រន្ធ-ត់! ហេតុការណ៍បុ./ករះក្នុងពិធីបុណ្យមួយនៅកាណាដា ស្លា./ ប់មនុស្ស ១១ នាក់ និង រងរបួសច្រើននាក់

Share This

កាលពីវេលាម៉ោង ៨ យប់ថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២៥ (ពេលវេលាក្នុងតំបន់) មានហេតុការណ៍ដ៏រន្ធត់មួយបានកើតមានឡើងនៅក្រុង Vancouver ប្រទេសកាណាដា ដោយមានរថយន្តមួយគ្រឿងបានបុករះលើហ្វូងមនុស្សដែលកំពុងចូលរួមសប្បាយកម្មវិធីបុណ្យសហគមន៍របស់ជនជាតិហ្វីលីពីន បណ្ដាលឱ្យមនុស្សជាច្រើននាក់បានស្លាប់ និង រងរបួស។

តាមការបញ្ជាក់ពីខាងប៉ូលិសនៅក្រុង Vancouver បានបញ្ជាក់ថា យ៉ាងហោចណាស់មានមនុស្ស ១១ នាក់បានស្លាប់ និង ជាច្រើននាក់ផ្សេងទៀតបានរងរបួសក្នុងហេតុការណ៍ដ៏រន្ធត់មួយនេះ។ ជនបង្កត្រូវបានចាប់ខ្លួនបានភ្លាមៗផងដែរ ប៉ុន្តែខាងប៉ូលិសនៅមិនទាន់បញ្ជាក់ពីគោលបំណងដែលជនបង្ករូបនោះបុករះចូលហ្វូងមនុស្សនោះឡើយ។

តាមសាក្សីនៅកន្លែងកើតហេតុថ្លែងប្រាប់សារព័ត៌មាន CTV News បាននិយាយថា រូបលោកបានឃើញឡានពណ៌ខ្មៅមួយគ្រឿងបើកបរក្នុងល្បឿនលឿនបុកចូលបរិវេណនៃកន្លែងធ្វើកម្មវិធីមុនពេលបុករះទៅលើហ្វូងមនុស្សដែលកំពុងដើរកម្សាន្តនៅទីនោះ។ របាយការណ៍ពីព័ត៌មាន Vancouver Sun បានឱ្យដឹងថា អំឡុងពេលកើតហេតុនោះមានមនុស្សរាប់ពាន់នាក់កំពុងដើរលេងនៅទីនោះ។

គួរឱ្យដឹងថា ពិធីបុណ្យខាងលើគឺមានឈ្មោះថា «Lapu Lapu Day» ដែលជាពិធីបុណ្យដាក់ឈ្មោះថាមេទ័ពជនជាតិដើមភាគតិចរបស់ហ្វីលីពីនម្នាក់ដែលបានប្រយុទ្ធជាមួយនឹងប្រទេសអេស្ប៉ាញក្នុងសតវត្សរ៍ទី ១៦។ កម្មវិធីបុណ្យចាប់ផ្ដើមធ្វើឡើងនៅថ្ងៃទី ២៥ ខែមេសា ដោយនេះជាលើកទី ២ ហើយដែលពិធីបុណ្យនេះរៀបចំធ្វើឡើងនៅក្រុង Vancouver ប្រទេសកាណាដានោះ៕

ប្រភព៖ VN Express

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ផ្ទេរមកុដបាន ១ ថ្ងៃ MTC 2024 គុណ កន្និកា ផ្ដាំពាក្យក្នុងចិត្តមួយទៅអ្នកគាំទ្រ

មហិច្ឆតាខ្ពស់! អាយុ ២០ ឆ្នាំ បង្កើតប្រទេស ប្រកាសឯករាជ្យដោយខ្លួនឯង ក្លាយជាប្រធានាធិបតីវ័យក្មេង គ្រប់គ្រងប្រជាជនជិត ៤០០ នាក់

ធ្វើ Fan Meeting ហើយ ពេជ្រ សូលីកា ឡើងទៅអឺរ៉ុបស្ងាត់ៗ ចាយជីវិត Single យ៉ាងរីករាយ

ម្ចាស់ផ្សារ ហេងឆាយលី យកលុយរៀលសេសសល់ពីភ្លើងឆេះ ទៅប្ដូរនៅធនាគារជាតិ បានចំនួនប៉ុននេះ

ស្អែក ហ្វីយ៉ាតា ឡើងឆាកប្រកួតបឋម! អ៊ិន លក្ខិណា ប្រកាសនឹងទៅគាំទ្រលើកទឹកចិត្តដោយផ្ទាល់នៅប្រទេសថៃ

ព័ត៌មានបន្ថែម

ម្ចាស់ផ្សារ ហេងឆាយលី យកលុយរៀលសេសសល់ពីភ្លើងឆេះ ទៅប្ដូរនៅធនាគារជាតិ បានចំនួនប៉ុននេះ

រ៉ូបូតដណ្ដើមការងារបណ្ដើរៗហើយ! ក្រុមហ៊ុនជើងហោះហើរមួយ យកមនុស្សយន្តធ្វើជាបុគ្គលិកបម្រើការលើយន្តហោះដំបូងគេ

ក្ដៅៗ! អគ្គនាយកដ្ឋានពន្ធធនាគារ បង្ហាញអត្តសញ្ញាណបុគ្គល ៦ នាក់ ករណីរំដោះជនជាប់ឃុំ នៅតុលាការស្វាយរៀង ចាប់បានម្នាក់ រត់រួច ៥ នាក់

ពិតទេ? ការសិក្សាថ្មីបង្ហាញថា យុវវ័យពូកែលើកដាច់ មានឱកាសរកលុយបានច្រើន ជីវិតឆាប់ជោគជ័យ

ប្រើពេលមិនប៉ុន្មានម៉ោង! សមត្ថកិច្ចចាប់អ្នកទោសដែលបក្ខពួកប្ល./ន់រំដោះបានមកវិញ ជាជនជាតិវៀតណាម សង្ស័យជាមេខ្លោងល្បែងអនឡាញ

ចូលឆ្នាំ ២០២៦! អ្នកគ្រូណាលី បង្ហើបថា រាសី «ឆ្នាំជូត» ឆុង ១០០% ចំណែកឯឆ្នាំ ៣ នេះ ឆុង ៥០%

ចៃដន់ហួស! ចូលធ្វើការឱ្យ Apple តែខ្លួនឯងឈ្មោះ Samsung ត្រូវបរិយាកាសជុំវិញបង្ខំ រហូតសម្រេចចិត្តដូរឈ្មោះកំណើតចេញ

លើកមុនចិន ឥលូវម៉ាឡេស៊ី! Influencer ប្រឈមជាប់គុក ១០ ឆ្នាំ បើសិនចែករំលែកចំណេះដឹងហិរញ្ញវត្ថុផ្ដេសផ្ដាស ដោយគ្មានសញ្ញាបត្របញ្ជាក់ត្រឹមត្រូវ

ស្វែងរកព័ត៌មាន​ ឬវីដេអូ