ម្យ៉ាងដែរ! មានលុយជិត ៣០ ម៉ឺនដុល្លារតែខ្លាចគេខ្ចី មានអីកុម្ម៉ង់ទិញអីវ៉ាន់អនឡាញមកគរទុកពេញផ្ទះ ទាល់អស់លុយ

Share This

ស្ត្រីចំណាស់អាយុ ៦៦ ឆ្នាំម្នាក់នៅក្រុងសៀងហៃ ប្រទេសចិន ត្រូវបានឱ្យដឹងថា បានចំណាយប្រាក់ជិត ២ លានយ័ន (២៧៨ ៦០០ ដុល្លារ) លើការទិញទំនិញតាមអនឡាញរយៈពេល ១ ឆ្នាំ។ អីវ៉ាន់ដែលទិញមកទាំងប៉ុន្មាន រូបគាត់គឺមិនបានបើកប្រើនោះឡើយចេះតែបោះទុកគរលើគ្នាពាសពេញតែក្នុងផ្ទះរហូតដល់ថ្នាក់ចង់ចូលដេក គឺត្រូវវាររកប្រឡង់ដើម្បីដេកបាន។

បើតាមការចេញផ្សាយរបស់ Qilu Evening News ស្ត្រីចំណាស់ខាងលើមានឈ្មោះ Wang រស់នៅក្នុងសង្កាត់ Jiading ក្រុងសៀងហៃ ប្រទេសចិន។ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ រូបគាត់គឺញៀននឹងការទិញអីវ៉ាន់អនឡាញខ្លាំងរហូតអីវ៉ាន់គរពេញផ្ទះ។ ចាប់តាំងពីខែឧសភា ឆ្នាំ ២០២៤ កន្លងទៅ អ្នកជិតខាងជាច្រើនបានរអ៊ូពីក្លិនស្អុយ និង ការកើតមានសត្វល្អិត សត្វកន្លាត ចេញពីផ្ទះរបស់លោកស្រី Wang ធ្វើឱ្យពួកគេបារម្ភពីអនាម័យកន្លែងរស់នៅជាខ្លាំង។ ជាក់ស្ដែង តាមសម្ដីអ្នកជិតខាងម្នាក់ត្រកូល Lu បាននិយាយរៀបរាប់ថា៖ «រាល់ព្រឹក ពេលដែលខ្ញុំបើកទ្វារ គឺដឹងតែមានក្លិនស្អុយខ្លាំងភាយមកតែម្ដង»

តាមការស្រាវជ្រាវបានបង្ហាញថា ការចូលចិត្តប្រមូលអីវ៉ាន់ទុកគរខុសប្រក្រតីបែបនេះគឺភាគច្រើនតែងតែឃើញកើតមានលើមនុស្សវ័យចំណាស់ ដែលវាអាចពាក់ព័ន្ធនឹងជំងឺផ្លូវចិត្តមួយចំនួនរួមមានជំងឺវង្វេងវង្វាន់ និង ជំងឺបាក់ទឹកចិត្តជាដើម។ យ៉ាងណាមិញ ចំពោះករណីលោកស្រី Wang បើតាមការរៀបរាប់របស់គាត់ប្រាប់អ្នកកាសែតបានឱ្យដឹងថា គាត់ចូលចិត្តទិញអីវ៉ាន់ព្រោះវាធ្វើឱ្យគាត់សប្បាយចិត្ត ហើយហេតុផលមួយទៀតនោះគឺគាត់ចំណាយលុយច្រើនអស់ៗក៏ព្រោះតែគាត់ខ្លាចមានអ្នកមកសុំខ្ចីលុយ។ លោកស្រី Wang បាននិយាយថា៖ «ក្រោយលក់ផ្ទះនៅកណ្ដាលក្រុង ហើយផ្លាស់មកនៅទីនេះ ខ្ញុំគឺតែងតែខ្លាចថាមានអ្នកដឹងថាខ្ញុំមានលុយ ហើយមកសុំខ្ចីលុយខ្ញុំ។ អ៊ីចឹងហើយខ្ញុំគិតថាវាល្អជាងក្នុងការ​ចាយ​លុយ​ទាំង​អស់ជាជាងឱ្យអ្នកផ្សេងឃើញចង់ខ្ចីហើយពិបាកទារវិញ»

តាមរបាយការណ៍ព័ត៌មានបានបញ្ជាក់ដែរថា កូនស្រីរបស់លោកស្រី Wang គឺរស់នៅក្រៅប្រទេសហើយកម្រទាក់ទងមកគ្រួសារណាស់។ ខាងរដ្ឋាភិបាលក្នុងតំបន់បានព្យាយាមទាក់ទងទៅជាច្រើនលើកដោយសង្ឃឹមថាអាចរកដំណោះស្រាយលើបញ្ហានេះបាន ប៉ុន្តែមិនទទួលបានការឆ្លើយតបអ្វីឡើយ។ យ៉ាងណាមិញ ចុងក្រោយដោយទទួលបានការយល់ព្រមពីលោកស្រី Wang ខាងអាជ្ញាធរក៏បានដឹកនាំសមាជិកខ្លួនទៅជួយសម្អាតគំនរអីវ៉ាន់ រៀបចំកន្លែងស្នាក់នៅឱ្យល្អជួយសម្រួលដល់ការរស់នៅរបស់គាត់ឱ្យមានផាសុខភាពឡើងវិញ៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

គួរឱ្យអាណិត! កំពុងកើតមហារីកតែចង់ឱ្យខ្លួនរឹងមាំ នាំកូនទៅរៀនវគ្គព្យាបាលផ្លូវចិត្ត ដឹងអីត្រូវគ្រូបោកអស់លុយអស់ផ្ទះរលីង

មកស្គាល់សត្វពស់ ១០ ប្រភេទ សម្រស់ស្រស់ស្អាតបំផុតលើពិភពលោក តែកុំច្រឡំចាប់លេងឱ្យសោះ

តារាប្រុសវាសនាល្អ បានសាងជីវិតគូនឹងភរិយាអាណិកជន ពេលនេះកំពុងមានសុភមង្គលខ្លាំងលើទឹកដីបរទេស

ស្ត្រីម្នាក់សុំ ChatGPT ឱ្យរើសលេខឆ្នោតឱ្យ មានអីត្រូវលាភធំឈ្នះបានទឹកប្រាក់ដល់ ១០ ម៉ឺនដុល្លារ

មើលទុកទៅ! ស្ទីលផាត់មុខបរទេស ៥ បែប ឡូយបំផុតសម្រាប់បង្អួតសម្រស់ ត្រូវម៉ាច់ក្នុងស្រទាប់យុវវ័យ និង វ័យកណ្ដាល

ព័ត៌មានបន្ថែម

គួរឱ្យអាណិត! កំពុងកើតមហារីកតែចង់ឱ្យខ្លួនរឹងមាំ នាំកូនទៅរៀនវគ្គព្យាបាលផ្លូវចិត្ត ដឹងអីត្រូវគ្រូបោកអស់លុយអស់ផ្ទះរលីង

មកស្គាល់សត្វពស់ ១០ ប្រភេទ សម្រស់ស្រស់ស្អាតបំផុតលើពិភពលោក តែកុំច្រឡំចាប់លេងឱ្យសោះ

ស្ត្រីម្នាក់សុំ ChatGPT ឱ្យរើសលេខឆ្នោតឱ្យ មានអីត្រូវលាភធំឈ្នះបានទឹកប្រាក់ដល់ ១០ ម៉ឺនដុល្លារ

ទូកទៅកំពង់នៅ! ទោះទទួលអនិច្ចកម្ម តែ «មរតកមនុស្សរស់» កម្ពុជា ១១ រូប បានបន្សល់នូវមរតកធំធេងសម្រាប់ជាតិ

ហេងហេង! អ្នកគ្រូណាលី​ ចែករំលែក «ម៉ោងល្អ» ឱ្យត្រូវនឹងរាសីតាមឆ្នាំនីមួយៗ សម្រាប់ជួបចរចាការងារ ឬ ធ្វើដំណើរ

ភ្ញាក់ផ្អើល! នាយិកាសាលានៅកូរ៉េម្នាក់សម្រស់មិនសមវ័យ អាយុ ៩៣ ឆ្នាំហើយ តែសម្រស់ដូចត្រឹមអាយុ ៤០ ឆ្នាំ

ប្ដីចិត្តធម៌! ដឹងប្រពន្ធលួចស-ហាយស្មន់ជាមួយអ្នកជិតខាង អត់ខឹងហើយនៅដឹកដៃប្រពន្ធឱ្យទៅរៀបការទៀត

ខំរក្សាព្រហ្មចារីយូរខែយូរឆ្នាំ ចុងក្រោយកំលោះក្រមុំ ៤ នាក់នេះ ជួបរឿងខកចិត្ត ចង់បកក្រោយតែហួសពេល

ស្វែងរកព័ត៌មាន​ ឬវីដេអូ