សន្សំលុយទុកទិញ! ក្រុមហ៊ុនមួយនៅចិន កំពុងផលិតថ្នាំគ្រាប់អាចជួយមនុស្សឱ្យរស់នៅបានដល់ ១៥០ ឆ្នាំ

Share This

ក្រុមហ៊ុន Lonvi Boisciences ដែលមានទីតាំងនៅទីក្រុង Shenzhen ប្រទេសចិន បានធ្វើការណែនាំថ្នាំគ្រាប់ថ្មីមួយដែលផ្សំឡើងពីសារធាតុចម្រាញ់ចេញពីគ្រាប់ទំពាំងបាយជូរ អាចជួយឱ្យមនុស្សរស់នៅអាយុវែងរហូតដល់ ១៥០ ឆ្នាំ។ តាមរបាយការណ៍ព័ត៌មានពី RBC លោក Liu Qinghua ប្រធានផ្នែកបច្ចេកវិទ្យា បាននិយាយថា៖ «រស់នៅដល់អាយុ ១៥០ ឆ្នាំ គឺពិតជាអាចក្លាយជាការពិតហើយ។ ក្នុងពេលប៉ុន្មានឆ្នាំទៀត រឿងនេះនឹងក្លាយជាការពិត»

តាមការអះអាងរបស់ក្រុមហ៊ុនខាងលើបានបញ្ជាក់ថា ពួកគេបានធ្វើតេស្តលើកណ្តុរពិសោធន៍ជាមួយរូបមន្តដែលបានផលិតនោះ ជាលទ្ធផលឃើញថា កណ្ដុរដែលពិសោធន៍នោះគឺរស់នៅ 9.៤% វែងជាងកណ្ដុរទូទៅធម្មតា និង ៦៤.២% វែងជាងថ្ងៃដំបូងនៃការពិសោធ។ គួរឱ្យដឹងថា ថ្នាំគ្រាប់ដែលផលិតនោះគឺធ្វើឡើងផ្អែកលើសមាសធាតុធម្មជាតិ procyanidin C1 (PCC1) ជាម៉ូលេគុលទាញចេញពីសារធាតុចម្រាញ់ពីគ្រាប់ទំពាំងបាយជូរ។

Lonvi Biosciences បាននិយាយថា សមាសធាតុខាងលើនេះគឺអាចបំផ្លាញកោសិកាហ្សំប៊ី (zombie cells) ដែលជាកោសិកាចាស់ៗបំផ្លាញកោសិកាល្អៗ និង ធ្វើឱ្យមនុស្សវិវឌ្ឍរកភាពចាស់នោះបាន។ «នេះមិនមែនត្រឹមជាថ្នាំគ្រាប់ធម្មតានោះទេ តែវាជាថ្នាំទិព្វ» ថ្លែងបញ្ជាក់ដោយនាយកប្រតិបត្តិ Ip Zhu។

គួរឱ្យដឹងថា ក្រុមហ៊ុន Lonvi Biosciences បានបើកដំណើរការមន្ទីរពិសោធន៍ចម្បងរបស់គេក្នុងឆ្នាំ ២០២២ ភ្លាមៗក្រោយក្រុមអ្នកស្រាវជ្រាវនៅសៀងហៃរកឃើញសមាសធាតុ PCC1។ លោក Ip Zhu បានបន្ថែមទៀតថា ដំណើរការនៃវិទ្យាសាស្ត្រពន្យារអាយុជីវិតប្រកបដោយសុខភាព គឺកាន់តែវិវឌ្ឍទៅមុខលឿនហើយរហូតដល់អាចមានសមត្ថភាពពន្យារការស្លាប់បានទៀតផង។ លោករៀបរាប់ទៀតថា ក្នុងរយៈពេល ៥ ទៅ ១០ ឆ្នាំខាងមុខ មនុស្សយើងនឹងលែងមានអ្នកប្រឈមមុខនឹងជំងឺមហារីកទៀតឡើយ។

យ៉ាងណាមិញ ខាងអ្នកជំនាញនៅអន្តរជាតិ មិនទាន់យល់ស្របទាំងស្រុងនោះឡើយ ដោយពួកគេលើកឡើងថាការអះអាងខាងលើនៅទាមទារឱ្យមានការផ្ទៀងផ្ទាត់ជាងនេះ។ ជាក់ស្ដែង តាមការលើកឡើងរបស់លោកសាស្ត្រាចារ្យ David Furman បាននិយាយថា៖ «លទ្ធផលដំបូងគឺល្អខ្លាំងហើយ ប៉ុន្តែការធ្វើតេស្តទ្រង់ទ្រាយធំគឺនៅតែចាំបាច់ត្រូវធ្វើ ដើម្បីបញ្ជាក់ឱ្យប្រាកដពីសុវត្ថិភាព និង ប្រសិទ្ធភាពរបស់វាមកលើមនុស្ស»

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ចាស់វេទនាសឹងមួយជីវិត ចុងក្រោយទើបដឹងថាខ្លួនជាកូនមហាសេដ្ឋី ដោយសារគ្រូពេទ្យច្រឡំជាមួយកូនអ្នកដទៃតាំងពីទើបកើត

ចិនចេញច្បាប់ថ្មី គ្រប់ influencer ត្រូវតែមានសញ្ញាបត្រជំនាញច្បាស់លាស់ មិនឱ្យមានមាត់ចេះតែនិយាយធ្វើដូចខ្លួនឯងចេះទៀតទេ

មិនឃើញគិតគូរចូលបវរកញ្ញាជាថ្មី! ហង្ស សុរិយ៉ាន់ សំងំថែសម្រស់ឡើងប្លែក ហាត់ប្រាណយករាងកាន់តែស្អាត

ឈ្មោះខ្មែរនៅលើដីខ្មែរ តែចោរសៀមចង់បានឥតខ្មាស! មកស្គាល់ប្រាសាទតាក្របីដ៏កម្សត់តាំងទីនៅជាយដែនក្នុងខេត្តឧត្តរមានជ័យ

តារាចម្រៀងស្រីវ័យក្មេង ៥ រូប ក្ដោបបានទីផ្សារកាន់តែខ្លាំង ត្រូវប៉ាន់ទាំងស្នាដៃចម្រៀង ទាំងឆាកតន្រ្តីឯកជន

ព័ត៌មានបន្ថែម

ចិនចេញច្បាប់ថ្មី គ្រប់ influencer ត្រូវតែមានសញ្ញាបត្រជំនាញច្បាស់លាស់ មិនឱ្យមានមាត់ចេះតែនិយាយធ្វើដូចខ្លួនឯងចេះទៀតទេ

ឈ្មោះខ្មែរនៅលើដីខ្មែរ តែចោរសៀមចង់បានឥតខ្មាស! មកស្គាល់ប្រាសាទតាក្របីដ៏កម្សត់តាំងទីនៅជាយដែនក្នុងខេត្តឧត្តរមានជ័យ

អ្នកប្រដាល់ថៃល្បីម្នាក់ បែកគំនិតបង្កើតវេបសាយល្បែងអនឡាញ និង លាងលុយខ្មៅ ត្រូវគេចាប់ខ្លួនក្រោយបើកបាន ៣ ឆ្នាំ

ប្រាសាទកម្សត់នៅជាយដែន! មកដឹងប្រវត្តិប្រាសាទតាមាន់ធំរបស់ខ្មែរទីតាំងលើខ្នងភ្នំដងរែក ខេត្តឧត្តរមានជ័យ ដែលសៀមឈ្លានពាន

ផ្ដាច់ពាក្យនឹងគូដណ្តឹងហេលហាល​! នារីជប៉ុនម្នាក់ប្រើ ChatGPT បង្កើតបុរស AI ឥលូវទាក់ទងរហូតបានរៀបការ ឪពុកម្តាយក៏ដឹងឮ

ដល់-ក! អ្នកទេសចរចិន ២ នាក់ មិនរកបន្ទប់ទឹកឱ្យត្រឹមត្រូវ ទៅអង្គុយជុះជាប់របងវាំងបុរាណកូរ៉េ ផ្ទុះការខឹងសម្បាខ្លាំង

លោក Trump នឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ ដេីម្បីធានាមិនឱ្យមានការផ្ទុះអាវុ.-ធនៅបណ្តោយព្រំដែនកម្ពុជា-ថៃឡេីងវិញ

អ្នកខ្ចីលុយបោកគេច្រើនតែធ្វើស៊ីអ្នកក្បែរខ្លួន ពូកែនិយាយធ្វើឱ្យអាណិត ជៀសវាងចាញ់ល្បួង គួរលេងស្នៀត ៤ នេះវិញ

ស្វែងរកព័ត៌មាន​ ឬវីដេអូ