មួយករណីទៀតហើយ! តារាចម្រៀងកូរ៉េដ៏ល្បីមួយរូប បានប្រទះឃើញស្លា./ប់ក្នុងផ្ទះ សង្ស័យធ្វើអត្ត.ឃា-/ត

Share This

កាលពីថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២៥ កន្លងទៅ កូរ៉េខាងត្បូងបានបាត់បង់បុគ្គលមានសមត្ថភាពមួយរូបទៀតហើយដោយតារាចម្រៀងប្រុស Wheesung ត្រូវបានប្រទះឃើញស្លាប់ក្នុងផ្ទះក្នុងវ័យ ៤៣ ឆ្នាំ។

បើតាមប៉ូលិស និង នាយកដ្ឋានពន្លត់អគ្គិភ័យបានឱ្យដឹងថា តារាចម្រៀង Wheesung ត្រូវបានប្រទះឃើញដួលសន្លប់បាត់ស្មារតីនៅក្នុងអាផាតមិននាសង្កាត់ Gwangjin ក្រុងសេអ៊ូល នៅវេលាម៉ោងប្រមាណ ៦ និង ២៩ នាទីយប់ (ពេលវេលាក្នុងតំបន់)។ ក្រុមគ្រួសាររបស់លោកបានរាយការណ៍ពីករណីនេះ ដែលនាំឱ្យខាងក្រុមសង្គ្រោះបន្ទាន់ត្រូវបញ្ជូនទៅកាន់ទីតាំងភ្លាមៗ។

ចំពោះមូលហេតុនៃការស្លាប់ ខាងអាជ្ញាធរកំពុងធ្វើការស៊ើបអង្កេត តែយ៉ាងណាប៉ូលិសសន្និដ្ឋានដំបូងថា Wheesung អាចនឹងស្លាប់ដោយការលេបថ្នាំលើសកំណត់ ឬធ្វើអត្តឃាតខ្លួនឯង។ ប៉ូលិសបញ្ជាក់បន្ថែមដែរថា មិនមានរកឃើញសកម្មភាពអ្វីពាក់ព័ន្ធនឹងបទឧក្រិដ្ឋនោះឡើយ តែពួកគេនៅបន្តស៊ើបទៀតរកមើលក្រែងជនរងគ្រោះមានបន្សល់ទុកសំបុត្របណ្ដាំណាមួយ។

ដំណឹងមរណភាពភ្លាមៗនៃតារាចម្រៀងប្រុសរូបនេះបានធ្វើឱ្យអ្នកគាំទ្រ ក៏ដូចជាមិត្តរួមអាជីពជាមួយគ្នាមានការសោកស្ដាយ និង តក់ស្លុតជាពន់ពេក។ Wheesung បានចាប់អាជីពជាតារាចម្រៀងដំបូងក្នុងឆ្នាំ ២០០២ ដោយអាល់ប៊ុមដំបូងរបស់លោក «Like a Movie» បានផ្ទុះប្រជាប្រិយភាពខ្លាំងជាមួយនឹងបទចម្រៀង «Can’t I?»។ ក្រោយមក លោកបានបន្តសាងប្រជាប្រិយភាពជាមួយនឹងបទចម្រៀងល្បីៗផ្សេងទៀតដូចជាបទ «With Me», «The Day We Met Again», «Incurable Disease» និង បទ «One Year»

ប្រភព៖ AllKpop

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

ជីវិតឃ្លេងឃ្លោងដូចជិះលើទូក! យឿន ពិសី ចេញមុខលាតត្រដាងរឿងពិត ចូលសិល្បៈ ១០ ឆ្នាំហើយ នៅតែគ្មានលុយឡានហ៊ឺហានឹងគេ

សម្ភាសការងារកន្លែងថ្មី គេប្រាកដជាសួរពីប្រវត្តិការងារកន្លែងចាស់ បើចង់ជាប់រហ័ស នេះជាចម្លើយត្រៀមទុកដ៏ល្អ អាចទាក់ចិត្តអ្នកសួរឱ្យសម្រេចចិត្តភ្លាមៗ

ទឹកចិត្តថ្លៃថ្លា! អភិបាលខេត្តកំពង់ចាម ប្រគល់ម៉ូតូ ១០០ គ្រឿង ជូនកងទ័ពជួរមុខកម្ពុជា ដើម្បីងាយស្រួល​បំពេញការងារ​ ការពារ​ព្រំដែន

(វីដេអូ) ស្រឡាញ់កម្ពុជាទុកដូចផ្ទះទី ២! ប្រុសស្អាតជនជាតិចិន សុភ័ក្រ្ត យកវេទិកាកម្មវិធីរបស់ចិន បកស្រាយចម្រៀងខ្មែរគួរឱ្យសរសើរ

រន្ធ./ ត់! រថយន្តក្រុងប៉ះគ្នាជាមួយឡានដឹកប្រេង ផ្ទុះឆេះសន្ធោសន្ធៅ ឆ.ក់យកជី/វិតមនុស្ស ៧៦ នាក់

ព័ត៌មានបន្ថែម

ជីវិតឃ្លេងឃ្លោងដូចជិះលើទូក! យឿន ពិសី ចេញមុខលាតត្រដាងរឿងពិត ចូលសិល្បៈ ១០ ឆ្នាំហើយ នៅតែគ្មានលុយឡានហ៊ឺហានឹងគេ

(វីដេអូ) ស្រឡាញ់កម្ពុជាទុកដូចផ្ទះទី ២! ប្រុសស្អាតជនជាតិចិន សុភ័ក្រ្ត យកវេទិកាកម្មវិធីរបស់ចិន បកស្រាយចម្រៀងខ្មែរគួរឱ្យសរសើរ

ស្គាល់ចិត្តថ្លើមគ្នាច្បាស់! ណាក់ ស្រីណា ដាក់ទុនបើកជំនួញដំបូងជាមួយបងស្រីដ៏ជំនិត សុគន្ធ និសា

សុខគា គីមលាង បង្កើតមូលនិធិស្រមោចរាំ ជាមួយគោលបំណង ៣ ដើម្បីសិល្បៈរបាំខ្មែរ

កាន់តែច្បាស់លាស់! មាស សុខសោភា ហៅ តាសក់សភ្នំត្បែង ថាស្វាមីៗ ពេលឆ្លើយឆ្លងខំមិនជាមួយអ្នកគាំទ្រ

ជីវិតធ្លាក់ដល់បាត! ម៉ូដែលស្រីល្បីម្នាក់នៅអាមេរិក ធ្លាក់ខ្លួនដើរអនាថាតាមផ្លូវ រើកកាយតាមធុងសំរាមរកម្ហូប និង ខោអាវស្លៀកពាក់ ក្រោយលែងលះស្វាមី

ទទួលបានខំមិនចាកប្រធានបទច្រើនពេក! មាស សុខសោភា ថា ទើបដឹងខ្លួន ពេលនេះស្ទើរតែរកអ្នកគាំទ្រពិតប្រាកដប្រកបដោយគុណធម៌មួយមិនបាន

ត្រៀមខ្លួនឱ្យស្រេច! ៣ ថ្ងៃទៀត នី មុន្នីនាថ ប្រកាសដង្ហែក្បួននៅសៀមរាប ទាមទារឱ្យថៃដោះលែងកងទ័ពកម្ពុជាទាំង ១៨ នាក់មកវិញ

ស្វែងរកព័ត៌មាន​ ឬវីដេអូ