រំជួលចិត្ត! ដំរី Lucky រត់ផងស្រែកយំផង កាក់ម៉ូតូម្ចាស់ធ្លាប់មើលថែជាង ២០ ឆ្នាំកុំឱ្យទៅចោល ឃើញហើយទប់ទឹកភ្នែកមិនជាប់

Share This

បើនិយាយដល់ដំរីនៅសួនសត្វភ្នំតាម៉ៅ ដំរីញីឈ្មោះ Lucky គឺជាដំរីមួយក្បាលដ៏ល្បី និង ឆ្លាតវៃខ្លាំង មានសមត្ថភាពច្រើនរាប់តាំងពីចេះរាំ ចេះដោះមួក ចេះទាត់បាល់ និង ចេះយកលុយពីភ្ញៀវដែលចូលទស្សនាជាដើម។ ការធំធាត់ឡើងជាមួយសុខភាពល្អ និង ចេះបញ្ចេញសមត្ថភាពគ្រប់បែបយ៉ាងនេះដែរ គឺក្រោមការមើលថែដិតដល់ និង ពោរពេញដោយក្ដីស្រឡាញ់ពីសំណាក់ម្ចាស់របស់នាង គឺលោក ទ្រី ស៊ីថេង។

ប្រិយមិត្តដែលចូលចិត្តសត្វ និង តែងតែតាមដានគណនីរបស់លោក ទ្រី ស៊ីថេង ប្រាកដណាស់តែងតែបានឃើញសកម្មភាពរបស់លោក និង ដំរី Lucky ជានិច្ច ប៉ុន្តែឥលូវនេះ គ្រប់គ្នាអាចនឹងលែងឃើញសកម្មភាពរបស់អ្នកទាំងពីរជាមួយគ្នាទៀតហើយ ដោយសារតែលោក ទ្រី ស៊ីថេង បានសម្រេចចិត្តលាឈប់ពីកន្លែងដែលលោកស្រឡាញ់ និង ធ្វើដោយបេះដូងអស់រយៈពេលជាង ៣០ ឆ្នាំមកនេះ។

អ្វីដែលរឹតតែធ្វើឱ្យមហាជនកម្ពុជាជាច្រើនរំជួលចិត្តកាន់តែខ្លាំងរហូតទប់ទឹកភ្នែកមិនជាប់នោះ គឺនៅថ្ងៃដែលលោក ទ្រី ស៊ីថេង ចាកចេញ គឺឃើញដំរី Lucky បានរត់ផងស្រែកយំផងតាមម៉ូតូរបស់លោកឃាំងនៅពីមុខហាក់បង្ហាញពីអារម្មណ៍មិនចង់ឱ្យម្ចាស់របស់ខ្លួនចាកចោលទៅឡើយ។

វីដេអូដែលលោក ទ្រី ស៊ីថេង បានបង្ហោះនោះដែរ ទទួលបានការបញ្ចេញមតិ និង ចែករំលែករាប់ពាន់នាក់ ដោយមហាជនភាគច្រើនគឺបង្ហាញក្ដីអាណិតចំពោះ Lucky ហើយក៏បង្ហាញក្ដីស្រឡាញ់ចំពោះលោក ទ្រី ស៊ីថេង ដោយសំណូមពរ​លោកកុំលាឈប់ និង ចាកចោលពី Lucky អី៕

ទស្សនាវីដេអូនៅទីនេះ

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

ឱកាសថ្មី! ដេត ស្រីនាឌ នឹងតំណាងកម្ពុជាប្រកួតលើឆាកអន្តរជាតិម្ដងទៀត ក្នុងកម្មវិធី Miss Charm ចុងឆ្នាំនេះ

(វីដេអូ) ប្រឹងរកចំណូលគ្រប់ច្រក! គឹម សីហា ឆ្លៀតពេលចុងសប្តាហ៍ លក់ភេសជ្ជៈបែបឃ្យូតៗនៅ Walk Street

(វីដេអូ) មិនមែនរៀនត្រឹមមួយចេះលំៗទេ! ងិន ម៉ារ៉ាឌី ស្ទាត់ជំនាញលើវិស័យក្រចក ឈ្នះពានចំណាត់ថ្នាក់លេខ ២ ក្នុងការប្រកួតអន្តរជាតិមួយ

ចាប់ពីស្អែក! កម្ពុជា ទទួលឥទ្ធិពលសម្ពាធទាប នឹងវិវត្តទៅជាព្យុះទី ១២ និង ព្យុះទី ១៣ អាចមានភ្លៀងផ្គររន្ទះ ខ្យល់កន្ត្រាក់ ដល់ថ្ងៃទី ២៥

ស្ត្រីម្នាក់ខឹងចិត្តដាក់ពាក្យប្ដឹងមេខ្លួនឯង ព្រោះចូលធ្វើការ ២០ ឆ្នាំហើយ មេអត់មានឱ្យធ្វើអីសោះ ចាំតែដល់ថ្ងៃបើកប្រាក់ខែៗ

ព័ត៌មានបន្ថែម

ចាប់ពីស្អែក! កម្ពុជា ទទួលឥទ្ធិពលសម្ពាធទាប នឹងវិវត្តទៅជាព្យុះទី ១២ និង ព្យុះទី ១៣ អាចមានភ្លៀងផ្គររន្ទះ ខ្យល់កន្ត្រាក់ ដល់ថ្ងៃទី ២៥

រដ្ឋាភិបាលថៃចាប់ផ្តើមភ័យ ពេលរកឃើញប្រជាជនកើតជំងឺស្វាយ និង ប្រ/មេះ..ទឹក-បាយ ច្រើនជាងធម្មតាក្នុងឆ្នាំ ២០២៥ នេះ

ក្ដៅៗ! មីយ៉ាន់ម៉ា​ បញ្ជាឱ្យបិទព្រំដែនមីយ៉ាន់ម៉ា-ថៃ Mae Sot-Myawaddy ជាឯកតោភាគី ធ្វើឱ្យឡានដឹកអីវ៉ាន់ថៃកកស្ទះរាប់សិបគ្រឿង

ទឹកដីត្រជាក់ត្រជំ! នៅស្ទឹងត្រែង រកឃើញដើមឈើ អាយុកាលចន្លោះពី «១០ ម៉ឺនឆ្នាំ ទៅ ២ លានឆ្នាំ» ក្នុងស្រុកសេសាន

ទើបឆេះព្រះវិហារប៉ុន្មានថ្ងៃមុន ឥលូវនៅថៃ ប្រទះករណីឆេះស្រដៀងគ្នាក្នុងវត្តល្បីមួយនៅឈៀងម៉ៃ តែលើកនេះធ្ងន់ជាងលើកមុន

កំពុងផ្ទុះល្បី! កូនខ្មែរមួយរូបនៅសៀមរាប យកកាហ្វេ គូរចេញជារូបលោក Michael B Alfaro លទ្ធផលចេញមកអស្ចារ្យខ្លាំង

ក្រោយមានទាហានបែ-កសតិ បង្កហានិភ័យដល់ប្រជាជន ពេលនេះកងភូមិន្ទថៃ បញ្ជូនក្រុមគ្រូពេទ្យឱ្យទៅពិនិត្យផ្លូវចិត្តក្រុមទាហានដល់ជាយដែន

ក្រុមហ៊ុន Kofi ចេញលិខិតសូមទោស​ចំពោះកំហុសឆ្គងទាក់ទងនឹងបាកូដ និង សុំការយោគយល់ពីមហាជនក្នុងស្មារតីខ្មែរតែមួយ

ស្វែងរកព័ត៌មាន​ ឬវីដេអូ