គ្រោះធម្មជាតិវាយប្រហារកសិដ្ឋានមួយកន្លែងនៅក្នុងសង្កាត់ Muang ខេត្ត Rayong ប្រទេសថៃ បណ្ដាលឱ្យសត្វមាន់រហូតដល់ជាង ៥ ម៉ឺនក្បាលត្រូវលង់ទឹកងាប់ព្រោងព្រាត។
តាមការចេញផ្សាយរបស់សារព័ត៌មាន Bangkok Post បានឱ្យដឹងថា ទ្រុងចិញ្ចឹមមាន់ចំនួន ២ កន្លែងក្នុងកសិដ្ឋានបានរងការប៉ះពាល់ដោយជំនន់ទឹកភ្លៀង ដោយក្នុងនោះទ្រុងមួយកន្លែងគឺមានមាន់ងាប់ទាំងអស់ និង មួយកន្លែងទៀតបានងាប់អស់មួយភាគធំ។ ការងាប់មាន់ក្នុងកសិដ្ឋានដ៏ច្រើនលើសលប់នេះដែរ គិតជាសាច់ប្រាក់នៃការខាតបង់ប៉ាន់ប្រមាណទៅប្រមាណជា ៨-១០ លានបាត (ប្រមាណជាង ២៥ ម៉ឺនដុល្លារ-៣១ ម៉ឺនដុល្លារ៕