៃ។ ក្នុងនោះដែរ តុក្កតា Labubu ពណ៌ត្នោតប្រវែង ១៦០ សង់ទីម៉ែត្រ គឺជាតុក្កតាទី ២ បន្ទាប់ពីតុក្កតាពណ៌បៃតងដែលដេញថ្លៃលក់បានក្នុងតម្លៃថ្លៃជាងគេចំនួន ១១៤ ០៨៦ ដុល្លារ។ តាមការប្រាប់ពីខាងក្រុមហ៊ុន ចម្លាក់តុក្កតា Labubu បែបនេះគឺផលិតឡើងមានតែ ១៥ រូបប៉ុណ្ណោះ។ ដោយឡែកចំពោះតុក្កតា Labubu ផ្សេងទៀតដែលដាក់ដេញថ្លៃគឺមួយរូបៗលក់បានក្នុងតម្លៃជាង ១ ពាន់ដុល្លារ៕

Photo: Reuters

ប្រភព៖ CNN

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

អាយុទើប ៥ ឆ្នាំសោះ! ជេននី កូនស្រីច្បង សួស វីសារ ចេះគិតគូរពីក្ដីស្រមៃ ចង់ចូលប្រកួតបវរកញ្ញាមួយពេលធំឡើង

សារព័ត៌មានថៃ ឡាំប៉ាមិនសុខចិត្ត ថា ជូរី ល្អហួស និយាយចោទប្រកាន់ថៃរំ-លោ-ភកិច្ចព្រមព្រៀងសន្តិភាព លើឆាកប្រកួត MTC 2025

ល្បីរឿងបាញ់លុយ ១ ម៉ឺនរៀល ផ្សងសំណាងយកឡាន! សេង មង្គល ផុសសារផ្ទួនៗថាសេដ្ឋកិច្ចកំពុងយ៉ាប់ ឱ្យអ្នកបាញ់លុយគួរពិចារណា

ស្មោកគ្រោកគ្មានភាពជាមនុស្សសោះ! ស្ដាប់ដំណើររឿង យុវតីខ្មែរ ត្រូវទាហានឈុតខ្មៅថៃបំពា-នបូក ប្រើល្បិចឆ្លៀតឱកាសមិនសមជាមនុស្ស

នៅចិន! ចៅអធិការវត្តសៅលីញម្នាក់ បែកធ្លាយរឿងអាស្រូវបារាជិក សង្ស័យដល់ថ្នាក់មានកូន និង កិបកេងលុយវត្តដាក់ហោប៉ៅ

ព័ត៌មានបន្ថែម

ស្មោកគ្រោកគ្មានភាពជាមនុស្សសោះ! ស្ដាប់ដំណើររឿង យុវតីខ្មែរ ត្រូវទាហានឈុតខ្មៅថៃបំពា-នបូក ប្រើល្បិចឆ្លៀតឱកាសមិនសមជាមនុស្ស

នៅចិន! ចៅអធិការវត្តសៅលីញម្នាក់ បែកធ្លាយរឿងអាស្រូវបារាជិក សង្ស័យដល់ថ្នាក់មានកូន និង កិបកេងលុយវត្តដាក់ហោប៉ៅ

ចែកគ្នាដឹង! ករណីអត្តសញ្ញាណប័ណ្ណរបក ឬខូចខាត អាចទៅដាក់ពាក្យស្នើរប្ដូរថ្មីបាន អត់ចាំបាច់ភ្ជាប់ឯកសារបន្ថែមទេ

នៅពោធិ៍សាត់ព្រឹកមិញ មានករណីក្រឡាប់រថភ្លើងដឹកប្រេង បណ្ដាលឱ្យធ្លាក់ទូប្រេងអស់ ៣ ដោយសារបញ្ហាផ្លូវស្រុត

ផ្ទុះឆេះរោងចក្រផលិតប្រេងអង្ករដ៏ធំមួយនៅថៃ ផ្ទុកពោរពេញដោយសារធាតុគីមីអុកស៊ីតកម្ម

ពលរដ្ឋថៃនាំគ្នាភ័យ ព្រោះក្រុងបុរាណដ៏ល្បីជាកន្លែងថតរឿងការ៉ាកេត ជិតត្រូវទឹកជំនន់ពន្លិចហើយ

ចរិតមួយដំបនឹងសៀម! អាណិតនារី CO ខ្លោចចិត្ត ត្រូវជនបង្កប្រើល្បិចឱ្យចូលក្នុងផ្ទះ រួចចា/-ប់ខ្ទប់មុខបំពា-នរាងកាយ ទើបផ្ដ-ា/-ច់ជីវិតយកទៅកប់ដីចោល

ដាក់អាវភ្លៀងតាមខ្លួនផង! ភ្នំពេញ និង បណ្ដាខេត្តមួយចំនួន អាចមានភ្លៀងធ្លាក់ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី ១៩

ស្វែងរកព័ត៌មាន​ ឬវីដេអូ