លុយច្រើនពេកអត់ដឹងចាយនៅណា សេដ្ឋីចិនម្នាក់ ចាយជាង ៦ លានដុល្លារ ទិញផ្លែចេកបិទស្កុតជាប់ជញ្ជាំង

Share This

កាលពីថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៤ កន្លងទៅ ក្រុមហ៊ុន Sotheby’s បានប្រកាសថា ពួកគេនឹងដាក់ដេញថ្លៃលក់សិល្បៈផ្លែចេកបិទស្កុតជាប់ជញ្ជាំងនៅថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២៤ នាក្រុងញ៉ូយ៉ក សហរដ្ឋអាមេរិក ដោយរំពឹងថានឹងដេញថ្លៃបានរហូតដល់ចន្លោះពី ១ លានដុល្លារ ទៅ ១.៥ លានដុល្លារ។ អ្នកដែលដេញថ្លៃឈ្នះនឹងទទួលបានស្កុតមួយដុំ និង ចេកមួយផ្លែ អមដោយវិញ្ញាបនបត្របញ្ជាក់មួយ និង របៀបណែនាំលើការបិទដាក់សិល្បៈនោះលើជញ្ជាំងផងដែរ។

កម្មវិធីដេញថ្លៃក៏បានធ្វើឡើងរួចរាល់ហើយដែរកាលពីថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២៤ កន្លងទៅ ដោយសិល្បៈចេកបិទស្កុតនេះដែរឈ្នះបានទៅលើសហគ្រិនជនជាតិចិនម្នាក់ឈ្មោះ Justin Sun ជាមួយនឹងតម្លៃលើសពីការរំពឹងដោយទទួលបានរហូតដល់ ៦.២ លានដុល្លារឯណោះ។

គួរឱ្យដឹងថា សិល្បៈផ្លែចេកបិទស្កុតជាប់ជញ្ជាំងដែលមានឈ្មោះថា «Comedian» ត្រូវបានបង្កើតឡើងដោយសិល្បករអ៊ីតាលីម្នាក់ឈ្មោះ Maurizio Cattlelan ក្នុងឆ្នាំ ២០១៩។ សិល្បៈរបស់លោកបង្កើតឡើងដោយការយកផ្លែចេកមួយផ្លែដែលលោកទិញពីផ្សារមួយកន្លែងនៅក្រុង Miami រដ្ឋ Florida សហរដ្ឋអាមេរិក យកមកបិទស្កុតជាប់ទៅនឹងជញ្ជាំង។

សិល្បៈដ៏ចម្លែករបស់លោកនេះដែរ ធ្លាប់បានដាក់ដេញថ្លៃជាច្រើនដងរួចមកហើយ ដោយក្នុងឆ្នាំ ២០១៩ អ្នកប្រមូលសិល្បៈដេញថ្លៃជនជាតិបារាំង ២ រូបបានទិញសិល្បៈ «Comedian» នេះចំនួន ២ ក្នុងតម្លៃ ១២ ម៉ឺនដុល្លារ។ សិល្បៈ «Comedian» ទី ៣ ត្រូវបានគេដេញថ្លៃទិញក្នុងតម្លៃខ្ពស់ជាងនេះ ប៉ុន្តែមិនបានទម្លាយថាបានប៉ុន្មាននោះឡើយ ដោយក្រោយមកក៏បានបរិច្ចាគទៅឱ្យសារមន្ទីរ The Guggenhiem នៅក្រុងញ៉ូយ៉ក៕

 

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

រ៉េបក៏ចេះ រកស៊ីក៏ចេះ! មេសា ជំនួយការ វណ្ណដា សំងំៗបញ្ចេញខូឡិចហ្សិនអាវថ្មី កំពុងពេញនិយមក្នុងស្រទាប់យុវវ័យ

ខាងស្រីខូចក្រលៀន ខាងប្រុសកើតមហារីក រៀបការព្រោះសម្លឹងឃើញក្រលៀនគេ តែចុងក្រោយកើតរឿងស្មានមិនដល់

មិនសូវបង្ហាញដូចគូដទៃ! យ៉ា សុផាន់ម៉ៃ និង ប្អូនប្រុស ហ៊ិន ចាន់នីរ័ត្ន សាងស្នេហ៍បែបចាស់ទុំស្ងាត់ៗតែផ្អែមល្ហែម

ស៊ែរចែកគ្នាដឹង! ក្រសួងបញ្ជាក់ពីអត្ថន័យផលិតផលមានស្លាក «ច.ប.ផ.» អាចទិញប្រើប្រាស់ ព្រោះបានចុះបញ្ជីត្រឹមត្រូវ

មកស្គាល់បុរសសង្ហាកម្ពុជា ៥ រូប នៅវ័យក្មេង តែសមត្ថភាពខ្លាំង កំពុងដឹកនាំក្រុមហ៊ុនល្បីៗនៅកម្ពុជា

ព័ត៌មានបន្ថែម

ប្លែកណាស់! នៅជប៉ុន តុក្កតាជាង ៥ ម៉ឺន ត្រូវម្ចាស់យកមកទុកក្នុងវត្តមួយហើយធ្វើបុណ្យស/ពឱ្យរាល់ឆ្នាំ ដើម្បីឧទ្ទិសកុសលផលបុណ្យ

ចាស់វេទនាសឹងមួយជីវិត ចុងក្រោយទើបដឹងថាខ្លួនជាកូនមហាសេដ្ឋី ដោយសារគ្រូពេទ្យច្រឡំជាមួយកូនអ្នកដទៃតាំងពីទើបកើត

នៅមិននៅទៅជឿគ្រូទាយតាមអនឡាញថាប្តីលួចមានស្រី ទៅរករឿងធ្វើទុក្ខបុកម្នេញប្តីរាល់ថ្ងៃ រហូតប្តីឆ្អែតចិត្តសុំលែង

លទ្ធផលហួសពីការស្មាន! បុរសម្នាក់ ជះលុយជិត ៦០ ម៉ឺនដុល្លារ ចាក់អាស៊ីតចូលពោះយកសាច់ដុំ ៦ កង់

ភូមិចម្លែកលើពិភពលោក មនុស្សប្រុស និង មនុស្សស្រីនិយាយភាសាពីរផ្សេងគ្នា តែស្តាប់ដឹងរឿងធម្មតា

ខកចិត្តរឿងស្នេហាច្រើនលើកពេក ស្រ្តីម្នាក់សម្រេចជះលុយដាក់រូបខ្លួនឯងលើផ្ទាំងប៉ាណូ ប្រកាសរកបុរសម្នាក់ធ្វើប្ដី

បុរសចិត្តព្រះ តាមទាន់ប្រពន្ធលួចមានសហាយ តែសុខចិត្តប្រគល់ប្រពន្ធឱ្យសហាយទាំងទឹកភ្នែក ជាថ្នូរនឹងគោមួយក្បាល

អាយុគ្រាន់ជាតួលេខ! លោកតាអាយុ ១១០ ឆ្នាំ កាន់ដៃកូនក្រមុំវ័យឃ្លាតគ្នា ៨៣ ឆ្នាំចូលរោងការ ផ្អើលអស់អ្នកភូមិផង

ស្វែងរកព័ត៌មាន​ ឬវីដេអូ