អស់ពីមួយចូលមួយ! យន្តហោះធន់តូចដឹកមនុស្ស ២ នាក់នៅប្រេស៊ីល ធ្លាក់ផ្ទុះឆេះកណ្ដាលផ្លូវថ្នល់​ បង្កការភ្ញាក់ផ្អើលខ្លាំង

Share This

កាលពីព្រឹកថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ ២០២៥ (ពេលវេលាក្នុងតំបន់) មានហេតុការណ៍ដ៏រន្ធត់មួយបានកើតមានឡើងនៅប្រទេសប្រេស៊ីល ដោយយន្តហោះធន់តូចមួយគ្រឿង Beechcraft King Air F90 បានធ្លាក់ផ្ទុះឆេះលើដងវិថី Marques de Sao Vicente ក្រុង Sao Paulo បណ្ដាលឱ្យមនុស្សលើយន្តហោះចំនួន ២ នាក់ត្រូវបាត់បង់ជីវិតទាំងអស់។

តាមការរៀបរាប់ពីសាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា យន្តហោះមួយគ្រឿងនោះបានធ្លាក់ផ្ទុះឆេះយ៉ាងសន្ធោសន្ធៅ ខណៈតួយន្តហោះបានដាច់ខ្ទាតក្នុងចំណាតមិនឆ្ងាយប៉ុន្មានពីទីតាំងធ្លាក់ឡើយ ហើយបានទៅបុកបន្តនឹងរថយន្តក្រុងនៅក្បែរនោះ។

គួរបញ្ជាក់បន្ថែមដែរថា ហេតុការណ៍ធ្លាក់យន្តហោះនេះបានកើតមានអំឡុងពេលមនុស្សធ្វើដំណើរតាមដងផ្លូវច្រើន និង ក្រៅពីជនរងគ្រោះបាត់បង់ជីវិតលើយន្តហោះហើយនោះ ក៏មានមនុស្ស ៦ នាក់ផ្សេងទៀតលើដងផ្លូវបានរងរបួសក្នុងហេតុការណ៍នេះផងដែរ។

តាមការបញ្ជាក់ពីមន្ត្រីក្នុងតំបន់បានឱ្យដឹងថា យន្តហោះ F90 គឺធ្វើដំណើរហោះចេះពីព្រលាន Campo de Marte ឆ្ពោះទៅកាន់ Porto Alegre នាភាគខាងត្បូងប្រទេសប្រេស៊ីល តែយ៉ាងណាខាងក្រុមការងារគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស Sao Paulo បានដាច់ការទាក់ទងជាមួយយន្តហោះនោះក្នុងពេលត្រឹមប៉ុន្មាននាទីក្រោយហោះចេញ។

ខាងក្រុមស៊ើបអង្កេត មិនទាន់ទម្លាយអត្តសញ្ញាណជនរងគ្រោះដែលស្លាប់នោះឡើយ ហើយចំពោះមូលហេតុបណ្ដាលឱ្យយន្តហោះធ្លាក់ក៏នៅមិនទាន់បញ្ចេញដូចគ្នា៕

Photo: AP

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

​(វីដេអូ) មិនជាប់ឈាមជ័រសោះ តែអ្នកផលិតមាតិកាបរទេសល្បី ២ រូប ខ្នះខ្នែងចុះដល់ទីតាំងជនភៀសសឹកអ្នកភូមិព្រៃចាន់

អ្នកគាំទ្របង្ហាញការបារម្ភ! តួឯករឿង «ព្រលឹងបិសាចក្រមុំ» ពេជ្រ វលក្ខណ៍ កំពុងមានជំងឺកាចសា-ហា-វជាថ្មី

ការសិក្សាថ្មី ៖ ដៃគូចាយពេលមានអីៗនៅព្រឹកមុនទៅធ្វើការ ជួយឱ្យបំពេញការងារជោគជ័យ ឆាប់ឡើងតំណែង បានប្រាក់បន្ថែមខ្ពស់

មិនស្មានទេថានេះជាអាជីពកម្របំផុត នៅលើពិភពលោកមានមនុស្សធ្វើត្រឹម ៦០០ នាក់ តែប្រាក់ខែវិញអាចធ្វើសេដ្ឋីបាន

ដូចគ្នាប៉ុន្មានភាគ? តារាចម្រៀង ម៉ម ពេជ្ជរិទ្ធ និង សុភារាជ ត្រូវអ្នកគាំទ្រថាមុខស្រដៀងគ្នាខ្លាំង ឃើញនៅក្រៅមានអ្នកហៅច្រឡំទៀត

ព័ត៌មានបន្ថែម

​(វីដេអូ) មិនជាប់ឈាមជ័រសោះ តែអ្នកផលិតមាតិកាបរទេសល្បី ២ រូប ខ្នះខ្នែងចុះដល់ទីតាំងជនភៀសសឹកអ្នកភូមិព្រៃចាន់

ការសិក្សាថ្មី ៖ ដៃគូចាយពេលមានអីៗនៅព្រឹកមុនទៅធ្វើការ ជួយឱ្យបំពេញការងារជោគជ័យ ឆាប់ឡើងតំណែង បានប្រាក់បន្ថែមខ្ពស់

ដល់-ក! អ្នកភូមិមួយនៅអង់គ្លេស ថ្លង់រកដេកពួនមិនបាន ដោយសារអ្នកមានៗទៅបាយព្រឹកជិះសុទ្ធតែឧទ្ធម្ភាគចក្រចុះបន្តកន្ទុយគ្នា

ខ្លាំងមែន! ពីខ្លួនមួយគ្មានលុយមួយរៀល ដើររើសគ្រាប់ឈើចាក់ធ្វើខ្សែ-ក រហូតបើកអាជីវកម្មគ្រឿងអលង្ការ មានវីឡាស្នាក់ប្រណីតនៅសៀមរាប

ពុ-ទ្ធោ! នាំភ្ញៀវទេសចរទៅលេងកោះ ពេលមកវិញភ្លេចហៅលោកយាយវ័យ ៨០ ឆ្នាំម្នាក់ឡើងនាវា ទម្រាំដឹងលោកយាយអស់បុណ្យបាត់

ខាងស្រីខូចក្រលៀន ខាងប្រុសកើតមហារីក រៀបការព្រោះសម្លឹងឃើញក្រលៀនគេ តែចុងក្រោយកើតរឿងស្មានមិនដល់

ស៊ែរចែកគ្នាដឹង! ក្រសួងបញ្ជាក់ពីអត្ថន័យផលិតផលមានស្លាក «ច.ប.ផ.» អាចទិញប្រើប្រាស់ ព្រោះបានចុះបញ្ជីត្រឹមត្រូវ

មកស្គាល់បុរសសង្ហាកម្ពុជា ៥ រូប នៅវ័យក្មេង តែសមត្ថភាពខ្លាំង កំពុងដឹកនាំក្រុមហ៊ុនល្បីៗនៅកម្ពុជា

ស្វែងរកព័ត៌មាន​ ឬវីដេអូ