ខំធ្វើការឡើងបានលទ្ធផល ពេលត្រូវឡើងតំណែង​មេមិនព្រម ពួយទៅខ្ចីលុយគេទិញក្រុមហ៊ុនមេ រួចបណ្ដេញមេចោលមិនស្ដាយ

Share This

រឿងរ៉ាវរបស់ស្ត្រីខ្លាំងម្នាក់នៅអាមេរិកកំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំង ដោយរូបគាត់ត្រូវក្រុមហ៊ុនចាស់បដិសេធមិនព្រមឡើងតំណែង ចុងក្រោយសងសឹកវិញដោយការចាយលុយទិញក្រុមហ៊ុននោះ រួចបណ្ដេញមេចាស់ចេញដោយមិនស្ដាយ។

ស្ត្រីខាងលើមានឈ្មោះថា Julia Stewart អាយុ ៧០ ឆ្នាំ បច្ចុប្បន្នជា CEO ក្រុមហ៊ុន DineEquity ជាក្រុមហ៊ុនអាហារ និង ភេសជ្ជៈ មានទីតាំងនៅក្រុង Pasadena រដ្ឋ California សហរដ្ឋអាមេរិក បានទម្លាយរឿងរ៉ាវសងសឹកជាមួយក្រុមហ៊ុនចាស់ក្នុងកម្មវិធី podcast មួយកាលពីចុងខែមេសា ឆ្នាំ ២០២៥ កន្លងទៅ។

លោកស្រី Julia បានរៀបរាប់ថា កាលពីដើមឆ្នាំ ២០០០ លោកស្រីគឺជាអ្នកជំនួញស្រីដ៏ល្បីឈ្មោះម្នាក់ដែលមានសមត្ថភាពអាចធ្វើឱ្យក្រុមហ៊ុនដែលក្ស័យធនងើបឈរឡើងវិញបាន។ លោកស្រីត្រូវបានគេហៅឱ្យទៅធ្វើការនៅក្រុមហ៊ុន Applebee ដោយសន្យាថានឹងលើកលោកស្រីឡើងធ្វើជា CEO ប្រសិនបើអាចរកចំណូលឱ្យក្រុមហ៊ុនបានច្រើន។ លោកស្រីបានបង្កើតក្រុមការងារថ្មីមួយ ប្រឹងប្រឹងធ្វើការងារ រហូតទទួលបានលទ្ធផលជាទីគាប់ចិត្ត។ ក្រោយកិច្ចប្រឹងប្រែង ៣ ឆ្នាំ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនបានកើនឡើងគុណនឹង ២ ទើបលោកស្រីបានទៅប្រាប់ថ្នាក់លើឱ្យបំពេញការសន្យារបស់ពួកគេកន្លងមក។

លោកស្រី Julia បាននិយាយថា៖ «ខ្ញុំគិតថាវាដល់ពេលហើយដែលខ្ញុំត្រូវឡើងធ្វើជា CEO» ប៉ុន្តែបែរជាទទួលបានចម្លើយដ៏ហួសចិត្តពី CEO និង ប្រធានក្រុមហ៊ុន ដោយឆ្លើយតបថា៖ «ទេ គឺមិនអាចទេ» និង មិនបានប្រាប់ហេតុផលមិនឡើងតំណែងឱ្យលោកស្រីឡើយ។ ក្រោយទទួលបានចម្លើយឆ្លើយតបបែបនេះ ជាជាងបង្កជម្លោះ លោកស្រី Julia ដេកគិតពេញមួយយប់ រួចក៏សម្រេចដាក់ពាក្យលាឈប់តែម្ដង។

ក្រុមហ៊ុនក៏យល់ព្រម ដោយស្នើលោកស្រី Julia ឱ្យបន្តធ្វើការប៉ុន្មានខែទៀតមុនរកបុគ្គលិកថ្មីមកជំនួសបាន។ មកដល់ឆ្នាំ ២០០៧ លោកស្រីក៏បានផ្លាស់ទៅធ្វើការនៅក្រុមហ៊ុន IHOP ដែលជាសាខាភោជនីយដ្ឋានលក់អាហារពេលព្រឹក និង ថ្ងៃត្រង់របស់អាមេរិក។ ស្ត្រីខ្លាំងរូបនេះបានចំណាយពេល ៥ ឆ្នាំនៅក្រុមហ៊ុននេះ រហូតធ្វើឱ្យក្រុមហ៊ុនដែលកំពុងជួបបញ្ហាអាចងើបឡើងវិញបាន។

ខណៈ IHOP កំពុងតែលូតលាស់ទៅមុខ លោកស្រី Julia ក៏បានដាក់ស្នើទៅថ្នាក់លើឱ្យមានការដាក់បញ្ចូលគ្នាជាមួយក្រុមហ៊ុនផ្សេងទៀតដើម្បីឱ្យក្រុមហ៊ុនកាន់តែលូតលាស់ល្បីឈ្មោះកាន់តែខ្លាំង ហើយគោលដៅក្រុមហ៊ុនដែលលោកស្រីដាក់ស្នើនោះគឺក្រុមហ៊ុនចាស់ដែលធ្លាប់ធ្វើការ Applebee នោះឯង។ លោកស្រីបាននិយាយថា៖ «ពិតណាស់ គ្មាននរណាម្នាក់ហ៊ានខ្ចីលុយ ២.៣ ពាន់លានដុល្លារ ដើម្បីយកមកសងសឹកនោះទេ តែយើងខ្ចី ២.៣ ពាន់លានដុល្លារដើម្បីទិញ Applebee»

ក្រោយកិច្ចព្រមព្រៀងលក់ទិញបានបញ្ចប់ដោយរលូនរួចរាល់ លោកស្រី Julia ក៏បានហៅ CEO និង ប្រធានក្រុមហ៊ុន Applebee មកជួប រួចក៏ប្រកាសថា៖ «ខ្ញុំបានទិញក្រុមហ៊ុននេះ ហើយឥលូវមិនត្រូវការមេដឹកនាំ ២ នាក់នេះទៀតទេ អ្នកទាំងពីរត្រូវបានបញ្ឈប់ពីការងារហើយ»

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

សម័យឥលូវសម្បូរ! ចូលចិត្តបន្លំខ្លួនធ្វើហាយសូរដូរឡានដូរទូរស័ព្ទថ្មី ធាតុពិតបង់រំលោះ យូរៗក្លាយជាបំណុលជំពាក់គេមិនសង ហើយរត់

ចាកចេញពីកម្ពុជាមួយរយៈធំ រតនៈ វិសិដ្ឋ ប្រឹងរៀនជំនាញមួយទៀត បំពេញតម្រូវការទីផ្សារនៅអាមេរិក

បុរសឈ្មោះ Mark Zuckerberg ដាក់ពាក្យប្ដឹងមេធំហ្វេសប៊ុក រឿងបិទគណនីខ្លួនច្រើនដង ព្រោះតែឈ្មោះដូចគ្នា

តារាចម្រៀងប្រុសស្រីវ័យក្មេង ៣ រូប មានឈាមជ័រកូនកាត់ ជ្រើសរើសរស់នៅកម្ពុជា កំពុងចាប់ក្តីស្រមៃលើវិថីសិល្បៈ

ធ្វើជាកូនសេដ្ឋីមានសម្ពាធពេក បុរសចិនម្នាក់កាត់កាលឪពុកម្ដាយចោល ទៅរស់នៅតែលតោលតាមផ្លូវ ព្រោះស្រួលចិត្តជាង

ព័ត៌មានបន្ថែម

សម័យឥលូវសម្បូរ! ចូលចិត្តបន្លំខ្លួនធ្វើហាយសូរដូរឡានដូរទូរស័ព្ទថ្មី ធាតុពិតបង់រំលោះ យូរៗក្លាយជាបំណុលជំពាក់គេមិនសង ហើយរត់

បុរសឈ្មោះ Mark Zuckerberg ដាក់ពាក្យប្ដឹងមេធំហ្វេសប៊ុក រឿងបិទគណនីខ្លួនច្រើនដង ព្រោះតែឈ្មោះដូចគ្នា

ធ្វើជាកូនសេដ្ឋីមានសម្ពាធពេក បុរសចិនម្នាក់កាត់កាលឪពុកម្ដាយចោល ទៅរស់នៅតែលតោលតាមផ្លូវ ព្រោះស្រួលចិត្តជាង

មានគ្រប់សព្វ! ប្រពន្ធឆ្លងទន្លេ ប្ដីដាច់របបយូរពេក បែកគំនិតទៅលួចលាក់ហូបចុកជាមួយឪពុកក្មេកដល់ទៅ ៣ ដង

ពុ-ទ្ធោ! នៅកូរ៉េ បុរសម្នាក់សំ-ឡេះសង្សារញា./ត់ចូលទូក្លាសេគីមឈី រយៈពេល ១ ឆ្នាំទើបបែកការណ៍

អាយុ ៦៥ ឆ្នាំ លោកយាយ Single រូបនេះថាចាប់អារម្មណ៍តែប្រុសក្មេងវ័យល្បាក់ ២០ ឆ្នាំ សំខាន់ត្រូវមានស្តង់ដារទៀតទើប OK

ពុទ្ធោ! កូនស្រីអាយុទើប ១៤ ឆ្នាំ ម្ដាយបែរជានាំទៅកែដើមទ្រូងនៅគ្លីនិករបស់ប្ដីថ្មី ចុងក្រោយស្ល-ា//ប់កូនមួយទទេ

(វីដេអូ) ប្តីៗឈប់ឆ្ងល់! ការបាន ១ ខែ ប្រពន្ធពពោះ តែពិនិត្យឃើញអាយុកូន ១ ខែកន្លះ មិនមែនប្រពន្ធមានក្រៅមុនការទេ រឿងពិតគឺយ៉ាងនេះ

ស្វែងរកព័ត៌មាន​ ឬវីដេអូ