ហួសចិត្តចូលដល់ ៨០! នៅចិន ស្ត្រីពពោះមានបញ្ហាសុខភាព ពេទ្យតម្រូវឱ្យវះកាត់សម្រាលភ្លាមៗ តែគ្រួសារបដិសេធដាច់ខាត ព្រោះមិនទាន់ដល់ពេលត្រូវហ៊ុងស៊ុយ

Share This

កាលពីថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ ២០២៤ កន្លងទៅ ពេទ្យសម្ភពម្នាក់នៅខេត្ត Zhejiang ប្រទេសចិន បានជួបប្រទះបញ្ហាដ៏លំបាកមួយពេលដែលលោកជួយសង្គ្រោះស្ត្រីមានផ្ទៃពោះម្នាក់ដែលត្រូវការធ្វើការវះកាត់សម្រាលកូនភ្លាមៗ។ យ៉ាងណាមិញ ស្ថានការណ៍គឺមិនអាចធ្វើទៅបានដោយសារតែក្រុមគ្រួសាររបស់ស្ត្រីរូបនោះបដិសេធដាច់អហង្ការមិនទាន់ឱ្យសម្រាលព្រោះតែមិនទាន់ដល់ពេលវេលាល្អ។ ជាងនេះទៅទៀត ស្ត្រីពពោះរូបនោះខ្លួនឯងក៏នៅស្ទាក់ស្ទើរក្នុងការសម្រេចដូចគ្នាដែលជាហេតុកាន់តែធ្វើឱ្យគ្រូពេទ្យលំបាកថែមទៀត។

តាមការចេញផ្សាយពីសារព័ត៌មាននៅក្នុងប្រទេសចិនបានឱ្យដឹងថា ស្ថានភាពរបស់ស្ត្រីពពោះរូបនោះគឺមិនអាចទុកយូរបានតទៅទៀតនោះឡើយ ប៉ុន្តែដោយសារតែពេលនោះគ្មានវត្តមានក្រុមគ្រួសាររបស់នាងនៅក្បែរ នាងមិនអាចយល់ព្រមឱ្យគ្រូពេទ្យធ្វើការវះកាត់សម្រាលកូនភ្លាមៗបានឡើយ។ គ្រូពេទ្យបានទាក់ទងទៅក្រុមគ្រួសាររបស់អ្នកជំងឺដោយផ្ទាល់ តែបែរជាត្រូវបានបដិសេធម៉ាត់ៗមិនឱ្យគ្រូពេទ្យវះកាត់សម្រាលនោះឡើយ។

រឿងរ៉ាវដ៏ហួសចិត្តមួយនេះបានបង្កឱ្យមានការផ្ទុះវែកញែកយ៉ាងក្ដៅគគុកពេញបណ្ដាញសង្គមក្នុងប្រទេសចិន ដោយមហាជនជាច្រើននាំគ្នាបញ្ចេញមតិខឹងសម្បាទៅលើក្រុមគ្រួសារស្ត្រីដែលពពោះនោះថាមិនបារម្ភពីសុវត្ថិភាពម្ដាយ និង កូនទេ បែរជាខ្វាយខ្វល់រឿងពេលវេលាល្អទៅវិញ។ អ្នកខ្លះបានដាក់ធ្ងន់ៗថា៖ «ក្មេងកើតចំពេលវេលាល្អហ្នឹងជួយឱ្យក្លាយជាសេដ្ឋីមែន? ឈប់ទៅជឿលើអបិយជំនឿបែបនេះ» «បើនៅតែរឹងទទឹងរង់ចាំពេលវេលាល្អ ហើយចុងក្រោយក្មេងកើតមកមានបញ្ហា តាំងមកស្ដីថាឱ្យពេទ្យហើយ សម័យណាហើយនៅជឿរឿងបែបនេះទៀត» «ពេលស្លាប់ទៅត្រូវរើសថ្ងៃល្អដែរអត់?»

ដោយឡែក មហាជនមួយចំនួនទៀតក៏បានចេញមកនិយាយលើកឡើងរឿងសិទ្ធិរបស់ស្ត្រីពពោះ ដែលថាមានតែនាងខ្លួនឯងទេមានសិទ្ធិសម្រេចលើការសម្រាលកូននេះ ប៉ុន្តែតាមស្ថានភាពខាងលើ ស្ត្រីរូបនោះក៏ហាក់ស្ទាក់ស្ទើរមិនហ៊ានសម្រេចចិត្តដែរ រហូតមានអ្នកបញ្ចេញមតិរិះគន់នាងថា៖ «ស្ត្រីជាម្ដាយកូនក្នុងផ្ទៃខ្លួនឯងនោះក៏ស្ទាក់ស្ទើរទៀត ពិតជាជួយអ្វីមិនបានមែន។ នាងអត់ខ្វល់ពីអាយុជីវិតខ្លួនឯងទេឬ?»

ប្រភព៖ Kenh14

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

មិនលេងសើចទេ! ការសិក្សាថ្មី បង្ហាញថា យំនៅចន្លោះម៉ោងនេះ អាចជួយឱ្យស្រកគីឡូបានល្អ

បែកអំពិលអំពែក! ច្រឡំផាវថាជាស្ករគ្រាប់ ឃើញទំនងឆ្ងាញ់ក៏យកមួយគ្រាប់មកទំពា មានអីផ្ទុះពេញមាត់

Labubu តុក្កតាមុខអាក្រក់សោះ តែធ្វើឱ្យម្ចាស់ក្រុមហ៊ុនវ័យក្មេង ក្លាយជាមហាសេដ្ឋី រកលុយកើន ១.៦ ពាន់លានដុល្លារក្នុងមួយថ្ងៃ នៅឆ្នាំ ២០២៥

មកស្គាល់កាន់ច្បាស់ពីប្រាសាទតាក្របី នៅឧត្តរមានជ័យ មានចម្ងាយប្រមាណត្រឹម ១០ គ.ម ពីប្រាសាទតាមាន់ធំ

បើចូលចិត្តហូបល្មមៗបានហើយ! ស្រ្តីម្នាក់វិលមុខ និង ក្អួតដល់ថ្នាក់ចេញឈា./ម ក្រោយពីហូបទំពាំងច្រើនពេក

ព័ត៌មានបន្ថែម

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

មិនលេងសើចទេ! ការសិក្សាថ្មី បង្ហាញថា យំនៅចន្លោះម៉ោងនេះ អាចជួយឱ្យស្រកគីឡូបានល្អ

Labubu តុក្កតាមុខអាក្រក់សោះ តែធ្វើឱ្យម្ចាស់ក្រុមហ៊ុនវ័យក្មេង ក្លាយជាមហាសេដ្ឋី រកលុយកើន ១.៦ ពាន់លានដុល្លារក្នុងមួយថ្ងៃ នៅឆ្នាំ ២០២៥

មកស្គាល់កាន់ច្បាស់ពីប្រាសាទតាក្របី នៅឧត្តរមានជ័យ មានចម្ងាយប្រមាណត្រឹម ១០ គ.ម ពីប្រាសាទតាមាន់ធំ

ពាក់កណ្ដាលខែជីវិតដូចសាបៗ! តស់មកដឹងរាសីឆ្នាំទាំង ១២ ក្នុងខែ «សីហា» ឆ្នាំខ្លះឡើងខ្ពស់ ឯឆ្នាំខ្លះក៏មិនសូវល្អ តែមានវិធីកែកុនបាន

នៅតាកែវ មានទឹកជ្រោះមួយប្រវែង​​ ១ គីឡូហូរពីលើភ្នំ ហើយ ១០ ឆ្នាំមុនធ្លាប់ជាកន្លែង​ជីកត្បូង​មាន​តម្លៃ

ប្រយ័ត្នៗផង! ចាប់បានកន្លែងផលិតចាហួយផ្សំកញ្ឆានៅថៃ ដាក់លក់គ្មាន​អាជ្ញាប័ណ្ណ​ បង្កឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពក្មេងៗ

មិនខុសពីរាល់ឆ្នាំ! ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ មន្ត្រីរាជការនឹងទទួលបានប្រាក់ឧបត្ថម្ភ ម្នាក់ ៥ ម៉ឺនរៀល

ស្វែងរកព័ត៌មាន​ ឬវីដេអូ