ល្បីរឿងផ្លែស្ពឺផ្ដើមស្នេហ៍របស់កូនប្រុស! សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា គ្រាស្គាល់ឧត្តមភរិយាដំបូង ក៏ផ្ដើមពីការមិនចូលចិត្តគ្នាដែរ

Share This

នាពេលថ្មីៗនេះ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាផ្ទុះការចាប់អារម្មណ៍ និង ចែករំលែកបន្តគ្នា នូវឃ្លាថា ៖ «ហូបស្ពឺអត់?» ដែលជាឃ្លាកំពុងពេញនិយម ពិសេសត្រូវបានយុវវ័យប្រើប្រាស់ក្នុងន័យកម្សាន្ត និង ផ្ដោះផ្ដងក្នុងន័យរម្យទមគួរឱ្យចាប់អារម្មណ៍។

យ៉ាងណាមិញ ឃ្លា «ហូបស្ពឺអត់?» នេះផងដែរ គឺជាឃ្លាដែលបានដកស្រង់ចេញពីសៀវភៅ «ពេជ ចន្ទមុន្នី ភរិយានាយករដ្ឋមន្ត្រីទី៣៧ នៃកម្ពុជា» នៅទំព័រទី ៧៣ ដែលបង្ហាញពីគ្រាផ្ដើមស្នេហ៍មួយ នៃនាយករដ្ឋមន្ត្រីបច្ចុប្បន្នរបស់កម្ពុជា គឺសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវ ពេជ ចន្ទមុន្នី។

ស្របពេលរឿងផ្លែស្ពឺកំពុងតែផ្ទុះក្ដៅគគុកនៅតាមបណ្ដាញសង្គមនានាក្នុងប្រទេសកម្ពុជា រឿងនេះដែរក៏បានលេចឮដល់សម្ដេចតេជោ ហ៊ុន សែន រហូតសម្តេចឆ្ងល់ធ្វើការស្រាវជ្រាវទើបដឹងថាជារឿងរបស់កូនប្រុសជានាយករដ្ឋមន្ត្រីបច្ចុប្បន្នរបស់ប្រទេសកម្ពុជា។ ជាមួយគ្នានោះដែរ សម្តេចក៏បានមានប្រសាសន៍បន្ថែមឱ្យដឹងទៀតថា រឿងកូនប្រុសចាប់ផ្ដើមពីផ្លែស្ពឺ គឺជារឿងដូចគ្នារវាងសម្តេច និង លោកជំទាវ ដែលផ្ដើមចេញពីការមិនចូលចិត្តគ្នាដូចគ្នា។

តាមសំណេររបស់សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍លើបណ្ដាញសង្គមហ្វេសប៊ុនលម្អិតថា៖ «ប៉ុន្មានឆ្នាំមុនផ្ទុះរឿងផ្លែពោតជាអាវុធប្រល័យលោក។ ប៉ុន្មានថ្ងៃនេះផ្ទុះរឿងផ្លែស្ពឺ ខ្ញុំចេះតែឆ្ងល់ថាមានរឿងអីទៀតហើយ? លុះដល់ស្រាវជ្រាវទៅទើបដឹងថាវាជារឿងរបស់នាយករដ្ឋមន្ត្រីបច្ចុប្បន្នជាមួយស្ត្រីទីមួយកាលពីក្មេង ដែលផ្អែកសំខាន់លើសៀវភៅដែលសរសេរដោយលោក ឆាយ សុផល។ វាជារឿងចាប់ផ្តើមពីការមិនចូលចិត្តដូចគ្នារវាងខ្ញុំ និងភរិយានៅពេលដែលមិនទាន់ស្គាល់គ្នា។ ឯកូនរបស់ខ្ញុំចាប់ផ្តើមពីផ្លែស្ពឺ ឬ(ហូបស្ពឺអត់)។ ខ្ញុំស្រាវជ្រាវរឿងនេះពីគ្រុបគ្រួសារដែលប្អូនៗពិសេសស្រីពៅ បង្អាប់បងថ្លៃ (ហូបស្ពឺអត់)»

\  

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

​(វីដេអូ) មិនជាប់ឈាមជ័រសោះ តែអ្នកផលិតមាតិកាបរទេសល្បី ២ រូប ខ្នះខ្នែងចុះដល់ទីតាំងជនភៀសសឹកអ្នកភូមិព្រៃចាន់

អ្នកគាំទ្របង្ហាញការបារម្ភ! តួឯករឿង «ព្រលឹងបិសាចក្រមុំ» ពេជ្រ វលក្ខណ៍ កំពុងមានជំងឺកាចសា-ហា-វជាថ្មី

ការសិក្សាថ្មី ៖ ដៃគូចាយពេលមានអីៗនៅព្រឹកមុនទៅធ្វើការ ជួយឱ្យបំពេញការងារជោគជ័យ ឆាប់ឡើងតំណែង បានប្រាក់បន្ថែមខ្ពស់

មិនស្មានទេថានេះជាអាជីពកម្របំផុត នៅលើពិភពលោកមានមនុស្សធ្វើត្រឹម ៦០០ នាក់ តែប្រាក់ខែវិញអាចធ្វើសេដ្ឋីបាន

ដូចគ្នាប៉ុន្មានភាគ? តារាចម្រៀង ម៉ម ពេជ្ជរិទ្ធ និង សុភារាជ ត្រូវអ្នកគាំទ្រថាមុខស្រដៀងគ្នាខ្លាំង ឃើញនៅក្រៅមានអ្នកហៅច្រឡំទៀត

ព័ត៌មានបន្ថែម

​(វីដេអូ) មិនជាប់ឈាមជ័រសោះ តែអ្នកផលិតមាតិកាបរទេសល្បី ២ រូប ខ្នះខ្នែងចុះដល់ទីតាំងជនភៀសសឹកអ្នកភូមិព្រៃចាន់

ការសិក្សាថ្មី ៖ ដៃគូចាយពេលមានអីៗនៅព្រឹកមុនទៅធ្វើការ ជួយឱ្យបំពេញការងារជោគជ័យ ឆាប់ឡើងតំណែង បានប្រាក់បន្ថែមខ្ពស់

ដល់-ក! អ្នកភូមិមួយនៅអង់គ្លេស ថ្លង់រកដេកពួនមិនបាន ដោយសារអ្នកមានៗទៅបាយព្រឹកជិះសុទ្ធតែឧទ្ធម្ភាគចក្រចុះបន្តកន្ទុយគ្នា

ខ្លាំងមែន! ពីខ្លួនមួយគ្មានលុយមួយរៀល ដើររើសគ្រាប់ឈើចាក់ធ្វើខ្សែ-ក រហូតបើកអាជីវកម្មគ្រឿងអលង្ការ មានវីឡាស្នាក់ប្រណីតនៅសៀមរាប

ពុ-ទ្ធោ! នាំភ្ញៀវទេសចរទៅលេងកោះ ពេលមកវិញភ្លេចហៅលោកយាយវ័យ ៨០ ឆ្នាំម្នាក់ឡើងនាវា ទម្រាំដឹងលោកយាយអស់បុណ្យបាត់

ខាងស្រីខូចក្រលៀន ខាងប្រុសកើតមហារីក រៀបការព្រោះសម្លឹងឃើញក្រលៀនគេ តែចុងក្រោយកើតរឿងស្មានមិនដល់

ស៊ែរចែកគ្នាដឹង! ក្រសួងបញ្ជាក់ពីអត្ថន័យផលិតផលមានស្លាក «ច.ប.ផ.» អាចទិញប្រើប្រាស់ ព្រោះបានចុះបញ្ជីត្រឹមត្រូវ

មកស្គាល់បុរសសង្ហាកម្ពុជា ៥ រូប នៅវ័យក្មេង តែសមត្ថភាពខ្លាំង កំពុងដឹកនាំក្រុមហ៊ុនល្បីៗនៅកម្ពុជា

ស្វែងរកព័ត៌មាន​ ឬវីដេអូ