នៅថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២៥ នេះ សារមន្ទីរដ៏ល្បីនៅប៉ារីស Louvre Museum បានបើកទ្វារទទួលភ្ញៀវចូលទស្សនាឡើងវិញហើយ ក្រោយបិទបណ្ដោះអាសន្នដោយសារចោរចូលប្លន់យកគ្រឿងអលង្ការបុរាណៗដ៏តម្លៃអស់ជាច្រើន សរុបទៅ ១០២ លានដុល្លារអាមេរិក។
តាមព័ត៌មានបានឱ្យដឹងថា ចាប់ពីព្រឹកម៉ោង ៩ ថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២៥ នេះ (ពេលវេលាក្នុងតំបន់) សារមន្ទីរ Louvre បានបើកឱ្យភ្ញៀវចូលទស្សនាវិញដូចធម្មតា តែយ៉ាងណានៅទីតាំង Apollo Gallery ដែលចោរចូលប្លន់អស់គ្រឿងអលង្ការនោះ នៅបន្តបិទមិនទាន់ឱ្យភ្ញៀវចូលទស្សនាឡើយ។
គួររំឭកថា គ្រឿងអលង្ការដែលចោរចូលប្លន់យកបានសរុបទាំងអស់មានចំនួន ៨ ដោយក្នុងនោះរួមមានខ្សែករបស់អធិរាជ Napoleon ថ្វាយព្រះអគ្គមហេសី Marie-Louise ផងដែរ៕