ស្ត្រីខ្ពស់ជាងគេលើលោក និង ស្ត្រីទាបជាងគេលើលោក ជួបគ្នាលើកដំបូង ផឹកតែជជែកគ្នាលេងយ៉ាងមានក្ដីសុខ

Share This

កាលពីថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៤ កន្លងទៅ ស្ត្រីខ្ពស់ជាងគេបំផុតលើលោក Rumeysa Gelgi កម្ពស់ ២.១៥ ម៉ែត្រ និង ស្ត្រីទាបជាងគេបំផុតលើលោក Jyoti Amege កម្ពស់ត្រឹម ៦២.៨ សង់ទីម៉ែត្រ បានជួបមុខគ្នាជាលើកដំបូងនៅទីក្រុងឡុងដុង ប្រទេសអង់គ្លេស ដើម្បីចូលរួមអបអរថ្ងៃ Guinness World Records Day 2024។

Photo: guinnessworldrecords

បើទោះបីជាទើបជួបស្គាល់គ្នាលើកដំបូងពិតមែន ប៉ុន្តែស្ត្រីដ៏អស្ចារ្យទាំងពីររូបនេះត្រូវរ៉ូវគ្នាខ្លាំងដោយពួកគេអង្គុយផឹកតែជជែកគ្នាលេងយ៉ាងសប្បាយរីករាយ។ តាមសម្ដីរបស់អ្នកស្រី Gelgi ជាអ្នកស្រុកតួកគីបាននិយាយថា បើទោះជាពួកគេទាំងពីរមានកម្ពស់ខុសគ្នាមេឃ និង ដី ពិតមែន ប៉ុន្តែពួកគេមានចំណុចជាច្រើនដែលដូចគ្នា។ អ្នកស្រីបានរៀបរាប់ថា៖ «ពួកយើងចូលចិត្តការផាត់មុខ មើលថែទាំខ្លួនឯង ទិញគ្រឿងអលង្ការ និង ចូលចិត្តធ្វើក្រចកដូចគ្នា»

Photo: guinnessworldrecords

គួរឱ្យដឹងថា អ្នកស្រី Gelgi បច្ចុប្បន្នប្រកបអាជីពជា web designer ត្រូវបានជាប់ឈ្មោះក្នុងបញ្ជីកំណត់ត្រាពិភពលោកជាស្ត្រីខ្ពស់ជាងគេបំផុតកាលពីឆ្នាំ ២០២១។ Gelgi បានកើតមានជំងឺកម្រមួយហៅថា Weaver Syndrome ដែលធ្វើឱ្យរាងកាយរបស់នាងលូតលាស់កម្ពស់ខ្ពស់ជាងមនុស្សទូទៅធម្មតា។ នាងគឺជាមនុស្សទី ២៧ លើពិភពលោកដែលកើតមានជំងឺកម្រមួយនេះ។

Photo: guinnessworldrecords

ងាកមក អ្នកស្រី Amge វិញ គឺជាតារាសម្ដែងដ៏ល្បីល្បាញម្នាក់ក្នុងប្រទេសឥណ្ឌា។ នាងបានកើតមានជំងឺមួយហៅថា achondroplasia ដែលជាជំងឺប៉ះពាល់លើដៃជើងរបស់នាង ធ្វើឱ្យនាងមានកម្ពស់ទាបជាងមនុស្សទូទៅធម្មតា។ ទោះជាកាយសម្បទាមិនប្រក្រតីដូចមនុស្សទូទៅក្ដី ប៉ុន្តែ Amge ទទួលបានក្ដីស្រឡាញ់ពីមនុស្សជាច្រើនជុំវិញសកលលោក៕

Photo: guinnessworldrecords

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

រ៉េបក៏ចេះ រកស៊ីក៏ចេះ! មេសា ជំនួយការ វណ្ណដា សំងំៗបញ្ចេញខូឡិចហ្សិនអាវថ្មី កំពុងពេញនិយមក្នុងស្រទាប់យុវវ័យ

ខាងស្រីខូចក្រលៀន ខាងប្រុសកើតមហារីក រៀបការព្រោះសម្លឹងឃើញក្រលៀនគេ តែចុងក្រោយកើតរឿងស្មានមិនដល់

មិនសូវបង្ហាញដូចគូដទៃ! យ៉ា សុផាន់ម៉ៃ និង ប្អូនប្រុស ហ៊ិន ចាន់នីរ័ត្ន សាងស្នេហ៍បែបចាស់ទុំស្ងាត់ៗតែផ្អែមល្ហែម

ស៊ែរចែកគ្នាដឹង! ក្រសួងបញ្ជាក់ពីអត្ថន័យផលិតផលមានស្លាក «ច.ប.ផ.» អាចទិញប្រើប្រាស់ ព្រោះបានចុះបញ្ជីត្រឹមត្រូវ

មកស្គាល់បុរសសង្ហាកម្ពុជា ៥ រូប នៅវ័យក្មេង តែសមត្ថភាពខ្លាំង កំពុងដឹកនាំក្រុមហ៊ុនល្បីៗនៅកម្ពុជា

ព័ត៌មានបន្ថែម

ប្លែកណាស់! នៅជប៉ុន តុក្កតាជាង ៥ ម៉ឺន ត្រូវម្ចាស់យកមកទុកក្នុងវត្តមួយហើយធ្វើបុណ្យស/ពឱ្យរាល់ឆ្នាំ ដើម្បីឧទ្ទិសកុសលផលបុណ្យ

ចាស់វេទនាសឹងមួយជីវិត ចុងក្រោយទើបដឹងថាខ្លួនជាកូនមហាសេដ្ឋី ដោយសារគ្រូពេទ្យច្រឡំជាមួយកូនអ្នកដទៃតាំងពីទើបកើត

នៅមិននៅទៅជឿគ្រូទាយតាមអនឡាញថាប្តីលួចមានស្រី ទៅរករឿងធ្វើទុក្ខបុកម្នេញប្តីរាល់ថ្ងៃ រហូតប្តីឆ្អែតចិត្តសុំលែង

លទ្ធផលហួសពីការស្មាន! បុរសម្នាក់ ជះលុយជិត ៦០ ម៉ឺនដុល្លារ ចាក់អាស៊ីតចូលពោះយកសាច់ដុំ ៦ កង់

ភូមិចម្លែកលើពិភពលោក មនុស្សប្រុស និង មនុស្សស្រីនិយាយភាសាពីរផ្សេងគ្នា តែស្តាប់ដឹងរឿងធម្មតា

ខកចិត្តរឿងស្នេហាច្រើនលើកពេក ស្រ្តីម្នាក់សម្រេចជះលុយដាក់រូបខ្លួនឯងលើផ្ទាំងប៉ាណូ ប្រកាសរកបុរសម្នាក់ធ្វើប្ដី

បុរសចិត្តព្រះ តាមទាន់ប្រពន្ធលួចមានសហាយ តែសុខចិត្តប្រគល់ប្រពន្ធឱ្យសហាយទាំងទឹកភ្នែក ជាថ្នូរនឹងគោមួយក្បាល

អាយុគ្រាន់ជាតួលេខ! លោកតាអាយុ ១១០ ឆ្នាំ កាន់ដៃកូនក្រមុំវ័យឃ្លាតគ្នា ៨៣ ឆ្នាំចូលរោងការ ផ្អើលអស់អ្នកភូមិផង

ស្វែងរកព័ត៌មាន​ ឬវីដេអូ