ឡើងភ្នំសាកថ្មជីវិត ចៃដន្យវង្វេងរកផ្លូវចុះអត់ឃើញ ១០ ថ្ងៃ តែចេះឆ្លាតញ៉ាំថ្នាំដុះធ្មេញបំពេញក្រពះទម្រាំគេមកជួយសង្គ្រោះ

Share This

ក្មេងប្រុសអាយុ ១៨ ឆ្នាំម្នាក់នៅប្រទេសចិនសឹងនឹងត្រូវអស់ជីវិតក្រោយដើរឡើងភ្នំក្នុងអាកាសធាតុត្រជាក់វង្វេងរយៈពេល ១០ ថ្ងៃ តែចេះឆ្លាតនឹកឃើញយកថ្នាំដុះធ្មេញមកញ៉ាំបំពេញក្រពះ ទម្រាំខាងក្រុមសង្គ្រោះរកឃើញជួយសង្គ្រោះបានដោយជោគជ័យ។

Photo: Weibo

ក្មេងប្រុសខាងលើនេះដែរមានឈ្មោះថា Sun Liang ដោយកាលពីថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ ២០២៥ កន្លងទៅ រូបគេបានទៅដើរឡើងភ្នំ Qinling ដែលជាភ្នំមានកម្ពស់ជាមធ្យមប្រមាណ ២៥០០ ម៉ែត្រ ហើយក៏ជាដែនជម្រកនៃប្រភេទរុក្ខជាតិ និង សត្វព្រៃចម្រុះជាច្រើនផងដែរ។ រយៈពេល ២ ថ្ងៃក្រោយមក Sun Liang ក៏បាត់ការទាក់ទងជាមួយក្រុមគ្រួសារដោយសារតែឧបករណ៍អេឡិចត្រូនិចរបស់គេអស់ថ្ម។

Photo: SCMP

តាមសារព័ត៌មាន Jimu News បានឱ្យដឹងថា ក្រោយពេល ១០ ថ្ងៃវង្វេងក្នុងព្រៃភ្នំ ហើយអាហារក៏អស់ទៀតនោះ Sun Liang កើតមានគំនិតរិះរកវិធីដើម្បីបន្តជីវិតដោយការពឹងផ្អែកលើទឹកទន្លេ ព្រិលរលាយៗ និង ជាពិសេសនោះគឺញ៉ាំថ្នាំដុះធ្មេញ។ តាមការរៀបរាប់របស់ Sun Liang បានឱ្យដឹងដែរថា រូបគេបានដើរតាមអូរហើយក៏ដួលជាច្រើនលើករហូតធ្វើឱ្យរបួសបាក់ដៃខាងស្ដាំ ពេលនោះក៏មានខ្យល់ខ្លាំងដែរហើយដើម្បីគេចខ្យល់រកកន្លែងជ្រក Liang ក៏បានទៅពួនក្រោមផ្ទាំងថ្មធំៗ យកចំបើង និង ស្លឹកឈើងាប់ៗយកមករៀបធ្វើកន្លែងដេករហូតទាល់តែគេត្រូវក្រុមសង្គ្រោះរកឃើញនៅថ្ងៃទី ១៧ ខែកុម្ភៈ។ ខាងក្រុមភ្នាក់ងារសង្គ្រោះបានចុះប្រតិបត្តិការរុករកក្នុងព្រៃភ្នំនោះ ក្រោយទទួលបានការរាយការណ៍ពីគ្រួសារជនរងគ្រោះ ហើយពួកគេរកឃើញ Sun Liang នៅពេលដែលគេដុតភ្លើងបង្កើតជាផ្សែងរួចស្រែកឱ្យគេជួយ។

Photo: SCMP

គួរឱ្យដឹងថា ទីតាំងឡើងភ្នំក្នុងចម្ងាយ ១៧០ គីឡូរបស់ក្មេងប្រុសខាងលើគឺចាត់ទុកជាទីតាំងដ៏គ្រោះថ្នាក់ខ្លាំងមួយក្នុងចំណោមទីតាំងឡើងភ្នំទាំង ៥ នៅក្នុងប្រទេសចិន។ ក្នុងរយៈពេល ២ ទសវត្សរ៍មកនេះ អ្នកឡើងភ្នំជាង ៥០ នាក់ហើយត្រូវបានរាយការណ៍ថាបាត់ខ្លួន ឬក៏ស្លាប់ក្នុងទីតាំងដ៏គ្រោះថ្នាក់នេះ។ ក្នុងឆ្នាំ ២០១៨ ខាងអាជ្ញាធរក្នុងតំបន់បានហាមប្រាមអ្នកទេសចរមិនឱ្យចូលតំបន់នោះដាច់ខាត និង ថែមទាំងប្រកាសដាក់ពិន័យទៀតលើអ្នកដែលបំពាន។ យ៉ាងណាមិញ ក៏នៅតែមានមនុស្សមួយចំនួនមិនស្ដាប់ ហើយបង្ហាញក្ដីក្លាហានឡើងទៅទីនោះដដែល ហើយបើនិយាយឱ្យជាក់ទៅ Sun Liang គឺជាមនុស្សដំបូងហើយដែលត្រូវបានសង្គ្រោះចេញពីតំបន់នោះ៕

Photo: SCMP

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

ជីវិតឃ្លេងឃ្លោងដូចជិះលើទូក! យឿន ពិសី ចេញមុខលាតត្រដាងរឿងពិត ចូលសិល្បៈ ១០ ឆ្នាំហើយ នៅតែគ្មានលុយឡានហ៊ឺហានឹងគេ

សម្ភាសការងារកន្លែងថ្មី គេប្រាកដជាសួរពីប្រវត្តិការងារកន្លែងចាស់ បើចង់ជាប់រហ័ស នេះជាចម្លើយត្រៀមទុកដ៏ល្អ អាចទាក់ចិត្តអ្នកសួរឱ្យសម្រេចចិត្តភ្លាមៗ

ទឹកចិត្តថ្លៃថ្លា! អភិបាលខេត្តកំពង់ចាម ប្រគល់ម៉ូតូ ១០០ គ្រឿង ជូនកងទ័ពជួរមុខកម្ពុជា ដើម្បីងាយស្រួល​បំពេញការងារ​ ការពារ​ព្រំដែន

(វីដេអូ) ស្រឡាញ់កម្ពុជាទុកដូចផ្ទះទី ២! ប្រុសស្អាតជនជាតិចិន សុភ័ក្រ្ត យកវេទិកាកម្មវិធីរបស់ចិន បកស្រាយចម្រៀងខ្មែរគួរឱ្យសរសើរ

រន្ធ./ ត់! រថយន្តក្រុងប៉ះគ្នាជាមួយឡានដឹកប្រេង ផ្ទុះឆេះសន្ធោសន្ធៅ ឆ.ក់យកជី/វិតមនុស្ស ៧៦ នាក់

ព័ត៌មានបន្ថែម

ទឹកចិត្តថ្លៃថ្លា! អភិបាលខេត្តកំពង់ចាម ប្រគល់ម៉ូតូ ១០០ គ្រឿង ជូនកងទ័ពជួរមុខកម្ពុជា ដើម្បីងាយស្រួល​បំពេញការងារ​ ការពារ​ព្រំដែន

រន្ធ./ ត់! រថយន្តក្រុងប៉ះគ្នាជាមួយឡានដឹកប្រេង ផ្ទុះឆេះសន្ធោសន្ធៅ ឆ.ក់យកជី/វិតមនុស្ស ៧៦ នាក់

នៅថៃ! ឡានក្រុងដឹកសិស្ស ៤០ នាក់ទៅទស្សនកិច្ចសិក្សា ចៃដន្យតៃកុងបើកធ្លាក់ផ្លូវ ក្រ-ឡា-ប់បះជើងច្រងាង

អាកាសធាតុប្រែប្រួល! ចាប់ពីថ្ងៃនេះដល់ដាច់ខែ កម្ពុជាទទួលឥទ្ធិពលសម្ពាធទាប បណ្ដាលឱ្យមេឃមានពពកច្រើន និង មានភ្លៀងផ្គររន្ទះ ខ្យល់កន្ត្រាក់

រដ្ឋឱ្យលុយសំណងមួយគំនរមិនព្រមចេញ សុខចិត្តឱ្យគេសង់ផ្លូវល្បឿនលឿនព័ទ្ធផ្ទះ ដល់ឥលូវរើចេញទាំងមិនបានមួយរៀល ព្រោះថ្លង់ខ្លាំងពេករស់នៅមិនបាន

ច្បាស់ការ! នេះជាមូលហេតុ បញ្ជាក់ដោយអ្នកជំនាញ ករណីសត្វស្លាបដែលស្លា/ប់ជាប្រភេទ «ប្រវឹក» និង មិនទាក់ទងនឹងផ្សែងពុលទេ

ខ្លាំងទៅៗហើយ! ទីស្នាក់ការប៉ូលិសថៃ នៅខេត្តមួយជាប់ព្រំដែនម៉ាឡេស៊ី ត្រូវគេដាក់គ្រា/ប់បែ/កកម្ទេចចោល បង្កអសន្តិសុខតាមអំពើចិត្ត

ទាន់ហេតុការណ៍! គ្រោះរញ្ជួយដីកម្រិត ៥.៤ រ៉ិចទ័រ វា/យប្រហារនៅឆ្នេរសមុទ្រមីយ៉ាន់ម៉ា នឹងបានញ័រទៅដល់ប្រទេសថៃ

ស្វែងរកព័ត៌មាន​ ឬវីដេអូ