កាលពីពេលថ្មីៗនេះ តារាចម្រៀង Justin Bieber ត្រូវបានគេប្រទះឃើញជាមួយការលេងស្ទីលផ្លាស់ប្ដូរមុខមាត់ថ្មីជាមួយនឹងការទុកពុកមាត់ពុកចង្កាឡើងស្រមូម ស្វាគមន៍ការចេញអាល់ប៊ុមចម្រៀងថ្មីរបស់លោក «SWAG II»។
តារាចម្រៀងប្រុសវ័យ ៣១ ឆ្នាំរូបនេះ ត្រូវគេថតបាននៅក្រុង Los Angeles សហរដ្ឋអាមេរិក ខណៈរូបលោកកំពុងអង្គុយក្នុងឡាន SUV ពណ៌ខ្មៅ បង្អួតពុកចង្កាដ៏ស្រមូមញញឹមចោលភ្នែកដាក់កាមេរ៉ា។
គួររំឭកថា ក្រោយអាល់ប៊ុមចម្រៀង «SWAG» របស់ Justin Bieber បានចេញជាផ្លូវការកាលពីថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២៥ កន្លងទៅនោះ នៅថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ ២០២៥ កន្លងទៅថ្មីៗនេះ Justin ក៏បានបញ្ចេញមួយអាល់ប៊ុមថ្មីទៀតហៅថា «SWAG II» ដោយមានចម្រៀងសរុបចំនួន ២៣ បទ៕