មួយមិនទាន់រលត់ឥលូវមកមួយទៀត! ភ្លើងឆេះព្រៃថ្មីមួយផ្សេងទៀតហើយ កំពុងលេបត្របាក់តំបន់នៅ LA សហរដ្ឋអាមេរិក

Share This

កាលពីថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៥ កន្លងទៅ (ពេលវេលាក្នុងតំបន់) ភ្លើងឆេះព្រៃថ្មីមួយផ្សេងទៀតហើយហៅថា Sepulveda Fire បានឆាបឆេះឡើងនៅជិត Interstate 405 និង មហាវិថី Sepulveda នាក្រុង Los Angeles រដ្ឋ California សហរដ្ឋអាមេរិក ដោយភ្លើងឆេះព្រៃថ្មីនេះផងដែរកើតមានឡើងត្រឹមប៉ុន្មានម៉ោងក្រោយក្រុមពន្លត់អគ្គិភ័យកំពុងធ្វើការពន្លត់ភ្លើង Hughes Fire ដែលរាលដាលឆេះខ្លាំងតាំងពីរសៀលថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២៥ កន្លងទៅ។

ពេលភ្លើងផ្ដើមឆេះភ្លាមៗ សេចក្ដីប្រកាសឱ្យជម្លៀសខ្លួនដល់ពលរដ្ឋមួយចំនួននៅតំបន់ Sherman Oaks ត្រូវបានធ្វើឡើង ប៉ុន្តែក្រោយមកក៏ត្រូវបានដកចេញវិញ។ យ៉ាងណាមិញ ផ្សែងខ្មួលខ្មាញ់នៅតែមើលឃើញនៅជិតតំបន់មួយចំនួនរួមមាន បរិវេណ UCLA និង Mount Saint Mary’s University-Los Angeles ជាដើម។

គួរឱ្យដឹងថា ភ្លើងឆេះ Sepulveda Fire បានដុតបំផ្លាញផ្ទៃដីប្រមាណ ៤០ ហិកតា នេះបើតាមការបញ្ជាក់ពីនាយកដ្ឋានពន្លត់អគ្គិភ័យប្រចាំក្រុង Los Angeles។ ពេញមួយព្រឹក ក្រុមពន្លត់អគ្គិភ័យនៅតែឈរជើងតាមទីតាំងដែលឆេះដើម្បីធ្វើការពន្លត់ទីតាំងណាដែលមិនទាន់រលត់អស់។

គិតមកទល់ពេលនេះ ភ្លើងឆេះព្រៃនៅតែមានសភាពខ្លាំងក្លាមិនទាន់ថមថយនៅឡើយនៅ Los Angeles និង Ventura ដោយបានបំផ្លាញផ្ទៃដីប្រមាណជាង ១ ម៉ឺនហិកតា និង ត្រឹម ១៤% ប៉ុណ្ណោះអាចគ្រប់គ្រងបានគិតត្រឹមព្រឹកថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៤ កន្លងទៅ (ពេលវេលាក្នុងតំបន់) នេះបើតាមការបញ្ជាក់ពីនាយកដ្ឋានការពារព្រៃឈើ និង អគ្គិភ័យប្រចាំរដ្ឋ California៕

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

កុំអែអង់! ប្អូនៗត្រូវប្រឡងបាក់ឌុប បើបាត់ប័ណ្ណសម្គាល់ខ្លួន ឬ សលាកបត្រឯកត្តជន ត្រូវដោះស្រាយតាមវិធី ២ នេះភ្លាម

កុំយល់ច្រឡំ! ព្រឹកមិញក្រសួងបញ្ជាក់ថា បក្សីមួយហ្វូងស្លា/ ប់ ដែលកំពុងផ្ទុះចែករំលែកនោះ មិនមែនមកពីផ្សែងពុលទេ

ព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំង លោកជំទាវ ឈី វ៉ា ​ជា​អភិបាលខេត្តកោះកុង ខណៈលោកជំទាវ មិថុនា ភូថង តែងតាំងជារដ្ឋលេខាធិការក្រសួងកិច្ចការនារី​

បេះដូងស្រឡាញ់កម្ពុជា! អ្នកច្នៃម៉ូដបរទេសទាំងនេះ នាំគ្នាបណ្ដាក់ទុនបង្កើត​ប្រ៊េនសម្លៀកបំពាក់លំដាប់ខ្ពស់ ជាផ្នែកដ៏សំខាន់ជំរុញវិស័យហ្វេហ្សិនក្នុងស្រុក

មេរៀន ៥ យ៉ាងពីអ្នកឧកញ៉ា គិត ម៉េង អានហើយមានកម្លាំងពុះពារ និង រួមគ្នាដើម្បីប្រទេសជាតិក្នុងស្ថានភាពដ៏លំបាកនេះ

ព័ត៌មានបន្ថែម

កុំអែអង់! ប្អូនៗត្រូវប្រឡងបាក់ឌុប បើបាត់ប័ណ្ណសម្គាល់ខ្លួន ឬ សលាកបត្រឯកត្តជន ត្រូវដោះស្រាយតាមវិធី ២ នេះភ្លាម

កុំយល់ច្រឡំ! ព្រឹកមិញក្រសួងបញ្ជាក់ថា បក្សីមួយហ្វូងស្លា/ ប់ ដែលកំពុងផ្ទុះចែករំលែកនោះ មិនមែនមកពីផ្សែងពុលទេ

ព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំង លោកជំទាវ ឈី វ៉ា ​ជា​អភិបាលខេត្តកោះកុង ខណៈលោកជំទាវ មិថុនា ភូថង តែងតាំងជារដ្ឋលេខាធិការក្រសួងកិច្ចការនារី​

មេរៀន ៥ យ៉ាងពីអ្នកឧកញ៉ា គិត ម៉េង អានហើយមានកម្លាំងពុះពារ និង រួមគ្នាដើម្បីប្រទេសជាតិក្នុងស្ថានភាពដ៏លំបាកនេះ

ផ្ទុះល្បីប៉ូលិសស្រីម្នាក់នៅចិន មានទឹកដៃល្អឆ្នើម ឯសម្រស់វិញរឹតតែស្អាតមិនណយដូចតួ TVB

កុំភ្លេចសាកថ្មពេញៗ! ចាប់ពីព្រឹកស្អែក ខណ្ឌមួយចំនួននៅភ្នំពេញ អាចដាច់ភ្លើងប្រើប្រាស់ តាមពេលកំណត់ទាំងនេះ

ពលករខ្មែរត្រឡប់មកស្រុកវិញអស់! សមាជិកសភាថៃម្នាក់ ចាប់ផ្ដើមព្រួយចិត្តពីផលប៉ះពាល់សេដ្ឋកិច្ចថៃ ស្រាប់តែត្រូវពលរដ្ឋខ្លួនឯង នាំគ្នាប្រទេចផ្ដាសា

មើលចិត្តថ្លើមគ្នាបាន ៥ ខែ! នារីម្នាក់ ត្រូវមិត្តប្រុសជា AI សុំរៀបការយ៉ាងរ៉ូមែនទិកនៅតំបន់ព្រៃភ្នំ

ស្វែងរកព័ត៌មាន​ ឬវីដេអូ