សម្តែងចប់មួយរឿងនេះ Lee Chae Min តួស្ដេចផ្តាច់ការដ៏សង្ហាក្នុងរឿងចុងភៅឆ្លងភព កើតជាតារាល្បីលំដាប់អន្តរជាតិ ការងារហូរចូលដូចទឹក

Share This

បើនិយាយដល់រឿងភាគកូរ៉េដែលផ្ទុះល្បីខ្លាំងតាំងពីភាគដំបូងដល់ភាគបញ្ចប់ «Bon Appétit, Your Majesty» គឺជារឿងភាគដែលល្អបំផុតមួយមានអ្នកទស្សនាច្រើនខ្លាំងមិនថាតែក្នុងប្រទេសកូរ៉េ ឬអន្តរជាតិនោះឡើយ។

ភាពជោគជ័យនៃខ្សែភាពយន្តភាគបុរាណលាយសម័យមួយនេះហើយ បានធ្វើឱ្យតារាសម្តែងប្រុសពន្លកថ្មី Lee Chae Min ផ្ទុះប្រជាប្រិយភាពខ្លាំង ក្លាយជាកំពូលតារាសម្ដែងជម្រើសលេខ ១ ដែលក្រុមហ៊ុនភាពយន្ត និង ផលិតកម្មក្នុងស្រុកជាច្រើនដណ្ដើមគ្នាចង់បាន។

ជាក់ស្ដែង តាមការចេញផ្សាយរបស់សារព័ត៌មានក្នុងស្រុកបានឱ្យដឹងថា តារាសម្ដែងប្រុស Lee Chae Min ក្រោយទទួលជោគជ័យជាមួយទេពកោសល្យសម្ដែងដ៏ល្អទាក់ទាញក្នុងរឿង «Bon Appétit, Your Majesty» នោះ បច្ចុប្បន្ន លោកត្រូវបានខាងបណ្ដាក្រុមហ៊ុននានាផ្ដល់សំណើរស្គ្រីបដល់ទៅ ៣០ បន្ថែមទៀតសម្រាប់ការងារបន្ទាប់ៗ។

ក្រៅពីនេះ តារាប្រុសវ័យត្រឹម ២៥ ឆ្នាំរូបនេះ ក៏ទទួលបានសំណើរដូចទឹកបាក់ទំនប់លើការថតផ្សព្វផ្សាយពាណិជ្ជកម្ម ការថតរូប photo shoots កម្មវិធីជំនួបអ្នកគាំទ្រ និង សំណើរការងារជាច្រើនផ្សេងទៀត។

គួរឱ្យដឹងថា តារាសម្ដែងប្រុស Lee Chae Min បានចាប់ប្រឡូកចូលវិស័យសម្ដែងក្នុងឆ្នាំ ២០២១ តាមរយៈជាតួអង្គសម្ដែងម្នាក់ក្នុងរឿង «High Class»។ ដល់ឆ្នាំ ២០២៣ លោកក៏កើនប្រជាប្រិយភាពមួយកម្រិត ពេលចូលរួមសម្ដែងក្នុងរឿង «Crash Course in Romance»។

Lee Chae Min ទទួលតំណែងជាតួឯកប្រុសដំបូងក្នុងរឿងភាគកូរ៉េ «Hierarchy» កាលពីឆ្នាំ ២០២៤ កន្លងទៅ និង បន្តតំណែងជាតួឯកប្រុសកក្នងរឿងកំពុងល្បី «Bon Appétit, Your Majesty» នេះ ក្រោយតារាប្រុសជ្រើសរើសជាតួឯកដំបូងត្រូវផ្លាស់ប្ដូរភ្លាមៗ ដោយសារជាប់រឿងអាស្រូវ។

គួរបន្ថែមថា Lee Chae Min នឹងត្រឡប់មកសម្ដែងជាតួអង្គរងវិញក្នុងរឿងភាគថ្មីមួយរបស់ Netflix ដែលមានចំណងជើងថា «Cashero» ដោយតួឯកប្រុសសម្ដែងដោយសមាជិកក្រុមចម្រៀង 2PM លោក Lee Jun Ho៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

យូរៗថតរូបស្និទ្ធស្នាលផុសជាមួយគ្នាម្តង ពិធីករ សុខ សិរីវឌ្ឍនា និង តារាចម្រៀង Step ត្រូវអ្នកគាំទ្រលើកឡើងបែបនេះព្រាត

ខ្លាំងមែន! ពីខ្លួនមួយគ្មានលុយមួយរៀល ដើររើសគ្រាប់ឈើចាក់ធ្វើខ្សែ-ក រហូតបើកអាជីវកម្មគ្រឿងអលង្ការ មានវីឡាស្នាក់ប្រណីតនៅសៀមរាប

នៅលីវដល់អាយុ ៣០ ប្លាយ អ៊ុន សិទ្ធា ត្រូវគេរោមសួរពីជីវិត​ឯកជន រហូតលោកទ្រាំមិនបាន ផុសសារក្ដៅគគុកមួយ

ពុ-ទ្ធោ! នាំភ្ញៀវទេសចរទៅលេងកោះ ពេលមកវិញភ្លេចហៅលោកយាយវ័យ ៨០ ឆ្នាំម្នាក់ឡើងនាវា ទម្រាំដឹងលោកយាយអស់បុណ្យបាត់

Single Mom រឹងមាំ! ឌី សូនិត្តា ចិញ្ចឹមមើលថែកូនស្រីយ៉ាងល្អ ធ្មេចបើកៗកូនមានវ័យ ៥ ឆ្នាំ កាន់តែយល់ពីសុខទុក្ខម្ដាយ

ព័ត៌មានបន្ថែម

យូរៗថតរូបស្និទ្ធស្នាលផុសជាមួយគ្នាម្តង ពិធីករ សុខ សិរីវឌ្ឍនា និង តារាចម្រៀង Step ត្រូវអ្នកគាំទ្រលើកឡើងបែបនេះព្រាត

នៅលីវដល់អាយុ ៣០ ប្លាយ អ៊ុន សិទ្ធា ត្រូវគេរោមសួរពីជីវិត​ឯកជន រហូតលោកទ្រាំមិនបាន ផុសសារក្ដៅគគុកមួយ

Single Mom រឹងមាំ! ឌី សូនិត្តា ចិញ្ចឹមមើលថែកូនស្រីយ៉ាងល្អ ធ្មេចបើកៗកូនមានវ័យ ៥ ឆ្នាំ កាន់តែយល់ពីសុខទុក្ខម្ដាយ

រ៉េបក៏ចេះ រកស៊ីក៏ចេះ! មេសា ជំនួយការ វណ្ណដា សំងំៗបញ្ចេញខូឡិចហ្សិនអាវថ្មី កំពុងពេញនិយមក្នុងស្រទាប់យុវវ័យ

មិនសូវបង្ហាញដូចគូដទៃ! យ៉ា សុផាន់ម៉ៃ និង ប្អូនប្រុស ហ៊ិន ចាន់នីរ័ត្ន សាងស្នេហ៍បែបចាស់ទុំស្ងាត់ៗតែផ្អែមល្ហែម

អាយុ ៣០ ក្រាស់សម្រស់នៅតែខ្ញង់ តែ សុខ ពិសី បែរផុសសារមួយ អ្នកគាំទ្រអានហើយមិនស្រួលចិត្តសោះ

មិនឃើញគិតគូរចូលបវរកញ្ញាជាថ្មី! ហង្ស សុរិយ៉ាន់ សំងំថែសម្រស់ឡើងប្លែក ហាត់ប្រាណយករាងកាន់តែស្អាត

តារាចម្រៀងស្រីវ័យក្មេង ៥ រូប ក្ដោបបានទីផ្សារកាន់តែខ្លាំង ត្រូវប៉ាន់ទាំងស្នាដៃចម្រៀង ទាំងឆាកតន្រ្តីឯកជន

ស្វែងរកព័ត៌មាន​ ឬវីដេអូ