នៅថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២៥ នេះ យន្តហោះក្រុមហ៊ុន Air India មួយគ្រឿង ដឹកមនុស្សសរុប ២៤២ នាក់ ដែលហោះឆ្ពោះទៅទីក្រុង ឡុងដុង ប្រទេសអង់គ្លេស បានធ្លាក់ភ្លាមៗក្រោយហោះចេញពីព្រលានយន្តហោះ Ahmedabad រដ្ឋ Gujarat ប្រទេសឥណ្ឌា។
តាមវីដេអូស្ដែងៗដែលថតបាន និង ត្រូវបានគេបង្ហោះចែកចាយតាមបណ្ដាញសង្គមបានបង្ហាញឱ្យឃើញយន្តហោះ Boeing 787-8 ហោះចេញពីព្រលានមិនទាន់បានប៉ុន្មានផង ក៏ស្រាប់តែឃើញធ្លាក់ចុះមកដីវិញផ្ទុះឆេះយ៉ាងសន្ធោសន្ធៅគួរឱ្យរន្ធត់ជាទីបំផុត។
គួរឱ្យដឹងថា បើតាមរបាយការណ៍បានពីប៉ូលិសឥណ្ឌា យន្តហោះខាងលើមានមនុស្សសរុប ២៤២ នាក់ ដោយក្នុងនោះអ្នកដំណើរសរុបចំនួន ២៣០ នាក់ និង បុគ្គលិកលើយន្តហោះ ១៣ នាក់។ ចំពោះមូលហេតុបណ្ដាលឱ្យធ្លាក់យន្តហោះនេះនៅមិនទាន់បានដឹងនៅឡើយទេ ខណៈភ្នាក់ងារសង្គ្រោះបន្ទាន់កំពុងចុះទៅទីតាំងកន្លែងកើតហេតុ៕