មិនមែនកើតតែលើមនុស្សទេ សត្វឆ្មាក៏មានជំងឺអេដស៍ដែរ គឺហៅថា FIV ឬ អេដស៍ឆ្មា គ្មានវ៉ាក់សាំងគ្មានថ្នាំព្យាបាលឡើយ

Share This

ជំងឺ FIV ឬ Feline Immunodeficiency Virus គឺជាវីរុសម្យ៉ាងកើតលើសត្វឆ្មាដែលស្រដៀងទៅនឹងមេរោគអេដស៍ ហេតុដូចនេះហើយទើបបានជាគេហៅវីរុសនេះថា «ជំងឺ HIV ឆ្មា ឬ អេដស៍ឆ្មា»។ សត្វឆ្មាដែលរកឃើញកើតមានជំងឺ FIV គឺអាចមានវីរុសនៅក្នុងប្រព័ន្ធរាងកាយវាយូររហូតរាប់ឆ្នាំទម្រាំតែវាចេញរោគសញ្ញា។ ឆ្មាដែលកើតរោគនេះ ប្រព័ន្ធភាពស៊ាំរបស់វានឹងចុះខ្សោយដូចនេះធ្វើឱ្យពួកវាងាយនឹងឆ្លងជំងឺផ្សេងៗដែលមានអាការដូចជា បញ្ហាសើស្បែក ឧស្សាហ៍ក្ដៅខ្លួនចុះឡើង មិនសូវឃ្លានចំណី រាក ប្រកាច់ ជំងឺធ្មេញ និង អាកប្បកិរិយាសត្វផ្លាស់ប្ដូរខុសមុនជាដើម។

ចំពោះការឆ្លងរោគវិញ ករណីភាគច្រើនគឺឆ្លងតាមរយៈស្នាមខាំធ្ងន់ធ្ងរបង្កជារបួស។ សម្រាប់ឆ្មាចិញ្ចឹមក្នុងផ្ទះមិនសូវរងហានិភ័យប៉ុន្មាននោះទេ ប៉ុន្តែសត្វឆ្មាដែលចិញ្ចឹមមានសេរីភាពដើហើរចេញក្រៅគឺងាយនឹងកើតមានណាស់ដោយសារតែវាឧស្សាហ៍ឈ្លោះខាំគ្នាបង្កជារបួសស្នាម។ មួយវិញទៀត សម្រាប់ឆ្មាមេដែលកើត FIV ក៏អាចចម្លងជំងឺនេះទៅកូនរបស់វានៅក្នុងពោះដូចគ្នា។ យ៉ាងណាមិញ ជំងឺ FIV គឺមិនចម្លងតាមរយៈការផឹកទឹក ឬស៊ីចំណីក្នុងចានរួមគ្នា ឬដោយសារការកណ្ដាស់ ជុះកន្លែងជាមួយនោះឡើយ។

មួយវិញទៀត ជំងឺអេដស៍ឆ្មានេះដែរក៏មិនចម្លងមកមនុស្ស ឬសត្វផ្សេងក្រៅពីឆ្មានោះដែរ ដូច្នេះហើយអ្នកចិញ្ចឹមឆ្មាដែលមាន FIV កុំមានការបារម្ភភ័យពីលទ្ធភាពចម្លង គឺពួកវាមិនមានបង្កហានិភ័យដល់យើង និង សត្វចិញ្ចឹមដទៃទៀតរបស់យើងនោះឡើយ។

គួរបញ្ជាក់ថា សត្វឆ្មាដែលកើតមានជំងឺ FIV នេះ បច្ចុប្បន្នគឺមិនទាន់មានវ៉ាក់សាំងទប់ស្កាត់ ឬក៏ថ្នាំដើម្បីព្យាបាលនោះឡើយ។ យ៉ាងណាមិញ ជំងឺនេះដែរក៏មិនមែនមានហានិភ័យខ្លាំងរហូតដល់ថ្នាក់សត្វបាត់បង់អាយុជីវិតនោះឡើយ ព្រោះថាបើសត្វឆ្មាទទួលបានការថែទាំដិតដល់ល្អ រស់នៅក្នុងបរិយាកាសមិនមានភាពតានតឹង នោះឆ្មាដែលមានជំងឺអេដស៍នេះនឹងអាចរស់នៅជីវិតមួយដូចឆ្មាទូទៅធម្មតាបានរាប់ឆ្នាំទៅមុខទៀត៕

ប្រភព៖ WebMD

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ក្រុមរាំនារី ២ ក្រុម ល្បីពូកែ Dance Cover បទ K-pop សមាជិកម្នាក់ៗពហុជំនាញ ឯសម្រស់វិញមិនធម្មតា​

ប្ដីចិត្តធម៌! ដឹងប្រពន្ធលួចស-ហាយស្មន់ជាមួយអ្នកជិតខាង អត់ខឹងហើយនៅដឹកដៃប្រពន្ធឱ្យទៅរៀបការទៀត

ស្វាមីចែកឋានមួយរយៈហើយ តារារៀមច្បង សួន ចន្ថា នៅត្អូញត្អែរនឹកដល់ស្វាមីធ្លាប់រស់នៅមើលថែគ្នាច្រើនឆ្នាំ

ដាច់ចង្កេះបាត់! តាមពិតអ្នកតែងខ្លួនម៉ូដ Lolita ដ៏គួរឱ្យស្រឡាញ់ម្នាក់នៅជប៉ុន គឺជាបុរសមានកូន ២

លោក អ៊ិន សុភិន ត្រូវគេចាត់ទុកជា ND មានផ្លូវចិត្តរឹងមាំ ទោះធ្លាប់រងការរិះគន់ នៅតែក្រាញលើកវិស័យបវរកញ្ញាមិនថយ

ព័ត៌មានបន្ថែម

ប្ដីចិត្តធម៌! ដឹងប្រពន្ធលួចស-ហាយស្មន់ជាមួយអ្នកជិតខាង អត់ខឹងហើយនៅដឹកដៃប្រពន្ធឱ្យទៅរៀបការទៀត

ខំរក្សាព្រហ្មចារីយូរខែយូរឆ្នាំ ចុងក្រោយកំលោះក្រមុំ ៤ នាក់នេះ ជួបរឿងខកចិត្ត ចង់បកក្រោយតែហួសពេល

កូនខ្មែរគួរស្គាល់! «ព្រះមហាមាលា» គ្រឿងប្រដាប់ព្រះសិរដ៏សំខាន់របស់ព្រះមហាក្សត្រកម្ពុជា ក្នុងសម័យបុរាណ

អាយុគ្រាន់ជាតួលេខ! លោកតាម្នាក់បានប្រពន្ធក្មេងវ័យខុសគ្នាជាង ៥០ ឆ្នាំ សម្រេចក្ដីស្រមៃបានកូនពូជក្នុងវ័យ ៩៣ ឆ្នាំ

ឃ្យូតណាស់! នេះហើយជារូបរាងសត្វអំពិតអំពែកឈ្មោល អត់ចេះហោះភ្លឹបភ្លែតដូចអំពិលអំពែកញីទេ ចេះតែវារដូចដង្កូវ

អ្នកគ្រូ ណាលី ថាយុគ ៩ នេះ អ្នកចេះ អ្នកពូកែ មានភាពស្មោះត្រង់ កុំភ័យរឿងមួយនេះ តែបើអ្នកពូកែតែទ្រឹស្ដីអាចមានភ័យ

កើតមកលើគំនរទ្រព្យ! ទើបអាយុ ៥ ឆ្នាំ ត្រូវឪពុកម្ដាយឱ្យកាដូឡាន Mercedes តម្លៃ ៤១ ម៉ឺនដុល្លារ ជាថ្នូរនឹងការព្រមទៅរៀន

អត់ពិបាកទេ! បណ្ណបើកបរផុតកំណត់ចង់បន្តវិញ កាន់តែឯកសារ ៤ មុខ ទៅធ្វើនៅទីតាំងទាំងនេះ មានគ្រប់ខេត្តក្រុង

ស្វែងរកព័ត៌មាន​ ឬវីដេអូ