សំណង់អគារបែបបុរាណដ៏ល្បីមួយនៅកូរ៉េខាងត្បូង ត្រូវភ្លើងឆេះខ្ទេចសល់តែគ្រោងទាំងមិនទាន់ដឹងមូលហេតុ

Share This

នៅយប់រំលងអធ្រាត្រឈានចូលថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ ២០២៥ កន្លងទៅ សំណងអគារបុរាណ Sangjeru ដែលជាអគារកម្ពស់ ៣ ជាន់សាងសង់ឡើងបែបកូរ៉េបុរាណ និង ជានិមិត្តរូបនៃភ្នំ Deogyusan នាតំបន់ Muju ខេត្ត Jeonbuk ប្រទេសកូរ៉េខាងត្បូង ត្រូវបានអគ្គិភ័យឆាបឆេះខ្ទេចអស់ទាំងស្រុងបន្សល់ត្រឹមតែគ្រោងប៉ុណ្ណោះ។

តាមនាយកដ្ឋានពន្លត់អគ្គិភ័យប្រចាំខេត្ត Jeonbuk បានឱ្យដឹងថា អគ្គិភ័យខាងលើនេះដែរបានកើតឡើងនៅវេលាម៉ោង ១២ និង ២៣ នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ០២ ខែកុម្ភៈ។ ខាងក្រុមពន្លត់អគ្គិភ័យគឺជួបការលំបាកជាខ្លាំងក្នុងការឡើងទៅទីតាំងឆេះ ដោយសារតែសំណង់អគារនោះស្ថិតលើកំពូលភ្នំដែលមានព្រិលធ្លាក់ខ្លាំង និង ផ្លូវធ្វើដំណើរមានថ្មរដិបរដុប។ ក្រោយមករយៈពេលប្រមាណ ១ ម៉ោង និង ៥០ នាទី ភ្លើងក៏បានរលត់អស់ទាំងស្រុង ប៉ុន្តែសំណង់អគារក៏រងការខូចខាតអស់ទាំងស្រុងដូចគ្នា។ ចំពោះមូលហេតុបង្កការឆាបឆេះទាំងកណ្ដាលយប់នៃសំណង់អគារបុរាណលើកំពូលភ្នំនេះ ខាងអាជ្ញាធរកំពុងបន្តការស៊ើបអង្កេតនៅឡើយ។

តាមសមាគមទេសចរណ៍ប្រចាំតំបន់ Muju សំណង់អគារ Sangjeru ជាអគារសាងសង់ពីឈើកម្ពស់ ៣ ជាន់បែបកូរ៉េបុរាណដែលសាងសង់ឡើងកាលពីឆ្នាំ ១៩៩៧។ សំណង់អគារមួយនេះសាងសង់នៅលើកំពូលភ្នំ Deogyusan ដើម្បីជានិមិត្តរូបនៃ Yin and Yang ក្នុងវប្បធម៌របស់កូរ៉េ។ ចំណែកភ្នំ Deogyusan វិញក៏ជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញមួយផងដែរ ដោយភ្នំមួយនេះចាត់ទុកដូចជាភ្នំអាល់ (Alps) ប្រចាំកូរ៉េខាងត្បូង ដោយមានភ្ញៀវទេសចរជាច្រើននាក់នាំគ្នាឡើងទៅមើលព្រិលធ្លាក់ ទោះជាការឡើងលើភ្នំនោះមានភាពលំបាកអំឡុងពេលរដូវរងារក៏ដោយ៕

ប្រភព៖ Kenh14

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

​(វីដេអូ) មិនជាប់ឈាមជ័រសោះ តែអ្នកផលិតមាតិកាបរទេសល្បី ២ រូប ខ្នះខ្នែងចុះដល់ទីតាំងជនភៀសសឹកអ្នកភូមិព្រៃចាន់

អ្នកគាំទ្របង្ហាញការបារម្ភ! តួឯករឿង «ព្រលឹងបិសាចក្រមុំ» ពេជ្រ វលក្ខណ៍ កំពុងមានជំងឺកាចសា-ហា-វជាថ្មី

ការសិក្សាថ្មី ៖ ដៃគូចាយពេលមានអីៗនៅព្រឹកមុនទៅធ្វើការ ជួយឱ្យបំពេញការងារជោគជ័យ ឆាប់ឡើងតំណែង បានប្រាក់បន្ថែមខ្ពស់

មិនស្មានទេថានេះជាអាជីពកម្របំផុត នៅលើពិភពលោកមានមនុស្សធ្វើត្រឹម ៦០០ នាក់ តែប្រាក់ខែវិញអាចធ្វើសេដ្ឋីបាន

ដូចគ្នាប៉ុន្មានភាគ? តារាចម្រៀង ម៉ម ពេជ្ជរិទ្ធ និង សុភារាជ ត្រូវអ្នកគាំទ្រថាមុខស្រដៀងគ្នាខ្លាំង ឃើញនៅក្រៅមានអ្នកហៅច្រឡំទៀត

ព័ត៌មានបន្ថែម

​(វីដេអូ) មិនជាប់ឈាមជ័រសោះ តែអ្នកផលិតមាតិកាបរទេសល្បី ២ រូប ខ្នះខ្នែងចុះដល់ទីតាំងជនភៀសសឹកអ្នកភូមិព្រៃចាន់

ការសិក្សាថ្មី ៖ ដៃគូចាយពេលមានអីៗនៅព្រឹកមុនទៅធ្វើការ ជួយឱ្យបំពេញការងារជោគជ័យ ឆាប់ឡើងតំណែង បានប្រាក់បន្ថែមខ្ពស់

ដល់-ក! អ្នកភូមិមួយនៅអង់គ្លេស ថ្លង់រកដេកពួនមិនបាន ដោយសារអ្នកមានៗទៅបាយព្រឹកជិះសុទ្ធតែឧទ្ធម្ភាគចក្រចុះបន្តកន្ទុយគ្នា

ខ្លាំងមែន! ពីខ្លួនមួយគ្មានលុយមួយរៀល ដើររើសគ្រាប់ឈើចាក់ធ្វើខ្សែ-ក រហូតបើកអាជីវកម្មគ្រឿងអលង្ការ មានវីឡាស្នាក់ប្រណីតនៅសៀមរាប

ពុ-ទ្ធោ! នាំភ្ញៀវទេសចរទៅលេងកោះ ពេលមកវិញភ្លេចហៅលោកយាយវ័យ ៨០ ឆ្នាំម្នាក់ឡើងនាវា ទម្រាំដឹងលោកយាយអស់បុណ្យបាត់

ខាងស្រីខូចក្រលៀន ខាងប្រុសកើតមហារីក រៀបការព្រោះសម្លឹងឃើញក្រលៀនគេ តែចុងក្រោយកើតរឿងស្មានមិនដល់

ស៊ែរចែកគ្នាដឹង! ក្រសួងបញ្ជាក់ពីអត្ថន័យផលិតផលមានស្លាក «ច.ប.ផ.» អាចទិញប្រើប្រាស់ ព្រោះបានចុះបញ្ជីត្រឹមត្រូវ

មកស្គាល់បុរសសង្ហាកម្ពុជា ៥ រូប នៅវ័យក្មេង តែសមត្ថភាពខ្លាំង កំពុងដឹកនាំក្រុមហ៊ុនល្បីៗនៅកម្ពុជា

ស្វែងរកព័ត៌មាន​ ឬវីដេអូ