មីយ៉ាន់ម៉ា ប្រកាសកាន់ទុក្ខ ៧ ថ្ងៃទូទាំងប្រទេស ក្រោយបាត់បង់ពលរដ្ឋជាង ២ ពាន់នាក់ដោយសារគ្រោះរញ្ជួយដី

Share This

រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានប្រកាសកាលពីថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៥ កន្លងទៅថា ប្រទេសមីយ៉ាន់ម៉ានឹងធ្វើពិធីកាន់ទុក្ខទូទាំងប្រទេសដោយបង្ហូតទង់ជាតិត្រឹមពាក់កណ្ដាលចាប់ពីថ្ងៃទី ៣១ ខែមីនា រហូតដល់ថ្ងៃទី ០៦ ខែមេសា ឆ្នាំ ២០២៥ ខាងមុខ ដើម្បីសម្ដែងការរំលែកទុក្ខចំពោះការបាត់បង់អាយុជីវិតប្រជាពលរដ្ឋជាង ២ ពាន់នាក់ និង ការខូចខាតផ្ទះសម្បែងទ្រព្យសម្បត្តិដែលបង្កដោយគ្រោះរញ្ជួយដីកម្រិត ៧.៧ រ៉ិចទ័រ កាលពីថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៥ កន្លងទៅនោះ។

មកទល់ពេលនេះ ក្រុមសង្គ្រោះនៅតែបន្តស្វះស្វែងទាំងយប់ថ្ងៃដើម្បីរុករកជនរងគ្រោះដែលនៅសេសសល់ បើទោះជាក្ដីសង្ឃឹមរកអ្នកនៅមានជីវិតមានតិចតួចក៏ដោយ។ ជាមួយគ្នានេះដែរ កត្តាមួយចំនួនដូចជាកត្តាអាកាសធាតុជាដើម បានធ្វើឱ្យការរុករកជនរងគ្រោះកប់ក្រោមគំនរអគារមានការលំបាកខ្លាំងផងដែរ។

ជាក់ស្ដែង បើតាមការចេញផ្សាយដោយសារព័ត៌មាន CNA កាលពីព្រឹកថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៥ កន្លងទៅ ក្រុមសង្គ្រោះនៅក្រុង Mandalay គឺជួបប្រទះការលំបាកខ្លាំងដោយសារតែអាកាសធាតុក្ដៅខ្លាំងពេក។ តាមការព្យាករណ៍អាកាសធាតុនៅក្រៅគឺឡើងដល់ ៤០ អង្សាសេ ធ្វើឱ្យក្រុមសង្គ្រោះឆាប់ហត់នឿយ បូករួមជាមួយក្លិនអសោចពីសាកសព កាន់តែធ្វើឱ្យបេសកកម្មរុករកកាន់តែលំបាកថែមមួយកម្រិតទៀត។

គួរបញ្ជាក់ថា តាមការចេញផ្សាយដោយទូរទស្សន៍ជាតិមីយ៉ាន់ម៉ា MRTV បានឱ្យដឹងថា ចំនួនអ្នកស្លាប់ដោយគ្រោះរញ្ជួយដីបានកើនដល់ ២០៦៥ នាក់ អ្នករបួសមានជាង ៣៩០០ នាក់ និង ប្រមាណ ២៧០ នាក់កំពុងបាត់ខ្លួន៕

ប្រភព៖ Kenh14, AP News

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

អាយុទើប ៥ ឆ្នាំសោះ! ជេននី កូនស្រីច្បង សួស វីសារ ចេះគិតគូរពីក្ដីស្រមៃ ចង់ចូលប្រកួតបវរកញ្ញាមួយពេលធំឡើង

សារព័ត៌មានថៃ ឡាំប៉ាមិនសុខចិត្ត ថា ជូរី ល្អហួស និយាយចោទប្រកាន់ថៃរំ-លោ-ភកិច្ចព្រមព្រៀងសន្តិភាព លើឆាកប្រកួត MTC 2025

ល្បីរឿងបាញ់លុយ ១ ម៉ឺនរៀល ផ្សងសំណាងយកឡាន! សេង មង្គល ផុសសារផ្ទួនៗថាសេដ្ឋកិច្ចកំពុងយ៉ាប់ ឱ្យអ្នកបាញ់លុយគួរពិចារណា

ស្មោកគ្រោកគ្មានភាពជាមនុស្សសោះ! ស្ដាប់ដំណើររឿង យុវតីខ្មែរ ត្រូវទាហានឈុតខ្មៅថៃបំពា-នបូក ប្រើល្បិចឆ្លៀតឱកាសមិនសមជាមនុស្ស

នៅចិន! ចៅអធិការវត្តសៅលីញម្នាក់ បែកធ្លាយរឿងអាស្រូវបារាជិក សង្ស័យដល់ថ្នាក់មានកូន និង កិបកេងលុយវត្តដាក់ហោប៉ៅ

ព័ត៌មានបន្ថែម

ស្មោកគ្រោកគ្មានភាពជាមនុស្សសោះ! ស្ដាប់ដំណើររឿង យុវតីខ្មែរ ត្រូវទាហានឈុតខ្មៅថៃបំពា-នបូក ប្រើល្បិចឆ្លៀតឱកាសមិនសមជាមនុស្ស

នៅចិន! ចៅអធិការវត្តសៅលីញម្នាក់ បែកធ្លាយរឿងអាស្រូវបារាជិក សង្ស័យដល់ថ្នាក់មានកូន និង កិបកេងលុយវត្តដាក់ហោប៉ៅ

ចែកគ្នាដឹង! ករណីអត្តសញ្ញាណប័ណ្ណរបក ឬខូចខាត អាចទៅដាក់ពាក្យស្នើរប្ដូរថ្មីបាន អត់ចាំបាច់ភ្ជាប់ឯកសារបន្ថែមទេ

នៅពោធិ៍សាត់ព្រឹកមិញ មានករណីក្រឡាប់រថភ្លើងដឹកប្រេង បណ្ដាលឱ្យធ្លាក់ទូប្រេងអស់ ៣ ដោយសារបញ្ហាផ្លូវស្រុត

ផ្ទុះឆេះរោងចក្រផលិតប្រេងអង្ករដ៏ធំមួយនៅថៃ ផ្ទុកពោរពេញដោយសារធាតុគីមីអុកស៊ីតកម្ម

ពលរដ្ឋថៃនាំគ្នាភ័យ ព្រោះក្រុងបុរាណដ៏ល្បីជាកន្លែងថតរឿងការ៉ាកេត ជិតត្រូវទឹកជំនន់ពន្លិចហើយ

ចរិតមួយដំបនឹងសៀម! អាណិតនារី CO ខ្លោចចិត្ត ត្រូវជនបង្កប្រើល្បិចឱ្យចូលក្នុងផ្ទះ រួចចា/-ប់ខ្ទប់មុខបំពា-នរាងកាយ ទើបផ្ដ-ា/-ច់ជីវិតយកទៅកប់ដីចោល

ដាក់អាវភ្លៀងតាមខ្លួនផង! ភ្នំពេញ និង បណ្ដាខេត្តមួយចំនួន អាចមានភ្លៀងធ្លាក់ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី ១៩

ស្វែងរកព័ត៌មាន​ ឬវីដេអូ