មិនមែនមានតែក្នុងកុនទេ! ថ្ងៃរៀបការ សង្សារចាស់របស់កូនកំលោះ មកលុតជង្គង់ស្រែកយំអង្វរសុំត្រូវគ្នាវិញ

Share This

អាពាហ៍ពិពាហ៍គឺជាពិធីមង្គលមួយដែលមនុស្សពីរនាក់ស្រឡាញ់គ្នាបានសម្រេចចាប់ដៃគ្នាក្លាយជាប្ដីប្រពន្ធស្របច្បាប់រួមរស់ជាមួយគ្នាអស់មួយជីវិត។ ទោះជាយ៉ាងណា ពិធីសប្បាយរីករាយមួយនេះអាចប្រែទៅជាពិធីក្រឡាប់ចាក់ប្រសិនបើមានភ្ញៀវដែលមិនបានអញ្ជើញបង្ហាញខ្លួនឡើង។ ជាក់ស្ដែង រឿងរ៉ាវមួយនៅប្រទេសចិនដែលអតីតមិត្តស្រីបានស្លៀកពាក់ក្នុងឈុតរ៉ូបកូនក្រមុំបានសម្រុកចូលក្នុងពិធីមង្គលការរបស់កូនកំលោះហើយធ្វើការលុតជង្គង់សុំអង្វរឱ្យខាងប្រុសត្រឡប់មកត្រូវរ៉ូវគ្នាវិញ ដោយហេតុការណ៍នេះបានធ្វើឱ្យកូនក្រមុំរួមទាំងភ្ញៀវដែលចូលរួមនាំគ្នាស្រឡាំងកាំងភ្ញាក់ផ្អើលជាខ្លាំង។

ការពិតទៅ រឿងមួយនេះដែរបានកើតឡើងតាំងពីឆ្នាំ ២០១៩ មកម្ល៉េះ ប៉ុន្តែវាទើបតែផ្ទុះផ្អើលថ្មីៗនេះម្ដងទៀតក្រោយមានការបង្ហោះឡើងវិញ។ តាមរយៈវីដេអូដែលបង្ហោះបានបង្ហាញឱ្យឃើញអំឡុងពេលកូនក្រមុំ និង កូនកំលោះកំពុងតែអបអរថ្ងៃមង្គលរបស់ពួកគេ ភ្លាមៗក៏ស្រាប់តែមានស្ត្រីម្នាក់បង្ហាញខ្លួនឡើង។ អ្វីដែលធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើលខ្លាំងបំផុតនោះគឺស្ត្រីរូបនោះមកស្លៀកពាក់ក្នុងឈុតរ៉ូបសដូចទៅកូនក្រមុំថែមទៀត ដោយដើរឆ្ពោះសំដៅទៅរកកូនកំលោះតែម្ដង។

ក្រោយជួបកូនកំលោះហើយ ស្រាប់តែនារីរូបនោះលុតជង្គង់ចុះស្រែកយំ និង សុំអង្វរកូនកំលោះកុំឱ្យលោករៀបការអីព្រោះតែនាងនៅស្រឡាញ់លោកខ្លាំងណាស់។ ងាកទៅកូនក្រមុំដែលឈរក្បែរកូនកំលោះវិញ ស្ថិតក្នុងស្ថានភាពបែបនេះរូបនាងមិនដឹងថាត្រូវប្រតិកម្មយ៉ាងម៉េចនោះឡើយ។ ខាងកូនកំលោះព្យាយាមគ្រលៀសដៃចេញពីនារីជាសង្សារចាស់ និង ព្យាយាមទៅនិយាយបកស្រាយដាក់អនាគតប្រពន្ធរបស់ខ្លួន ដោយចុងក្រោយនារីជាសង្សារចាស់ក៏បានចុះពីលើឆាកទៅវិញ។

យ៉ាងណាមិញ ក្រោយវីដេអូនេះត្រូវបានបង្ហោះចែកចាយ មហាជនជាច្រើនបាននាំគ្នាបញ្ចេញមតិវែកញែករៀងៗខ្លួន ដោយខ្លះបង្ហាញក្ដីអាណិតចំពោះនារីជាសង្សារចាស់ ខណៈមួយចំនួនទៀតបង្ហាញការរិះគន់នាងចំពោះទង្វើមិនសមគួរបំផ្លាញថ្ងៃពិសេសរបស់អ្នកដទៃបែបនេះ៕

ទស្សនាវីដេអូនៅទីនេះ

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

មិនរៃអង្គាសម្ដងទៀតទេ ហេង វិសាល យកលុយមូលនិធិសល់ពីលើកមុន មកចាត់ចែងជួយជនរងគ្រោះ និង ជនភៀសសឹក

ធ្លាយដំរួយ! ជនសង្ស័យដែលស/ម្លា-ប់នារី CO កប់ស/ពចោល ទំនងជាកូនបំណុល ហើយអាយុទើបតែ ២០ ឆ្នាំ សមត្ថកិច្ចកំពុងតាមចាប់

ស្មារតីស្នេហាជាតិ! ពេជ្រ សូលីកា ប្រកាសផ្អាកចេញច្រៀងភ្លាមៗ ហើយយកថវិកាផ្ទាល់ខ្លួនចូលរួមមូលនិធិវីរជនជួរមុខ

(វីដេអូ) រន្ធ..ត់! នៅកំពង់ធំ មានករណីឃា-តក-ម្មលើបុគ្គលិកធនាគារស្រីម្នាក់ ជា CO កប់ចោលក្នុងដីបំបាត់ភស្តុតាង

ស្រុះដៃគ្នា! អ្នកសិល្បៈ និង មហាជន ចាប់ផ្តើមបរិច្ចាគថវិកាតាមរយៈមូលនិធិ ទីនីន ក្នុងពេលដ៏ខ្លីទទួលបានជិត ២ ម៉ឺនដុល្លារហើយ

ព័ត៌មានបន្ថែម

លទ្ធផលហួសពីការស្មាន! បុរសម្នាក់ ជះលុយជិត ៦០ ម៉ឺនដុល្លារ ចាក់អាស៊ីតចូលពោះយកសាច់ដុំ ៦ កង់

ភូមិចម្លែកលើពិភពលោក មនុស្សប្រុស និង មនុស្សស្រីនិយាយភាសាពីរផ្សេងគ្នា តែស្តាប់ដឹងរឿងធម្មតា

ខកចិត្តរឿងស្នេហាច្រើនលើកពេក ស្រ្តីម្នាក់សម្រេចជះលុយដាក់រូបខ្លួនឯងលើផ្ទាំងប៉ាណូ ប្រកាសរកបុរសម្នាក់ធ្វើប្ដី

បុរសចិត្តព្រះ តាមទាន់ប្រពន្ធលួចមានសហាយ តែសុខចិត្តប្រគល់ប្រពន្ធឱ្យសហាយទាំងទឹកភ្នែក ជាថ្នូរនឹងគោមួយក្បាល

អាយុគ្រាន់ជាតួលេខ! លោកតាអាយុ ១១០ ឆ្នាំ កាន់ដៃកូនក្រមុំវ័យឃ្លាតគ្នា ៨៣ ឆ្នាំចូលរោងការ ផ្អើលអស់អ្នកភូមិផង

មិនគួរឱ្យជឿ! បុរសឥណ្ឌាម្នាក់ ផឹកប្រេងម៉ាស៊ីនជំនួសទឹក ៧-៨ លីត្ររាល់ថ្ងៃ ជាង ៣០ ឆ្នាំមិនដែលឈឺចូលពេទ្យ

នៅចិនកំពុងផ្ទុះពេញនិយម បាផឹកស៊ីដូចក្នុងពន្ធនាគារ ភ្ញៀវចូលសាកណែនៗហាង មានអារម្មណ៍ដូចជាប់គុកពិតៗ

ថ្ងៃហាឡូវីន នឹកឃើញអីទៅតែងខ្លួនជាអ្នកទោសចូលអង្គុយផឹកស៊ីនៅហាង មានអីត្រូវប៉ូលិសឃាត់ខ្លួនមែនទែន

ស្វែងរកព័ត៌មាន​ ឬវីដេអូ