សោកស្ដាយ! បេក្ខភាព MasterChef ប្រទេសម៉ិកស៊ិកម្នាក់ ជួបរឿងអកុសលបាត់-បង់ជី.វិតក្នុងវ័យ ៣៨ ឆ្នាំ

Share This

កាលពីថ្ងៃទី ០៧ ខែសីហា ឆ្នាំ ២០២០៥ សារព័ត៌មាន Page Six បានចេញផ្សាយដំណឹងដ៏តក់ស្លុតមួយដោយបេក្ខភាពកម្មវិធី MasterChef ប្រទេសម៉ិកស៊ិកម្នាក់ឈ្មោះ Yanin Campos បានទទួលមរណភាពក្នុងវ័យ ៣៨ ឆ្នាំ ដោយសារគ្រោះថ្នាក់ចរាចរណ៍។

តាមរបាយការណ៍បានឱ្យដឹងថា នៅថ្ងៃទី ០២ ខែសីហា ឆ្នាំ ២០២៥ កន្លងទៅ រូបនាងបានធ្វើដំណើរនៅស្រុកកំណើតនាក្រុង Chihuahua ហើយខណៈកំពុងបើកបរនោះ ឡានរបស់នាងស្រាប់តែគ្រប់គ្រងលែងបានរួចក៏ទៅបុកជាមួយឡានគេចតចោល។ ភ្លាមៗ បេក្ខភាពកម្មវិធី MasterChef រូបនេះ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យជាបន្ទាន់ ប៉ុន្តែជាអកុសលដោយសារតែរបួសរបស់នាងធ្ងន់ធ្ងរពេក នាងក៏បានបាត់បង់ជីវិតទៅនៅថ្ងៃទី ០៤ ខែសីហា ឆ្នាំ ២០២៥។

គួររំឭកថា នាង Yanin Campos បានទទួលភាពល្បីល្បាញក្រោយរូបនាងចូលរួមប្រកួតក្នុងកម្មវិធី MasterChef ប្រទេសម៉ិកស៊ិក ឆ្នាំ ២០១៨ ដោយរូបនាងជាប់ក្នុងកំពូល ៦ នាក់ចុងក្រោយ។ មកដល់ឆ្នាំ ២០១៩ នាងក៏បានចូលរួមប្រកួតក្នុងរដូវកាលពិសេសនៃ MasterChef: La Revancha ប្រជែងគ្នាជាមួយនឹងអតីតបេក្ខភាពមុនៗមួយចំនួន។ បន្ថែមពីចំណូលចិត្តនៃការចម្អិនម្ហូប Yanin Campos ក៏តែងតែចែករំលែកពីជីវិតប្រចាំថ្ងៃរបស់នាងលើបណ្ដាញសង្គម TikTok ផងដែរ៕

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

ពត់ទាន់នៅក្មេង! ឫសគល់ដ៏ក្ដៅគគុក ៥ យ៉ាង ធ្វើឱ្យក្មេងៗធំឡើងមិនទាន់ក្លាយជាទំនើងដើរបង្ករឿងពេញសង្គម

ឧស្សាហ៍ឈឺឆ្អឹងខ្នងកុំទុកយូរ! ៣ ថ្ងៃទៀត នៅពេទ្យគៀនឃ្លាំង មានផ្ដល់ជូនការពិនិត្យព្យាបាល និង វះកាត់ បញ្ហាឆ្អឹងខ្នង ៦ មុខនេះ

ធនាគារ វីង ក្លាយជាដៃគូទូទាត់ផ្លូវការកំពង់ផែស្វយ័តក្រុងព្រះសីហនុ

ក្ដៅៗ! ករណីមេបញ្ជាការរងអាវុធហត្ថខេត្តសៀមរាប ល្មើសលើស្ត្រីនៅខារ៉ាអូខេយប់មិញ ពេលនេះកំពុងត្រួតពិនិត្យ ដើម្បីចាត់វិធានការណ៍បន្ត

ដាច់ស្ពានយោលនៅកន្លែងទេសចរណ៍មួយនៅចិន ធ្លា-/ក់មនុស្សមកក្រោមដោយមិននឹកស្មាន ធ្វើឱ្យការសប្បាយក្លាយជាទុក្ខ

ហ៊ិន ច័ន្ទនីរ័ត្ន និង ស្វាមី រៀបចំពិធីចេញខែឱ្យកូនប្រុសដំបូងលក្ខណៈគ្រួសារយ៉ាងស្ងប់ស្ងាត់

ព័ត៌មានបន្ថែម

ឧស្សាហ៍ឈឺឆ្អឹងខ្នងកុំទុកយូរ! ៣ ថ្ងៃទៀត នៅពេទ្យគៀនឃ្លាំង មានផ្ដល់ជូនការពិនិត្យព្យាបាល និង វះកាត់ បញ្ហាឆ្អឹងខ្នង ៦ មុខនេះ

ក្ដៅៗ! ករណីមេបញ្ជាការរងអាវុធហត្ថខេត្តសៀមរាប ល្មើសលើស្ត្រីនៅខារ៉ាអូខេយប់មិញ ពេលនេះកំពុងត្រួតពិនិត្យ ដើម្បីចាត់វិធានការណ៍បន្ត

ដាច់ស្ពានយោលនៅកន្លែងទេសចរណ៍មួយនៅចិន ធ្លា-/ក់មនុស្សមកក្រោមដោយមិននឹកស្មាន ធ្វើឱ្យការសប្បាយក្លាយជាទុក្ខ

នៅចិន កំពុងផ្ទុះឆ្លងជំងឺគ្រុនឈីក គិតត្រឹមថ្ងៃទី ០៦ សីហា រកឃើញមានជាង ៧ ពាន់ករណី

ចូលខែថ្មី ជីវិតដូចសាបៗ! តស់មកដឹងរាសីឆ្នាំទាំង ១២ ក្នុងខែ «សីហា» ឆ្នាំខ្លះឡើងខ្ពស់ ឯឆ្នាំខ្លះក៏មិនសូវល្អ ហើយនេះជាវិធីកែកុន

ឡានក្រុងដឹកសិស្ស ៤០ នាក់មួយគ្រឿងនៅថៃ ជ្រុលចង្កូតធ្លាក់ផ្លូវ បង្កឱ្យសិស្សស្លា../ ប់ ២ នាក់ និង របួសច្រើននាក់

ចាប់មិនចេះអស់! ប៉ូលិសថៃ ព័ទ្ធចាប់កន្លែងផឹកស៊ីល្បីមួយ រកឃើញភ្ញៀវជិត ២០០ នាក់ មានសារធាតុញៀនក្នុងខ្លួន

ដំណឹងល្អ! រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្ដីពីការអនុវត្តអត្រាពន្ធគយ ០% លើទំនិញមកពីសហរដ្ឋអាម៉េរិក ចាប់ពីថ្ងៃនេះ

ស្វែងរកព័ត៌មាន​ ឬវីដេអូ