មិនលេងសើចទេ! ក្មេងប្រុសម្នាក់នៅចិន អាយុ ១៥ ឆ្នាំ ក៏លែងលូតកម្ពស់ បានត្រឹម ១.៣៨ ម៉ែត្រ ព្រោះញៀនលេងហ្គេមដាច់យប់

Share This

ក្មេងប្រុសអាយុ ១៥ ឆ្នាំម្នាក់នៅប្រទេសចិន មានឈ្មោះថា Xiaoyu មានទម្លាប់ចូលចិត្តលេងហ្គេមដាច់យប់រយៈពេល ៣ ឆ្នាំ ដោយមិនមានការតាមដានដិតដល់ពីឪពុកម្ដាយ រហូតបណ្ដាលឱ្យរូបគេឈប់លូតលាស់ឆ្អឹងមុនអាយុ អស់កម្ពស់ត្រឹម ១.៣៨ ម៉ែត្រ។

រឿងរ៉ាវរបស់ក្មេងប្រុសខាងលើនេះ ត្រូវបានចេញផ្សាយដោយកាសែតចិន Sinchew កាលពីថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ២០២៥ កន្លងទៅ ដោយក្មេងប្រុសខាងលើជាអ្នកក្រុង Zhengzhou ខេត្ត Henan ប្រទេសចិន។ មានពេលមួយរូបគេបានសួរទៅម្ដាយខ្លួនថា៖ «មិត្តខ្ញុំគ្រប់គ្នាសុទ្ធតែកម្ពស់ជិត ១.៧ ម៉ែត្រ ម៉េចក៏ខ្ញុំនៅតែមានកម្ពស់ត្រឹម ១.៣៨ ម៉ែត្រ?»។ ដោយក្ដីបារម្ភចំពោះសុខភាពកូន ព្រោះកម្ពស់លូតលាស់ខុសពីក្មេងប្រុសដទៃពេក ក្រុមគ្រួសាររបស់ Xiaoyu ក៏បាននាំគេទៅកាន់មន្ទីរពេទ្យដើម្បីពិនិត្យមើល។

តាមលទ្ធផលតេស្ត X-raus បានបង្ហាញឱ្យឃើញថា ឆ្អឹងខ្ចី (epiphyseal cartilage) របស់ Xiaoyu គឺបានឡើងរឹងទៅជាឆ្អឹងចាស់បាត់ទៅហើយ ពោលមានន័យថា ទោះបីជាគេអាយុត្រឹម ១៥ ឆ្នាំក៏ពិតមែន ប៉ុន្តែអាយុកាលឆ្អឹងរបស់គេគឺស្មើនឹងឆ្អឹងក្មេងជំទង់អាយុ ១៨ ឆ្នាំ។ លោកវេជ្ជបណ្ឌិត Huo Yufeng ដែលជាអ្នកពិនិត្យ Xiaoyu ដោយផ្ទាល់ បានបញ្ជាក់ថា ឱកាសនៃការលូតកម្ពស់របស់ Xiaoyu គឺសឹងតែស្មើសូន្យ ព្រោះតែឆ្អឹងរបស់គេលែងលូតលាស់ទៅហើយ។

ចំពោះមូលហេតុបណ្ដាលឱ្យបែបនេះ គឺមកពីទម្លាប់មិនល្អយូរឆ្នាំរបស់គេ ដោយសារតែឪពុកម្ដាយរវល់ជាមួយការរកស៊ី គ្មានពេលតាមដានមើលគេដិតដល់ Xiaoyu គឺបានក្លាយជាក្មេងញៀនលេងហ្គេមតាំងពីនៅអាយុ ១២ ឆ្នាំ។ ដំបូងឡើយ រូបគេលេងហ្គេមដល់ត្រឹមម៉ោង ១១ យប់ ប៉ុន្តែក្រោយមកក៏ជក់ខ្លាំងទៅៗ រហូតឃ្លុំភួយពួនលេងរហូតដល់ម៉ោង ២ ទៅ ៣ ភ្លឺ។

លោកគ្រូពេទ្យ Huo បានពន្យល់ថា វ័យ ១៥ ឆ្នាំ គឺពេលវេលាមាសសម្រាប់មនុស្សប្រុសក្នុងការលូតលាស់កម្ពស់ ហើយការគេងគឺជាកត្តាសំខាន់បំផុតក្នុងការជំរុញការលូតលាស់មួយនេះ។ អរម៉ូនលូតលាស់របស់មនុស្សគឺបញ្ចេញខ្លាំងបំផុតក្នុងពេលវេលាចំនួន ២ ដោយមួយចាប់ពីម៉ោង ១០ យប់ទៅដល់ម៉ោង ១ ភ្លឺនៅថ្ងៃបន្ទាប់ និង មួយទៀតនៅម៉ោង ៥ ព្រឹកដល់ ៦ ព្រឹក។ ចំនួនអរម៉ូនក្នុងចន្លោះពេលនោះគឺ ២-៤ ដងខ្ពស់ជាងពេលថ្ងៃ។ ការដែលមិនសម្រាកនៅយប់ជ្រៅពេក ឬដាច់យប់ញឹកញយ អាចបណ្ដាលឱ្យរាងកាយមិនទទួលបានអរម៉ូនគ្រប់គ្រាន់សម្រាប់លូតលាស់ឆ្អឹង។ បន្ថែមពីនេះ ពន្លឺពណ៌ខៀវ (blue light) ចេញពីអេក្រង់ទូរស័ព្ទ ក៏បានរារាំងដល់ការបញ្ចេញ​អរម៉ូន​ម៉េឡាតូនីន (melatonin) ដែលជាអរម៉ូនជំនួយដល់ការគេង ក៏ជាផលប៉ះពាល់ប្រយោលដល់ការលូតលាស់ឆ្អឹងដូចគ្នា។

ជុំវិញករណីនេះដែរ ខាងអ្នកជំនាញបានព្រមានដល់ឪពុកម្ដាយគ្រប់រូបឱ្យយកចិត្តទុកដាក់រឹតបន្ដឹងលើពេលវេលារស់នៅរបស់កូនៗបន្តិច ដោយក្មេងៗត្រូវតែចូលគេងមុនម៉ោង ១០ យប់ និង ត្រូវគេងក្នុងបរិយាកាសងងឹតស្លុបតែម្ដង៕

ផ្អើលពេញព្រលាន! អ្នកដំណើរ ២ នាក់មកយឺតខកជើងយន្តហោះ លេងពួយនាំគ្នារត់តាមបក់ដៃកាក់យន្តហោះដូចតាមឡានក្រុង

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

មេទ័ពខ្មែរដ៏ឆ្នើម ថៃឮឈ្មោះហើយញញើត! លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក បានបង្ហាញវត្តមានយ៉ាងមាំមួន ក្នុងពិធីប្រគល់អំណោយជូនកងទ័ពជួរមុខ

ផ្ទុះការវែកញែកបែកខ្ទិះ! ព្រឹត្តិការណ៍រត់ម៉ារ៉ាតុងដ៏ធំមួយនៅថៃ មានព្រះសង្ឃមួយអង្គនិមន្តបិណ្ឌបាត កាត់មុខមនុស្សម្នាជាង ៣ ម៉ឺននាក់

ក្ដៅៗ! ក្រសួង ប្រកាសអនុវត្តសាកល្បង ការលើកលែងទិដ្ឋាការរយៈពេល ៤ ខែ សម្រាប់ភ្ញៀវទេសចរចិន ក្នុងឆ្នាំ ២០២៦

ព្រះសពម្តាយមិនទាន់ថ្វាយភ្លើងផង ពេលនេះបែកធ្លាយព័ត៌មានបុត្រីច្បងស្តេចថៃដែលឈឺរ៉ាំរ៉ៃលើគ្រែពេទ្យជាង ៣ ឆ្នាំ បានសុគត

នៅឧត្តរមានជ័យ! ប្រទះឃើញគ្រាប់បែកចង្កោម ២៥ គ្រាប់ ប្រភេទ M46 ដែលថៃប្រើមកលើកម្ពុជា ផ្ទុយនឹងអនុសញ្ញាអន្តរជាតិ

ព័ត៌មានបន្ថែម

មេទ័ពខ្មែរដ៏ឆ្នើម ថៃឮឈ្មោះហើយញញើត! លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក បានបង្ហាញវត្តមានយ៉ាងមាំមួន ក្នុងពិធីប្រគល់អំណោយជូនកងទ័ពជួរមុខ

ផ្ទុះការវែកញែកបែកខ្ទិះ! ព្រឹត្តិការណ៍រត់ម៉ារ៉ាតុងដ៏ធំមួយនៅថៃ មានព្រះសង្ឃមួយអង្គនិមន្តបិណ្ឌបាត កាត់មុខមនុស្សម្នាជាង ៣ ម៉ឺននាក់

ក្ដៅៗ! ក្រសួង ប្រកាសអនុវត្តសាកល្បង ការលើកលែងទិដ្ឋាការរយៈពេល ៤ ខែ សម្រាប់ភ្ញៀវទេសចរចិន ក្នុងឆ្នាំ ២០២៦

ព្រះសពម្តាយមិនទាន់ថ្វាយភ្លើងផង ពេលនេះបែកធ្លាយព័ត៌មានបុត្រីច្បងស្តេចថៃដែលឈឺរ៉ាំរ៉ៃលើគ្រែពេទ្យជាង ៣ ឆ្នាំ បានសុគត

នៅឧត្តរមានជ័យ! ប្រទះឃើញគ្រាប់បែកចង្កោម ២៥ គ្រាប់ ប្រភេទ M46 ដែលថៃប្រើមកលើកម្ពុជា ផ្ទុយនឹងអនុសញ្ញាអន្តរជាតិ

ត្រៀមខ្លួនឱ្យស្រេច! តាមជើងលេខហុងស៊ុយ ឆ្នាំ ២០២៦ ជាឆ្នាំធាតុភ្លើង គួរត្រៀមខ្លួនលើរឿងធំៗ ៣ នេះ

តុលាការសម្រេចរឹបអូសរថយន្តម្ចាស់សាលាសុវណ្ណភូមិ ក្រោយគេចវេសមិនដោះស្រាយលុយ ១០ ម៉ឺនដុល្លារ សងថ្លៃព្យាបាលកុមាររបួសភ្នែក

សោកស្ដាយ! Influencer ល្បីខំប្រឹងញ៉ាំមួយថ្ងៃ ១ ម៉ឺនកាឡូរី ដើម្បីឱ្យបានឡើងទម្ងន់ ព្រោះចង់បើកវគ្គបង្រៀនសម្រក សុខៗគាំ./ងបេះដូងបាត់បង់ជី.វិ.ត

ស្វែងរកព័ត៌មាន​ ឬវីដេអូ