ម៉ាឡេស៊ី ប្រកាសបើកភ្លើងខៀវឱ្យក្រុមហ៊ុន Ocean Infinity បើកការរុករកយន្តហោះ MH370 ជាថ្មី

Share This

កាលពីថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២៥ កន្លងទៅ រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនប្រចាំប្រទេសម៉ាឡេស៊ីលោក Anthony Loke បានប្រកាសថា ប្រទេសម៉ាឡេស៊ីបានយល់ព្រមចុះកុងត្រាជាមួយក្រុមហ៊ុន Ocean Infinity ហើយ ដោយអនុញ្ញាតឱ្យក្រុមហ៊ុននេះចាប់ផ្ដើមបើកការរុករកនៅបាតសមុទ្រក្នុងតំបន់រុករកថ្មីទំហំ ១៥ ០០០ គីឡូម៉ែត្រការ៉េនៅភាគខាងត្បូងមហាសមុទ្រឥណ្ឌា។

តាមកុងត្រាបានបញ្ជាក់ថា ប្រសិនបើយន្តហោះត្រូវបានរកឃើញ នោះក្រុមហ៊ុន Ocean Infinity នឹងទទួលបានប្រាក់ចំនួន ៧០ លានដុល្លារ ដោយឡែកប្រសិនបើបេសកកម្មមួយនេះទទួលបរាជ័យ ខាងរដ្ឋាភិបាលម៉ាឡេស៊ីនឹងនៅរក្សាគោលការណ៍ «រកមិនឃើញ មិនទទួលបានលុយ» ដោយស្រដៀងគ្នាទៅនឹងដំណើររុករកបរាជ័យដែល Ocean Infinity ធ្វើឡើងកាលពីឆ្នាំ ២០១៨ កន្លងទៅដែរ។

លោករដ្ឋមន្ត្រី Loke បាននិយាយថា ការចុះកិច្ចព្រមព្រៀងគ្នានេះនឹងកំណត់សម្រាប់រយៈពេល ១៨ ខែ ប៉ុន្តែការរុករកត្រូវចំណាយពេលយូរប៉ុណ្ណាគឺនៅមិនទាន់ដឹងច្បាស់នៅឡើយទេ។ រដ្ឋាភិបាលម៉ាឡេស៊ី ក៏បានសន្យាដែរថានឹងផ្ដល់ព័ត៌មានប្រកបដោយតម្លាភាពជូនដល់ក្រុមគ្រួសារជនរងគ្រោះលើយន្តហោះ MH370 នោះ។

គួររំឭកថា យន្តហោះ Boeing 777 ជើងហោះហើរលេខ MH370 ដឹកមនុស្សសរុប ២៣៩ នាក់ បានបាត់ខ្លួនពីកញ្ចក់រ៉ាដាកាលពីថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០១៤ កន្លងទៅ ខណៈគោលដៅហោះចេញពីទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ឆ្ពោះទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន។ ក្នុងរយៈពេល ១១ ឆ្នាំមកនេះ បេសកកម្មរុករកជាច្រើនត្រូវបានធ្វើឡើងប៉ុន្តែនៅតែមិនទទួលបានលទ្ធផលច្បាស់លាស់អ្វីនោះឡើយ៕

ប្រភព៖ Kenh14

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

អាយុទើប ៥ ឆ្នាំសោះ! ជេននី កូនស្រីច្បង សួស វីសារ ចេះគិតគូរពីក្ដីស្រមៃ ចង់ចូលប្រកួតបវរកញ្ញាមួយពេលធំឡើង

សារព័ត៌មានថៃ ឡាំប៉ាមិនសុខចិត្ត ថា ជូរី ល្អហួស និយាយចោទប្រកាន់ថៃរំ-លោ-ភកិច្ចព្រមព្រៀងសន្តិភាព លើឆាកប្រកួត MTC 2025

ល្បីរឿងបាញ់លុយ ១ ម៉ឺនរៀល ផ្សងសំណាងយកឡាន! សេង មង្គល ផុសសារផ្ទួនៗថាសេដ្ឋកិច្ចកំពុងយ៉ាប់ ឱ្យអ្នកបាញ់លុយគួរពិចារណា

ស្មោកគ្រោកគ្មានភាពជាមនុស្សសោះ! ស្ដាប់ដំណើររឿង យុវតីខ្មែរ ត្រូវទាហានឈុតខ្មៅថៃបំពា-នបូក ប្រើល្បិចឆ្លៀតឱកាសមិនសមជាមនុស្ស

នៅចិន! ចៅអធិការវត្តសៅលីញម្នាក់ បែកធ្លាយរឿងអាស្រូវបារាជិក សង្ស័យដល់ថ្នាក់មានកូន និង កិបកេងលុយវត្តដាក់ហោប៉ៅ

ព័ត៌មានបន្ថែម

ស្មោកគ្រោកគ្មានភាពជាមនុស្សសោះ! ស្ដាប់ដំណើររឿង យុវតីខ្មែរ ត្រូវទាហានឈុតខ្មៅថៃបំពា-នបូក ប្រើល្បិចឆ្លៀតឱកាសមិនសមជាមនុស្ស

នៅចិន! ចៅអធិការវត្តសៅលីញម្នាក់ បែកធ្លាយរឿងអាស្រូវបារាជិក សង្ស័យដល់ថ្នាក់មានកូន និង កិបកេងលុយវត្តដាក់ហោប៉ៅ

ចែកគ្នាដឹង! ករណីអត្តសញ្ញាណប័ណ្ណរបក ឬខូចខាត អាចទៅដាក់ពាក្យស្នើរប្ដូរថ្មីបាន អត់ចាំបាច់ភ្ជាប់ឯកសារបន្ថែមទេ

នៅពោធិ៍សាត់ព្រឹកមិញ មានករណីក្រឡាប់រថភ្លើងដឹកប្រេង បណ្ដាលឱ្យធ្លាក់ទូប្រេងអស់ ៣ ដោយសារបញ្ហាផ្លូវស្រុត

ផ្ទុះឆេះរោងចក្រផលិតប្រេងអង្ករដ៏ធំមួយនៅថៃ ផ្ទុកពោរពេញដោយសារធាតុគីមីអុកស៊ីតកម្ម

ពលរដ្ឋថៃនាំគ្នាភ័យ ព្រោះក្រុងបុរាណដ៏ល្បីជាកន្លែងថតរឿងការ៉ាកេត ជិតត្រូវទឹកជំនន់ពន្លិចហើយ

ចរិតមួយដំបនឹងសៀម! អាណិតនារី CO ខ្លោចចិត្ត ត្រូវជនបង្កប្រើល្បិចឱ្យចូលក្នុងផ្ទះ រួចចា/-ប់ខ្ទប់មុខបំពា-នរាងកាយ ទើបផ្ដ-ា/-ច់ជីវិតយកទៅកប់ដីចោល

ដាក់អាវភ្លៀងតាមខ្លួនផង! ភ្នំពេញ និង បណ្ដាខេត្តមួយចំនួន អាចមានភ្លៀងធ្លាក់ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី ១៩

ស្វែងរកព័ត៌មាន​ ឬវីដេអូ