នាវេលាម៉ោង ២ និង ១០ នាទីរសៀល ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៥ នេះ មានករណីអគ្គិភ័យឆាបឆេះរថភ្លើងមួយគ្រឿង ស្ថិតនៅសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក្រោយទទួលបានដំណឹង កងកម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និង សង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានចេញរថយន្តពន្លត់អគ្គិភ័យទៅជួយអន្តរាគមន៍ភ្លាមៗផងដែរ៕