លះៗណាស់! ND Miss Grand Honduras ថាមាន ND ប្រទេសផ្សេងទៀតដឹងទង្វើម្ចាស់ MGI តែមិនហ៊ាននិយាយ ព្រោះខ្លាចគេគុំសងសឹក

Share This

ក្រោយ ND របស់កម្មវិធី Miss Grand ប្រចាំប្រទេសឥណ្ឌា ប្រកាសបញ្ចប់អាជ្ញាប័ណ្ណជាមួយ Miss Grand International មិនទាន់បានប៉ុន្មានផង ស្រាប់តែកាលពីថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២៤ កន្លងទៅថ្មីៗនេះ ND របស់កម្មវិធី Miss Grand ប្រចាំប្រទេស Honduras ម្នាក់ទៀតហើយ បានចេញមកប្រកាសបញ្ចប់អាជ្ញាប័ណ្ណដូចគ្នា ដោយលើកហេតុផលខកចិត្តមួយចំនួន ជាពិសេសលើកឡើងថា ម្ចាស់ MGI គិតតែរឿងលុយពួកគេជាធំ។

តាមសេចក្ដីប្រកាសរៀបរាប់យ៉ាងវែងអន្លាយប្រែជាភាសាខ្មែរដែលមានខ្លឹមសារដូច្នេះថា៖ «មិត្តភក្តិ និង អ្នកតាមដានទាំងអស់គ្នាជាទីស្រឡាញ់ ក្នុងរយពេល ៤ ឆ្នាំមកនេះ ខ្ញុំសម្រេចចិត្តទទួលយកការប្រកួតប្រជែងក្នុងការធ្វើឱ្យតារាទាំង ៥ ដួងរបស់ប្រទេស Honduras រះឡើង។ ថ្ងៃនេះដែរ ខ្ញុំគ្រាន់តែចង់និយាយថាវាពិតជាអស្ចារ្យមែនទែនក្នុងការទទួលបទពិសោធនាំយកភាពរ៉ភើបរីករាយ និង ក្ដីសុខជូនប្រទេស Honduras។ ការទទួលបានតំណែងរយៈពេល ២ ឆ្នាំជាប់គ្នា និង ពានរង្វាន់ឈ្នះលើឈុតតំណាងជាតិគឺពិតជាមានន័យខ្លាំងណាស់សម្រាប់វប្បធម៌ និង ប្រទេសរបស់យើង។

សម្រាប់ហេតុផលផ្ទាល់ខ្លួន ថ្ងៃនេះខ្ញុំបានបញ្ឈប់អាជ្ញាប័ណ្ណពី Miss Grand International ហើយ។ ខ្ញុំពិតជាខកចិត្តជាខ្លាំងជាមួយទង្វើដែល MGI ធ្វើមកលើយើងជា National Directors។ សោកស្ដាយណាស់ ដែលស្ថាប័ន MGI ចាប់អារម្មណ៍ខ្លាំងតែលើលុយរបស់ពួកយើង ហើយក្រៅពីនេះពួកគេគឺមិនឱ្យតម្លៃលើការលះបង់ ឬ វិនិយោគដែលយើងជា directors នេះធ្វើក្នុងការផ្សព្វផ្សាយ brand ក្នុងប្រទេសយើង និង នាំ queens របស់យើងទៅកាន់ប្រទេសជាម្ចាស់ផ្ទះឡើយ។ ពួកគេមិនគិតឡើយថា national directors របស់ពួកគេ គឺជាអ្នកវិនិយោគពិតប្រាកដក្នុងការប្រកួត និង ជាផ្នែកមួយដ៏សំខាន់នៃការប្រកួតនោះ។

អំឡុងពេលជួបជុំគ្នា ពួកគេថែមទាំងមិនផ្ដល់កិត្តិយសក្នុងនាមយើងជា directors ហើយក្នុងពេលជាមួយគ្នានោះដែរ ពួកយើងថែមទាំងត្រូវបង់លុយចូលរួមគ្រប់កម្មវិធីទៀតផង។ ពេញមួយឆ្នាំមកនេះ ពួកគេមិនដែលខ្វល់ខ្វាយពីយើង ឬ ចាយពេលវេលាក្នុងការផ្ញើសារមកអរគុណយើងចំពោះការសហការជាមួយគ្នានោះឡើយ។ រឿងគឺបែបនេះ និង មានមូលហេតុជាច្រើនទៀតដែលខ្ញុំសម្រេចចិត្តបញ្ឈប់ការសហការ និង បន្តកុងត្រាសម្រាប់ប្រទេស Honduras តទៅទៀត។ ខ្ញុំពិតជាអរគុណមែនទែនចំពោះការគាំទ្ររបស់អ្នកទាំងអស់គ្នាកន្លងមកនេះ។ បណ្ដាញសង្គមរបស់ពួកយើងនៅតែសកម្មដដែលដើម្បីជាការគាំទ្រដល់ queen Honduras របស់យើង និង សម្រាប់ស្ថាប័នផ្សេងនៅថ្ងៃអនាគត ឬសម្រាប់ director ថ្មីដែលចង់បន្តសកម្មភាពជាមួយ MGH។

ខ្ញុំពិតជាសុំទោសមែនទែនដែល directors របស់ប្រទេសផ្សេងៗទៀតមិនហ៊ានចេញមកនិយាយពីអ្វីដែលកំពុងកើតមានឡើងដោយសារខ្លាចមានការសងសឹកពី MGI ក្នុងការដកខ្លួនផ្ដាច់អាជ្ញាប័ណ្ណពីពួកគេ។ ហេតុដូចនេះហើយបានជាខ្ញុំចេញមកនិយាយជំនួសអ្នកដែលមិនហ៊ាននិយាយការពិតពាក់ព័ន្ធនឹងទង្វើពុករលួយ និង មិនគប្បីរបស់ MGI»

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

អស់ស្ទះ! បុរសចិនម្នាក់មើលរឿងកូនជ្រូកជប៉ុន ៤៥០០ រឿង រហូតចេះភាសាឡើងស្ទាត់ ប្រឡងជាប់ Proficiency Test មិនបាច់រៀន

រ៉េបក៏ចេះ រកស៊ីក៏ចេះ! មេសា ជំនួយការ វណ្ណដា សំងំៗបញ្ចេញខូឡិចហ្សិនអាវថ្មី កំពុងពេញនិយមក្នុងស្រទាប់យុវវ័យ

ខាងស្រីខូចក្រលៀន ខាងប្រុសកើតមហារីក រៀបការព្រោះសម្លឹងឃើញក្រលៀនគេ តែចុងក្រោយកើតរឿងស្មានមិនដល់

មិនសូវបង្ហាញដូចគូដទៃ! យ៉ា សុផាន់ម៉ៃ និង ប្អូនប្រុស ហ៊ិន ចាន់នីរ័ត្ន សាងស្នេហ៍បែបចាស់ទុំស្ងាត់ៗតែផ្អែមល្ហែម

ស៊ែរចែកគ្នាដឹង! ក្រសួងបញ្ជាក់ពីអត្ថន័យផលិតផលមានស្លាក «ច.ប.ផ.» អាចទិញប្រើប្រាស់ ព្រោះបានចុះបញ្ជីត្រឹមត្រូវ

ព័ត៌មានបន្ថែម

រ៉េបក៏ចេះ រកស៊ីក៏ចេះ! មេសា ជំនួយការ វណ្ណដា សំងំៗបញ្ចេញខូឡិចហ្សិនអាវថ្មី កំពុងពេញនិយមក្នុងស្រទាប់យុវវ័យ

មិនសូវបង្ហាញដូចគូដទៃ! យ៉ា សុផាន់ម៉ៃ និង ប្អូនប្រុស ហ៊ិន ចាន់នីរ័ត្ន សាងស្នេហ៍បែបចាស់ទុំស្ងាត់ៗតែផ្អែមល្ហែម

អាយុ ៣០ ក្រាស់សម្រស់នៅតែខ្ញង់ តែ សុខ ពិសី បែរផុសសារមួយ អ្នកគាំទ្រអានហើយមិនស្រួលចិត្តសោះ

មិនឃើញគិតគូរចូលបវរកញ្ញាជាថ្មី! ហង្ស សុរិយ៉ាន់ សំងំថែសម្រស់ឡើងប្លែក ហាត់ប្រាណយករាងកាន់តែស្អាត

តារាចម្រៀងស្រីវ័យក្មេង ៥ រូប ក្ដោបបានទីផ្សារកាន់តែខ្លាំង ត្រូវប៉ាន់ទាំងស្នាដៃចម្រៀង ទាំងឆាកតន្រ្តីឯកជន

ចាំបានអត់? ម្ចាស់បទ «បេះដូងប្រមឹក» អ៊ុង វល្ខណ៍ទេវី កំពុងបំពេញតួនាទីនៅក្រសួងមួយ ក្រោយបាត់ឈឹងពីសិល្បៈ

ឈឺចាប់ពេក ឆន សុវណ្ណារាជ ប្រកាសឈប់ច្រៀងចម្រៀងប៉ុន្មានបទនេះទៀត ព្រោះជាបទយកតាមលំនាំចម្រៀងចោរសៀម

ល្បីប្រុសៗក្រុម Monsters26 សុទ្ធតែសង្ហាៗ មានទីផ្សារលំដាប់អន្តរជាតិ យុវវ័យកំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំង

ស្វែងរកព័ត៌មាន​ ឬវីដេអូ