លទ្ធផលកោសល្យវិច័យចេញហើយ! មូលហេតុនៃការស្លា./ប់របស់ដំរី «ឡាក់គី» គឺបណ្ដាលមកពីជំងឺនេះ

Share This

ជារឿងដ៏គួរឱ្យសោកសង្រេង នៅថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២៥ ឧទ្យានសួនសត្វព្រៃការពារ និង សួនភូតគាម ភ្នំតាម៉ៅ នៃរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានជូនដំណឹងអំពីការស្លាប់ដំរីញីជាទីស្រឡាញ់ឈ្មោះ «ឡាក់គី» នៅព្រឹកថ្ងៃអាទិត្យ ទី ២៤ ខែសីហា បន្ទាប់ពីធ្លាក់ខ្លួនឈឺភ្លាមៗកាលពីល្ងាចថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៥។

ជុំវិញការស្លាប់យ៉ាងរហ័សរបស់ដំរីដ៏វ័យឆ្លាត «ឡាក់គី» នេះដែរ បានធ្វើឱ្យមហាជនកម្ពុជាជាច្រើនមិនថាចាស់មិនថាក្មេងមានក្ដីសោកស្ដាយអាឡោះអាល័យជាខ្លាំង និង ចង់ដឹងថាជំងឺអ្វីដែលធ្វើឱ្យដំរីមួយក្បាលនេះធ្លាក់ខ្លួនឈឺភ្លាមៗរហូតមិនអាចសង្គ្រោះអាយុជីវិតបានដូច្នេះ។ ពាក់ព័ន្ធនឹងមូលហេតុបណ្ដាលឱ្យដំរី «ឡាក់គី» ស្លាប់នេះដែរ នៅព្រឹកថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ ២០២៥ នេះ ខាងឧទ្យានសួនសត្វព្រៃការពារ និង សួនភូតគាម ភ្នំតាម៉ៅ ក៏បានចេញសេចក្ដីជូនដំណឹងបង្ហាញពីលទ្ធផលនៃការធ្វើកោសល្យវិច័យ និង ការធ្វើតេស្តសំណាកបញ្ជាក់ដោយវិទ្យាស្ថានប៉ាស្ទ័រ បានបញ្ជាក់ថា ដំរី «ឡាក់គី» គឺស្លាប់បណ្ដាលមកពីជំងឺខ្ទុះក្នុងស្បូន (Pyometra)។

ខាងសួនសត្វបានបកស្រាយលម្អិតបន្ថែមទៀតថា៖ «ជំងឺនេះកើតឡើងលើដំរីញីក្នុងវដ្តរដូវត្រៀមបន្តពូជ ដោយការប្រែប្រួលកម្រិតអ័រម៉ូនប្រូហ្សេស្តេរ៉ូន (Progesterone) និងកម្រាស់ស្រទាប់ស្បូន បង្កើតជាមជ្ឈដ្ឋានងាយឆ្លងពពួកបាក់តេរី Escherichia coli (E.coli) ឬបាក់តេរី Enterococcus faecium (E. faecium) ដែលជ្រៀតចូលតាមមាត់ស្បូនទៅក្នុងតួស្បូន រួចលូតលាស់បង្កជាខ្ទុះក្នុងស្បូន និងរលាកធ្ងន់ធ្ងររហូតធ្វើឱ្យបាក់តេរីឆ្លងចូលក្នុងចរន្តឈាម។

ជាមួយគ្នានេះពពួកបាក់តេរី E.coli និង E. faecium ដែលរកឃើញក្នុងស្បូនរបស់«ឡាក់គី»មានភាពស៊ាំខ្លាំងទៅនឹងថ្នាំអង់ទីប៊ីយ៉ូទិក(ថ្នាំផ្សះ) ដូចជា Amoxicillin/Clavul, Gentamicin, Ciprofloxacin និងថ្នាំអង់ទីប៊ីយ៉ូទិក១០មុខផ្សេងទៀត។
ស្ថានភាពរបស់ឡាក់គីពិបាកជួយសង្គ្រោះ ដោយសារតែថ្នាំអង់ទីប៊ីយ៉ូទិកមិនអាចជ្រាបចូលទៅក្នុងស្បូនបានពេញលេញ ដើម្បីកម្ចាត់ក្រុមបាក់តេរីខាងលើដែលមានភាពស៊ាំនឹងថ្នាំយ៉ាងខ្លាំង។ ជាទូទៅ វិធីសាស្ត្រព្យាបាលតែមួយគត់ដែលមានប្រសិទ្ធភាពគឺការវះកាត់យកស្បូនចេញ ប៉ុន្តែការវះកាត់បែបនេះគឺអាចអនុវត្តបានតែលើសត្វតូចៗដូចជាឆ្កែ ឬឆ្មាតែប៉ុណ្ណោះ។ ចំពោះការវះកាត់លើសត្វដំរីវិញ គឺមានភាពស្មុគស្មាញខ្លាំង ហើយឱកាសនៃភាពជោគជ័យមានកម្រិតទាបបំផុត។

ឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម «ភ្នំតាម៉ៅ» នៃរដ្ឋបាលព្រៃឈើសង្ឃឹមថា ករណីនេះនឹងជួយបង្កើនការយល់ដឹងបន្ថែមរបស់សាធារណជនអំពីភាពស្មុគស្មាញនៃការថែទាំសុខភាពសត្វព្រៃ និងជំរុញឱ្យមានការបន្តគាំទ្រកិច្ចការអភិរក្ស និងថែរក្សាសត្វព្រៃនៅមជ្ឈមណ្ឌលភ្នំតាម៉ៅរឹតតែទូលំទូលាយទៅថ្ងៃអនាគត»

ប្រភព៖ Phnom Tamao Zoo

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

គួរឱ្យអាណិត! កំពុងកើតមហារីកតែចង់ឱ្យខ្លួនរឹងមាំ នាំកូនទៅរៀនវគ្គព្យាបាលផ្លូវចិត្ត ដឹងអីត្រូវគ្រូបោកអស់លុយអស់ផ្ទះរលីង

មកស្គាល់សត្វពស់ ១០ ប្រភេទ សម្រស់ស្រស់ស្អាតបំផុតលើពិភពលោក តែកុំច្រឡំចាប់លេងឱ្យសោះ

តារាប្រុសវាសនាល្អ បានសាងជីវិតគូនឹងភរិយាអាណិកជន ពេលនេះកំពុងមានសុភមង្គលខ្លាំងលើទឹកដីបរទេស

ស្ត្រីម្នាក់សុំ ChatGPT ឱ្យរើសលេខឆ្នោតឱ្យ មានអីត្រូវលាភធំឈ្នះបានទឹកប្រាក់ដល់ ១០ ម៉ឺនដុល្លារ

មើលទុកទៅ! ស្ទីលផាត់មុខបរទេស ៥ បែប ឡូយបំផុតសម្រាប់បង្អួតសម្រស់ ត្រូវម៉ាច់ក្នុងស្រទាប់យុវវ័យ និង វ័យកណ្ដាល

ព័ត៌មានបន្ថែម

គួរឱ្យអាណិត! កំពុងកើតមហារីកតែចង់ឱ្យខ្លួនរឹងមាំ នាំកូនទៅរៀនវគ្គព្យាបាលផ្លូវចិត្ត ដឹងអីត្រូវគ្រូបោកអស់លុយអស់ផ្ទះរលីង

មកស្គាល់សត្វពស់ ១០ ប្រភេទ សម្រស់ស្រស់ស្អាតបំផុតលើពិភពលោក តែកុំច្រឡំចាប់លេងឱ្យសោះ

ស្ត្រីម្នាក់សុំ ChatGPT ឱ្យរើសលេខឆ្នោតឱ្យ មានអីត្រូវលាភធំឈ្នះបានទឹកប្រាក់ដល់ ១០ ម៉ឺនដុល្លារ

ទូកទៅកំពង់នៅ! ទោះទទួលអនិច្ចកម្ម តែ «មរតកមនុស្សរស់» កម្ពុជា ១១ រូប បានបន្សល់នូវមរតកធំធេងសម្រាប់ជាតិ

ហេងហេង! អ្នកគ្រូណាលី​ ចែករំលែក «ម៉ោងល្អ» ឱ្យត្រូវនឹងរាសីតាមឆ្នាំនីមួយៗ សម្រាប់ជួបចរចាការងារ ឬ ធ្វើដំណើរ

ភ្ញាក់ផ្អើល! នាយិកាសាលានៅកូរ៉េម្នាក់សម្រស់មិនសមវ័យ អាយុ ៩៣ ឆ្នាំហើយ តែសម្រស់ដូចត្រឹមអាយុ ៤០ ឆ្នាំ

ប្ដីចិត្តធម៌! ដឹងប្រពន្ធលួចស-ហាយស្មន់ជាមួយអ្នកជិតខាង អត់ខឹងហើយនៅដឹកដៃប្រពន្ធឱ្យទៅរៀបការទៀត

ខំរក្សាព្រហ្មចារីយូរខែយូរឆ្នាំ ចុងក្រោយកំលោះក្រមុំ ៤ នាក់នេះ ជួបរឿងខកចិត្ត ចង់បកក្រោយតែហួសពេល

ស្វែងរកព័ត៌មាន​ ឬវីដេអូ