ជារឿងដ៏គួរឱ្យសោកស្ដាយខ្លាំងមួយសម្រាប់ប្រទេសចិន ដោយកាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៥ កន្លងទៅ វិហារបុរាណដ៏ល្បីល្បាញមួយឈ្មោះវិហារ Yongqing នៅក្រុង Zhangjiagang ប្រទេសចិន បានរងការឆាបឆេះយ៉ាងសន្ធោសន្ធៅរហូតបំផ្លិចបំផ្លាញវិហារដ៏ចំណាស់មួយនេះអស់ទាំងស្រុង សល់ត្រឹមតែគ្រោងឆ្អឹងប៉ុណ្ណោះ។

តាមសារព័ត៌មានចិនបានឱ្យដឹងថា វិហារឈើបុរាណអាយុកាល ១៥០០ ឆ្នាំ កម្ពស់ ៣ ជាន់ខាងលើ រងការឆាបឆេះលឿនខ្លាំង រហូតជះផ្សែងខ្មៅខ្មួលខ្មាញ់ឡើងលើអាកាសផ្អើលដល់ពលរដ្ឋក្នុងភូមិស្រុក។ ក្រុមពន្លត់អគ្គិភ័យបាននចុះទៅដល់ទីតាំង និង ធ្វើការពន្លត់ភ្លើងបានទាំងស្រុង ប៉ុន្តែគួរឱ្យស្ដាយវិហារនោះបានឆេះអស់ទៅហើយ បន្សល់នូវត្រឹមតែគ្រោង។


ជាមួយគ្នានោះដែរ ខាងអាជ្ញាធរបានបញ្ជាក់ថា ករណីអគ្គិភ័យនេះមិនមានបង្កឱ្យនរណាម្នាក់របួស និង ស្លាប់ ឬរាលដាលឆេះដល់ព្រៃនៅជុំវិញនោះឡើយ។ ចំពោះមូលហេតុ ខាងអាជ្ញាធរកំពុងបន្តស៊ើបអង្កេតនៅឡើយ ដោយលទ្ធផលទទួលបានយ៉ាងណានោះ អាជ្ញាធរនឹងធ្វើការប្រកាសជូនតាមក្រោយ៕
