យុវវ័យនៅចិន កំពុងជ្រួលជ្រើមតាមគ្នាទិញក្បាលដោះយកមកបៀមលេង ព្រោះជឿថាជួយកាត់បន្ថយស្ត្រេស

Share This

យុវវ័យនៅក្នុងប្រទេសចិននាពេលថ្មីៗនេះ ងាកមករកវិធីសាស្ត្រថ្មីដើម្បីកាត់បន្ថយស្ត្រេសពីរឿងការងារ រឿងលុយកាក់ ឬសម្ពាធសង្គមនានា ដោយការទិញក្បាលដោះយកមកបៀមលេង ព្រោះជឿថាមានប្រសិទ្ធភាព។

តាមប្រព័ន្ធអនឡាញក្នុងប្រទេសចិនឥលូវនេះ គឺផ្ទុះលក់ក្បាលដោះច្នៃសម្រាប់មនុស្សធំដាច់ខ្លាំងមែនទែន ដោយតម្លៃមានចាប់ពីចន្លោះ ១០ ទៅ ៥០០ យ័ន (ជាង ១ ដុល្លារ ដល់ ៦៩ ដុល្លារ)។ ហាងខ្លះនិយាយថា ត្រឹមមួយខែពួកគេលក់បានដល់ជាង ២ ពាន់ក្បាលដោះ ដោយភាគច្រើនអ្នកទិញគឺជាយុវវ័យក្មេងៗ។

អ្នកផលិត និង អ្នកលក់ ក្បាលដោះទាំងនេះ បានផ្សព្វផ្សាយផលិតផលរបស់ខ្លួនថា ជាឧបករណ៍ជួយបន្ថយបញ្ហាថប់បារម្ភ ជួយឱ្យគេងលក់ស្រួល ហើយក៏ជាជំនួយដ៏ល្អសម្រាប់អ្នកចង់ផ្ដាច់បារីផងដែរ។ ដោយឡែក សម្រាប់អ្នកប្រើប្រាស់វិញក៏​បាន​ចែករំលែកអ្វីដែលពួកគេទទួលបានក្រោយប្រើប្រាស់ក្បាលដោះនេះដែរ។ ជាក់ស្ដែង អ្នកទិញម្នាក់បានលើកឡើងថា៖ «គុណភាពវាល្អ ទន់ ស្រួលបៀម។ វាអត់ធ្វើឱ្យខ្ញុំពិបាកដកដង្ហើមនោះឡើយ»។ អ្នកទិញម្នាក់ទៀត ដែលរងសម្ពាធពីការ​ងារ បាននិយាយដែរថា បៀមក្បាលដោះនេះជួយឱ្យនាងមានអារម្មណ៍ដូចត្រឡប់ទៅកាលពីក្មេងវិញ។

ទោះជាយ៉ាងណា ការផ្ទុះពេញនិយមបៀមក្បាលដោះពីសំណាក់មនុស្សពេញវ័យនេះដែរ បានធ្វើឱ្យអ្នកជំនាញផ្នែកចិត្តសាស្ត្រមានការបារម្ភជាខ្លាំង។ ជាក់ស្ដែង តាមការលើកឡើងពីគ្រូពេទ្យចិត្តសាស្ត្រក្នុងស្រុកបានឱ្យដឹងថា ហេតុការណ៍ដែលបានកើតឡើងនេះគឺពាក់ព័ន្ធនឹងបញ្ហាផ្លូវចិត្តមួយហៅថា «ការវិលត្រឡប់ក្រោយវិញ» នៅពេលដែលមនុស្សពេញវ័យវិលត្រឡប់ទៅស្ថានភាពដូចជាក្មេងវិញទាំងមិនដឹងខ្លួន ដើម្បីរកសុវត្ថិភាពផ្លូវចិត្តពេលដែលរងការស្ត្រេសខ្លាំងពេក។

គ្រូពេទ្យដដែលនេះបានសង្កត់បញ្ជាក់ទៀតថា ការរកជំនួយពីការបៀមក្បាលដោះគឺអាចជួយដោះស្រាយបានត្រឹមមួយគ្រាៗប៉ុណ្ណោះ និង ថែមទាំងអាចបណ្ដាលឱ្យអ្នកប្រើប្រាស់លែងហ៊ានប្រឈមដោះស្រាយបញ្ហាជីវិតដោយខ្លួនឯងថែមទៀត។ បន្ថែមពីនេះ គ្រូពេទ្យផ្នែកសុខភាពមាត់ធ្មេញម្នាក់ ក៏បានព្រមានដែរពាក់ព័ន្ធនឹងការប្រើប្រាស់ក្បាលដោះរយៈពេលយូរ គឺវាប្រឈមហានិភ័យប៉ះពាល់សុខភាពច្រើន ព្រោះតែទម្រង់មាត់មនុស្សធំគឺខុសគ្នាស្រឡះពីមាត់ទារក៕

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

(វីដេអូ) ធៀបមង្គលការ នាយព្រែក និង ឈិន មុន្នីនាថ ស្អាតណាស់ ត្រៀមដើរអញ្ជើញភ្ញៀវបណ្ដើរៗហើយ

សិល្បករខ្មែររស់នៅក្រៅប្រទេសម្នាក់ គូរគំនូរមិនចោលអត្តសញ្ញាណជាតិ កំពុងទទួលបានការសរសើរពីបរទេស

(វីដេអូ) កម្ពុជាលេចធ្លោ! មៀលីយ៉ាន ឈរលើឆាក Miss Asia Pacific International ត្រូវអ្នកគាំទ្រជ្រើសរើសសួរសំណួរតែម្នាក់គត់

ហេតុអ្វីបានជា BABYMONSTER មិនរាំ? ហេតុអ្វីបានជាពួកគេនៅតែឈរធ្មឹងៗនៅលើឆាក?

(វីដេអូ) ពេជ្រ ចរណៃ ត្រៀមរៀបចំការសម្ដែងគុនល្បុក្កត្តោ ២៥ ខេត្ត-ក្រុង មូលនិធិម្នាក់ ១ ដុល្លារពីមហាជន ជួយព័ទជួរមុខ និង ជនភៀសសឹក

ព័ត៌មានបន្ថែម

មិនលេងសើចទេ! អ្នកចូលចិត្តឱ្យគេញេចមុនឱ្យ ឬ ញេចខ្លួនឯង សូមប្រយ័ត្នបើញេចចំតំបន់នេះលើផ្ទៃមុខ អាចគ្រោះថ្នាក់ដល់ជីវិតបាន

ព្រះអើយ! ចង់ទិញតុក្កតា Labubu និង សំបុត្រខនសឺត នារីវ័យក្មេងម្នាក់សុខចិត្តហូតវិញ្ញាណខ្លួនឯងលក់ឱ្យប្រុសម្នាក់ ក្នុងតម្លៃជាង ១០០០ ដុល្លារ

ធ្វើការល្អ ២០ ឆ្នាំ ភ្លាត់ស្នៀតដេកក្នុងម៉ោងធ្វើការមួយភ្លែតត្រូវមេបញ្ឈប់ ដល់-កពេកប្តឹងក្រុមហ៊ុនខ្លួនឯងទារលុយបានរាប់ម៉ឺនដុល្លារ

ខំទិញស្រាថ្នាំត្រាំពស់មកផឹកប៉ូវអាប្អូនឱ្យខ្លាំង មានឯណាផឹកយូរៗអាអូនទន់ដូចព្រលឹតស្រុស ព្រោះពស់ត្រាំស្រាជាពស់ជ័រ

ហ៊ានសាកអត់? Influencer ប្រេស៊ីលល្បីម្នាក់ យកលាមកខ្លួនឯងលាបមុខ ជឿថាជួយឱ្យស្បែកស្អាតក្មេងជាងវ័យ

ភូមិចម្លែកលើពិភពលោក មនុស្សប្រុស និង មនុស្សស្រីនិយាយភាសាពីរផ្សេងគ្នាយ៉ាងចម្លែក

ចិនមានច្បាប់ចម្លែកមួយដាក់នៅទីបេ ហាមមនុស្សស្លា/ប់មិនឱ្យចាប់ជាតិមកវិញ ទាល់តែមានការអនុម័តពីរដ្ឋ

ឃើញហើយបះសក់! ផ្សិតចម្លែកមានរូបរាងដូចម្រាមដៃជើងខ្មោ/ច អ្នកអត់ស្គាល់អាចព្រលឹងចុងសក់

ស្វែងរកព័ត៌មាន​ ឬវីដេអូ