ស្លុ-/ត! ម៉ូដែលជនជាតិអ៊ុយក្រែនម្នាក់ ត្រូវជនអនាថាវាយប្រ-ហា.-រលើរថភ្លើង បានអកុសលភ្លាមៗទាំងវ័យត្រឹម ២៣ ឆ្នាំ

Share This

នាង Iryna Zarutska ជាម៉ូដែលសញ្ជាតិអ៊ុយក្រែន ត្រូវបានបុរសជាជនអនាថាមានបញ្ហាសតិម្នាក់ចាក់សម្លាប់នៅលើរថភ្លើងនាក្រុង Charlotte រដ្ឋ North Carolina សហរដ្ឋអាមេរិក កាលពីយប់ថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៥ កន្លងទៅ។

តាមសារព័ត៌មាន Telegraph នៅថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ ២០២៥ នេះ បានចេញផ្សាយវីដេអូស្ដែងៗនៃហេតុការណ៍ដ៏រន្ធត់មួយនេះដែលថតបានដោយកាមេរ៉ាក្នុងរថភ្លើង។ តាមរយៈកាមេរ៉ា ជនបង្កដែលស្គាល់ឈ្មោះថា Decarlos Brown Jr. អាយុ ៣៤ ឆ្នាំ ពាក់អាវ hoodie ពណ៌ក្រហម បានអង្គុយលើកៅអីរថភ្លើងម្នាក់ឯង។ តាមសភាពបុរសរូបនោះ មើលទៅដូចហត់នឿយ គ្រវីៗក្បាលនិយាយង៉ូវៗម្នាក់ឯង។

មកដល់ម៉ោងប្រមាណ ៩ និង ៥០ នាទីយប់ ម៉ូដែលស្រី Zarutska ក៏បានដើរចូលក្នុងរថភ្លើងរួចក៏អង្គុយនៅកៅអីពីមុខជនបង្ក។ Brown បានសម្លឹងមើលទៅនាង រួចមួយសន្ទុះមកក៏ទាញកាំបិតតូចមួយពីហោប៉ៅ ងើមឈរទៅចាក់ជនរងគ្រោះត្រង់-កចំនួន ៣ ដង បណ្ដាលឱ្យជនរងគ្រោះដេកដួលលើកៅអីស្លាប់ភ្លាមៗនៅនឹងកន្លែង។

ក្រោយធ្វើសកម្មភាពរួច ជនដៃដល់បានដោះអាវ រត់ចេញពីរថភ្លើង និង ទុកកាំបិតចោលក្បែរស្ថានីយ។ ទោះជាយ៉ាងណា ក្រោយកើតហេតុមិនបានប៉ុន្មាន ជនដៃដល់ឈ្មោះ Brown ក៏ត្រូវបានចាប់ខ្លួន និង បញ្ជូនទៅមន្ទីរពេទ្យសិនដើម្បីព្យាបាលរបួសដែលកើតឡើងកំឡុងពេលវាយប្រហារលើជនរងគ្រោះ។ តាមឱ្យដឹង ជនបង្កជាជនអនាថា មានប្រវត្តិកើតជំងឺផ្លូវចិត្ត និង ធ្លាប់ចេញចូលគុកច្រើនដងហើយ។ ចំពោះការវាយប្រហារលើកនេះ ក្នុងគោលបំណងអ្វីគឺមិនទាន់ដឹងឡើយ។

ងាកមកជនរងគ្រោះវិញ បើតាមការបញ្ជាក់ពីក្រុមគ្រួសាររបស់នាង Zarutska បានចាកចេញពីក្រុង Kiev ប្រទេសអ៊ុយក្រែន ដើម្បីភៀសខ្លួនមកជ្រកកោននៅអាមេរិក ក្នុងបំណងគេចចេញពីសង្គ្រាម និង កសាងជីវិតថ្មី។ នាងបានធ្វើការក្នុងហាងលក់ភីហ្សាមួយកន្លែង តែផ្ដើមជីវិតថ្មីមិនបានប៉ុន្មានផងក៏មកជួបរឿងអកុសលបែបនេះ៕

ទស្សនាវីដេអូនៅទីនេះ

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ក្រុមរាំនារី ២ ក្រុម ល្បីពូកែ Dance Cover បទ K-pop សមាជិកម្នាក់ៗពហុជំនាញ ឯសម្រស់វិញមិនធម្មតា​

ប្ដីចិត្តធម៌! ដឹងប្រពន្ធលួចស-ហាយស្មន់ជាមួយអ្នកជិតខាង អត់ខឹងហើយនៅដឹកដៃប្រពន្ធឱ្យទៅរៀបការទៀត

ស្វាមីចែកឋានមួយរយៈហើយ តារារៀមច្បង សួន ចន្ថា នៅត្អូញត្អែរនឹកដល់ស្វាមីធ្លាប់រស់នៅមើលថែគ្នាច្រើនឆ្នាំ

ដាច់ចង្កេះបាត់! តាមពិតអ្នកតែងខ្លួនម៉ូដ Lolita ដ៏គួរឱ្យស្រឡាញ់ម្នាក់នៅជប៉ុន គឺជាបុរសមានកូន ២

លោក អ៊ិន សុភិន ត្រូវគេចាត់ទុកជា ND មានផ្លូវចិត្តរឹងមាំ ទោះធ្លាប់រងការរិះគន់ នៅតែក្រាញលើកវិស័យបវរកញ្ញាមិនថយ

ព័ត៌មានបន្ថែម

ក្រុមរាំនារី ២ ក្រុម ល្បីពូកែ Dance Cover បទ K-pop សមាជិកម្នាក់ៗពហុជំនាញ ឯសម្រស់វិញមិនធម្មតា​

ស្វាមីចែកឋានមួយរយៈហើយ តារារៀមច្បង សួន ចន្ថា នៅត្អូញត្អែរនឹកដល់ស្វាមីធ្លាប់រស់នៅមើលថែគ្នាច្រើនឆ្នាំ

លោក អ៊ិន សុភិន ត្រូវគេចាត់ទុកជា ND មានផ្លូវចិត្តរឹងមាំ ទោះធ្លាប់រងការរិះគន់ នៅតែក្រាញលើកវិស័យបវរកញ្ញាមិនថយ

ជាមហាសេដ្ឋី Youtube លុយពាន់លាន តែពេលចង់ការប្រពន្ធ MrBeast បែរជារត់ទៅខ្ចីលុយម៉ែយកមករៀបការ

(វីដេអូ) ប្រញាប់របស់គេ! ទើបសម្រាលបានប៉ុន្មានខែ ហ៊ិន ច័ន្ទនីរ័ត្ន បង្ហើបចង់បានកូន ២ នាក់បន្ថែមទៀតបាត់

ធ្លាប់ឃើញតែសម្ដែង ឥលូវប្រុសសង្ហាប្រចាំ TVB ៥ រូប ចាប់ដៃគ្នាបង្កើតក្រុមចម្រៀង «Give Me Five» កំពុងផ្ទុះការគាំទ្រ

ពេជ្រ សោភា កាន់តែបង្ហាញថាមិនមានអ្វីជាប់ជំពាក់នឹង ឆឹម សក្កដា ទោះជាប់ងារជាគូដណ្ដឹង ៣ ឆ្នាំ

បង្ហាញកម្មវិធីប្រកួតចម្រៀងរ៉េប ៣ របស់កូនខ្មែរ កំពុងបំបុក និង បង្កើតធនធានតារារ៉េបនៅខ្មែរឱ្យដើរទាន់សម័យ

ស្វែងរកព័ត៌មាន​ ឬវីដេអូ