ឆ្កែមួយក្បាលនៅឥណ្ឌាមានសំណាងធំ ត្រូវម្ចាស់ជាសេដ្ឋីប្រគល់លុយឱ្យ ១១៨ លានដុល្លារ ក្រោយម្ចាស់លាចាកលោក

Share This

លោក Ratan Tata អតីតប្រធានក្រុមហ៊ុន Tata Group ជាអ្នកជំនួញល្បីឈ្មោះប្រាក់វាល់លានមួយរូបនៅប្រទេសឥណ្ឌា បានទទួលមរណភាពទៅហើយកាលពីថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០២៤ កន្លងទៅនាមន្ទីរពេទ្យមួយកន្លែងនាទីក្រុង Mumbai ក្នុងវ័យ ៨៦ ឆ្នាំ។

លោក Ratan Tata មិនធ្លាប់រៀបការ និង មិនមានកូនស្នងត្រកូលនោះឡើយ ដូចនេះមុនពេលលាចាកលោក សេដ្ឋីលុយវាល់លានសញ្ជាតិឥណ្ឌារូបនេះបានធ្វើបណ្ដាំកេរ្តិ៍មរតក ដោយលោកបានឱ្យមួយចំណែកតូចនៃទ្រព្យសម្បត្តិដែលលោករកបានទៅឱ្យប្អូនប្រុសបង្កើត និង ប្អូនស្រីចុង។ ចំណែកទ្រព្យដែលនៅសល់ចំនួន ១១៨ លានដុល្លាររបស់លោកគឺលោកប្រគល់ទៅឱ្យសត្វឆ្កែសំណព្វចិត្តឈ្មោះថា Tito។

ក្នុងបណ្ដាំនោះទៀតសោត លោក Ratan Tata ក៏បានកត់បញ្ជាក់នូវបទប្បញត្តិជាច្រើនដើម្បីធានាថាសត្វចិញ្ចឹមរបស់លោកត្រូវគេមើលថែទាំយ៉ាងល្អបំផុត។ ជាការពិតណាស់ ពេលនៅមានជីវិត លោក Ratan Tata ត្រូវបានគេស្គាល់ថាជាអ្នកដែលស្រឡាញ់សត្វខ្លាំង។ លោកធ្លាប់បានបង្កើតច្បាប់មួយដែលឱ្យអ្នកយាមនៅទីស្នាក់ការកណ្ដាលនៃក្រុមហ៊ុនរបស់លោកកុំឱ្យបោះបង់ឆ្កែអនាថាចោលថែមទៀតផង។

លោក Suhel Seth មិត្តជិតស្និទ្ធរបស់លោក Tata បានទម្លាយថា មិត្តរបស់លោកក៏បានទុកប្រាក់មួយចំនួនធំឱ្យអ្នកបម្រើ និង ជាជំនួយការលោកឈ្មោះ Konar Subbiah រួមទាំងមេចុងភៅផ្ទាល់ខ្លួន Rajan Shaw ផងដែរ។ លោក Seth រៀបរាប់ថា ៖ «គាត់ផ្ដល់ឱ្យច្រើនមែនទែន។ ពួកគេគ្រាន់តែមើលថែទាំ Tito ឱ្យបានល្អ ហើយរីករាយរស់នៅជីវិតយ៉ាងប្រណីតឥតខ្វះ»។ លោកបានបន្ថែមទៀតថា ក្នុងប្រទេសឥណ្ឌាគឺកម្រណាស់ដែលសត្វចិញ្ចឹម និង អ្នកបម្រើទទួលបានកេរ្តិ៍មរតកសឹងទាំងអស់បែបនេះ ជាធម្មតាទ្រព្យសម្បត្តិទាំងប៉ុន្មានគឺប្រគល់ទៅឱ្យសមាជិកក្រុមគ្រួសារសាច់ញាតិ។

គួរបញ្ជាក់ថា លោក Ratan Tata បានកើតនៅក្នុងឆ្នាំ ១៩៣៧ នាទីក្រុង Bombay (បច្ចុប្បន្នហៅ Mumbai) ប្រទេសឥណ្ឌា។ ក្ដីបំណងដំបូង លោកចង់ធ្វើជាស្ថាបត្យករនៅក្នុងសហរដ្ឋអាមេរិក ប៉ុន្តែក្រោយមកក៏វិលត្រឡប់មកស្រុកកំណើតវិញដើម្បីដំណើរការមុខជំនួញរបស់ក្រុមគ្រួសារ។ រហូតមកដល់ឆ្នាំ ២០២២ លោកបានជាប់ឈ្មោះលំដាប់លេខរៀងទី ៤២១ លើតារាងអ្នកមានទ្រព្យច្រើនជាងគេបំផុតក្នុងប្រទេសឥណ្ឌា។ បច្ចុប្បន្ន ក្រុមហ៊ុន Tata Group មានក្រុមហ៊ុនតាមផ្នែកសរុបជិត ១០០ ក្រុមហ៊ុន ដោយក្នុងនោះរួមមានក្រុមហ៊ុនផលិតយានយន្ត ក្រុមហ៊ុនផលិតដែកថែបធំជាងគេបំផុតនៅឥណ្ឌា និង ក្រុមហ៊ុនផ្ដល់សេវាកម្ម software ឈានមុខគេមួយផងដែរ៕

ប្រភព៖ VN Express

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

មានរបរផ្ទាល់ខ្លួន គ្មានប្រាក់ខែ ក៏អាចធ្វើ ប.ស.ស បានដែរ តែត្រូវមានឯកសារ ៣ មុខ និង ត្រូវបង់ប្រចាំខែបែបនេះ

នៅអ៊ីស្រាអែល ប្រកាសជោគជ័យ ៩៤% លើការស្រាវជ្រាវរកមហារីកលើអ្នកជំងឺ ដោយប្រើប្រាស់ឆ្កែហិតក្លិន

ធម្មជាតិដ៏ស្រស់ត្រកាលអើយ! ទឹកធ្លាក់មួយកន្លែងនៅកោះកុង លើដែនដីដ៏ពិសិដ្ឋរបស់កម្ពុជា គន់យូរយ៉ាងណាក៏មិនជិនណាយ

មិនលេងសើចទេ! ការសិក្សាថ្មី បង្ហាញថា យំនៅចន្លោះម៉ោងនេះ អាចជួយឱ្យស្រកគីឡូបានល្អ

បែកអំពិលអំពែក! ច្រឡំផាវថាជាស្ករគ្រាប់ ឃើញទំនងឆ្ងាញ់ក៏យកមួយគ្រាប់មកទំពា មានអីផ្ទុះពេញមាត់

ព័ត៌មានបន្ថែម

មានរបរផ្ទាល់ខ្លួន គ្មានប្រាក់ខែ ក៏អាចធ្វើ ប.ស.ស បានដែរ តែត្រូវមានឯកសារ ៣ មុខ និង ត្រូវបង់ប្រចាំខែបែបនេះ

នៅអ៊ីស្រាអែល ប្រកាសជោគជ័យ ៩៤% លើការស្រាវជ្រាវរកមហារីកលើអ្នកជំងឺ ដោយប្រើប្រាស់ឆ្កែហិតក្លិន

ធម្មជាតិដ៏ស្រស់ត្រកាលអើយ! ទឹកធ្លាក់មួយកន្លែងនៅកោះកុង លើដែនដីដ៏ពិសិដ្ឋរបស់កម្ពុជា គន់យូរយ៉ាងណាក៏មិនជិនណាយ

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

មិនលេងសើចទេ! ការសិក្សាថ្មី បង្ហាញថា យំនៅចន្លោះម៉ោងនេះ អាចជួយឱ្យស្រកគីឡូបានល្អ

Labubu តុក្កតាមុខអាក្រក់សោះ តែធ្វើឱ្យម្ចាស់ក្រុមហ៊ុនវ័យក្មេង ក្លាយជាមហាសេដ្ឋី រកលុយកើន ១.៦ ពាន់លានដុល្លារក្នុងមួយថ្ងៃ នៅឆ្នាំ ២០២៥

មកស្គាល់កាន់ច្បាស់ពីប្រាសាទតាក្របី នៅឧត្តរមានជ័យ មានចម្ងាយប្រមាណត្រឹម ១០ គ.ម ពីប្រាសាទតាមាន់ធំ

ពាក់កណ្ដាលខែជីវិតដូចសាបៗ! តស់មកដឹងរាសីឆ្នាំទាំង ១២ ក្នុងខែ «សីហា» ឆ្នាំខ្លះឡើងខ្ពស់ ឯឆ្នាំខ្លះក៏មិនសូវល្អ តែមានវិធីកែកុនបាន

ស្វែងរកព័ត៌មាន​ ឬវីដេអូ