យន្តហោះរាប់រយគ្រឿងកកស្ទះពេញមេឃចុះចតមិនកើត ក្រោយព្រលានធំបំផុតនៅឡុងដុងត្រូវបិទដោយសារអគ្គិភ័យ

Share This

តាមទិន្នន័យពី FlightRadar24 គិតត្រឹមម៉ោង ៩ ព្រឹកថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៥ (ពេលវេលាក្នុងតំបន់) យន្តហោះចំនួន ១២០ គ្រឿងត្រូវបង្ខំហោះវិលវល់ពេញអាកាសស្វែងរកកន្លែងចុះចត ក្រោយព្រលានយន្តហោះ Heathrow ដែលជាព្រលានយន្តហោះធំជាងគេបំផុតនៅទីក្រុងឡុងដុង ប្រទេសអង់គ្លេស ត្រូវបានបិទដោយសារមានអគ្គិភ័យមួយបានឆាបឆេះនៅស្ថានីយអគ្គិសនីដែលមានចម្ងាយមិនដល់ ២ ម៉ៃពីព្រលាន បណ្ដាលឱ្យមានការដាច់ភ្លើងពាសពេញព្រលាន។

ការប្រកាសបិទព្រលាននេះដែរបានធ្វើឱ្យប៉ះពាល់ដល់ជើងហោះហើរជាង ១៣៥០ ដោយក្នុងនោះរួមមាន ៦៧៩ ជើងគ្រោងនឹងហោះមកដល់ និង ៦៧៨ ជើងទៀតគ្រោងនឹងហោះចេញពី Heathrow ទៅ។ ជាក់ស្ដែង យន្តហោះ ១៣៥៧ ជើងត្រូវបានលុបចោល បកក្បាលត្រឡប់ក្រោយ ឬពន្យារពេលនៅថ្ងៃទី ២១ ខែមីនា ដោយក្នុងនោះយន្តហោះខ្លះដែលគោលដៅត្រូវចុះនៅឡុងដុង ត្រូវបង្ខំបកទៅចុះចតនៅព្រលានយន្តហោះក្បែរៗនោះជំនួសវិញ។ មួយក្នុងចំណោមនោះគឺព្រលានយន្តហោះ Gatwick តែយ៉ាងណាមិញ ព្រលានមួយនេះគឺមានយន្តហោះចុះចតច្រើនខ្លាំងពេក និង លែងអាចទទួលការចុះចតបន្ថែមទៀតបានឡើយ។

Photo: AP

គួររំឭកថា កាលពីថ្មីៗកន្លងទៅ ខាងអ្នកនាំពាក្យឱ្យព្រលានយន្តហោះ Heathrow បានប្រកាសថា៖ «ព្រលានយន្តហោះ Heathrow បានជួបបញ្ហាដាច់ភ្លើងពាសពេញទាំងព្រលានដោយសារតែមានអគ្គិភ័យដ៏ខ្លាំងក្លាមួយបានឆាបឆេះនៅស្ថានីយផ្គត់ផ្គង់អគ្គិសនីនៅក្បែរនោះ។ ខណៈខាងក្រុមពន្លត់អគ្គិភ័យកំពុងតែប្រតិបត្តិការណ៍ពន្លត់ភ្លើង ពួកយើងនៅមិនទាន់ច្បាស់ឡើយថាពេលណាភ្លើងអាចដំណើរការបានឡើងវិញនោះ។

ដើម្បីជាការធានាដល់សុវត្ថិភាពអ្នកដំណើរ រួមទាំងក្រុមការងាររបស់ពួកយើង យើងគឺមិនមានជម្រើសនោះឡើយដោយត្រូវបង្ខំចិត្តបិទព្រលានចោលសិនរហូតដល់ម៉ោង ២៣ និង ៥៩ នាទីថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៥ (ពេលវេលាក្នុងតំបន់)។ យើងរំពឹងថានឹងមានបញ្ហារអាក់រអួលខ្លាំងក្នុងប៉ុន្មានថ្ងៃខាងមុខនេះ ហើយអ្នកដំណើរទាំងអស់ទោះស្ថិតក្រោមស្ថានភាពណាក៏ដោយមិនគួរធ្វើដំណើរមកព្រលានឡើយរហូតទាល់តែព្រលានបើកដំណើរការឡើងវិញ។

Photo: AP

ពួកយើងនឹងផ្ដល់ការ update បន្ថែម នៅពេលដែលដំណឹងពាក់ព័ន្ធនឹងការបើកដំណើរការឡើងវិញច្បាស់ការ។ ពួកយើងដឹងថាបញ្ហានេះធ្វើឱ្យអ្នកដំណើរមានការខកចិត្ត ហើយពួកយើងចង់ធានាថាពួកយើងនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីដោះស្រាយនៅស្ថានការណ៍នេះ»

Photo: AP

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

ជីវិតឃ្លេងឃ្លោងដូចជិះលើទូក! យឿន ពិសី ចេញមុខលាតត្រដាងរឿងពិត ចូលសិល្បៈ ១០ ឆ្នាំហើយ នៅតែគ្មានលុយឡានហ៊ឺហានឹងគេ

សម្ភាសការងារកន្លែងថ្មី គេប្រាកដជាសួរពីប្រវត្តិការងារកន្លែងចាស់ បើចង់ជាប់រហ័ស នេះជាចម្លើយត្រៀមទុកដ៏ល្អ អាចទាក់ចិត្តអ្នកសួរឱ្យសម្រេចចិត្តភ្លាមៗ

ទឹកចិត្តថ្លៃថ្លា! អភិបាលខេត្តកំពង់ចាម ប្រគល់ម៉ូតូ ១០០ គ្រឿង ជូនកងទ័ពជួរមុខកម្ពុជា ដើម្បីងាយស្រួល​បំពេញការងារ​ ការពារ​ព្រំដែន

(វីដេអូ) ស្រឡាញ់កម្ពុជាទុកដូចផ្ទះទី ២! ប្រុសស្អាតជនជាតិចិន សុភ័ក្រ្ត យកវេទិកាកម្មវិធីរបស់ចិន បកស្រាយចម្រៀងខ្មែរគួរឱ្យសរសើរ

រន្ធ./ ត់! រថយន្តក្រុងប៉ះគ្នាជាមួយឡានដឹកប្រេង ផ្ទុះឆេះសន្ធោសន្ធៅ ឆ.ក់យកជី/វិតមនុស្ស ៧៦ នាក់

ព័ត៌មានបន្ថែម

ទឹកចិត្តថ្លៃថ្លា! អភិបាលខេត្តកំពង់ចាម ប្រគល់ម៉ូតូ ១០០ គ្រឿង ជូនកងទ័ពជួរមុខកម្ពុជា ដើម្បីងាយស្រួល​បំពេញការងារ​ ការពារ​ព្រំដែន

រន្ធ./ ត់! រថយន្តក្រុងប៉ះគ្នាជាមួយឡានដឹកប្រេង ផ្ទុះឆេះសន្ធោសន្ធៅ ឆ.ក់យកជី/វិតមនុស្ស ៧៦ នាក់

នៅថៃ! ឡានក្រុងដឹកសិស្ស ៤០ នាក់ទៅទស្សនកិច្ចសិក្សា ចៃដន្យតៃកុងបើកធ្លាក់ផ្លូវ ក្រ-ឡា-ប់បះជើងច្រងាង

អាកាសធាតុប្រែប្រួល! ចាប់ពីថ្ងៃនេះដល់ដាច់ខែ កម្ពុជាទទួលឥទ្ធិពលសម្ពាធទាប បណ្ដាលឱ្យមេឃមានពពកច្រើន និង មានភ្លៀងផ្គររន្ទះ ខ្យល់កន្ត្រាក់

រដ្ឋឱ្យលុយសំណងមួយគំនរមិនព្រមចេញ សុខចិត្តឱ្យគេសង់ផ្លូវល្បឿនលឿនព័ទ្ធផ្ទះ ដល់ឥលូវរើចេញទាំងមិនបានមួយរៀល ព្រោះថ្លង់ខ្លាំងពេករស់នៅមិនបាន

ច្បាស់ការ! នេះជាមូលហេតុ បញ្ជាក់ដោយអ្នកជំនាញ ករណីសត្វស្លាបដែលស្លា/ប់ជាប្រភេទ «ប្រវឹក» និង មិនទាក់ទងនឹងផ្សែងពុលទេ

ខ្លាំងទៅៗហើយ! ទីស្នាក់ការប៉ូលិសថៃ នៅខេត្តមួយជាប់ព្រំដែនម៉ាឡេស៊ី ត្រូវគេដាក់គ្រា/ប់បែ/កកម្ទេចចោល បង្កអសន្តិសុខតាមអំពើចិត្ត

ទាន់ហេតុការណ៍! គ្រោះរញ្ជួយដីកម្រិត ៥.៤ រ៉ិចទ័រ វា/យប្រហារនៅឆ្នេរសមុទ្រមីយ៉ាន់ម៉ា នឹងបានញ័រទៅដល់ប្រទេសថៃ

ស្វែងរកព័ត៌មាន​ ឬវីដេអូ