មិននឹកស្មាន! ក្រុមហ៊ុន OpenAI ប្រកាសខាតលុយរាប់សិបលានដុល្លារ ព្រោះតែគេនិយាយពាក្យគួរសមក្នុង ChatGPT

Share This

ប្រិយមិត្តមួយចំនួនអាចនឹងមានការភ្ញាក់ផ្អើល និង សឹងតែមិននឹកស្មានសោះឡើយថា គ្រាន់តែការប្រើប្រាស់ពាក្យគួរសមប៉ុន្មានម៉ាត់ជាមួយនឹងកម្មវិធី AI អាចធ្វើឱ្យខាងក្រុមហ៊ុនត្រូវចាយប្រាក់ច្រើនសន្ធឹកសន្ធាប់។

ជាក់ស្ដែង កាលពីពេលថ្មីៗកន្លងទៅ លោក Sam Altman ដែលត្រូវជានាយកប្រតិបត្តិក្រុមហ៊ុន OpenAI បានធ្វើការទម្លាយលើបណ្ដាញសង្គមថា ការប្រើប្រាស់ពាក្យគួរសមដូចជា «please» និង «thank you» ទៅកាន់ ChatGPT គឺបានធ្វើឱ្យក្រុមហ៊ុនត្រូវចាយប្រាក់ច្រើនខ្លាំងមែនទែន។

លោក Altman បានឆ្លើយតបទៅអ្នកប្រើប្រាស់បណ្ដាញសង្គម X ម្នាក់ ដែលបង្ហោះសារបែបងឿងឆ្ងល់ថាតើក្រុមហ៊ុន OpenAI ត្រូវខាតបង់ប្រាក់ប៉ុន្មានលើតម្លៃថាមពលអគ្គិសនីពីអ្នកដែលប្រើប្រាស់ពាក្យពេចន៍គួរសមទៅកាន់កម្មវិធី AI របស់ពួកគេ។ ក្នុងនោះ លោក Altman បានតបវិញថា៖ «អាចចំណាយលុយរាប់សិបលានដុល្លារ»

ទោះជាចំណាយប្រាក់ច្រើនកប់ពពកក្ដី តែបើតាមលោក Kurtis Beavers នាយកខាងក្រុម design ឱ្យ Microsoft Copilot បានបញ្ជាក់ក្នុង Microsoft Worklab memo ថា៖ «ការប្រើប្រាស់ពាក្យគួរសមជាមូលដ្ឋានពេលធ្វើការទំនាក់ទំនងជាមួយ AI គឺជួយបង្កើតនូវលទ្ធផលទទួលបានមកវិញប្រកបដោយការសហការ និង គោរព»។ លោកបានរៀបរាប់ថា AI ជំនាន់ថ្មីគឺដូចជាកញ្ចក់ឆ្លុះបញ្ចាំងនូវកម្រិតនៃភាពមានវិជ្ជាជីវៈ ភាពច្បាស់លាស់ និង លម្អិតក្នុងអ្វីដែលអ្នកផ្ដល់ឱ្យ។ ការប្រើប្រាស់ពាក្យគួរសមជាមួយកម្មវិធី AI មិនត្រឹមតែធានាថាអ្នកទទួលបាននូវពាក្យពេចន៍នៃការគោរពត្រឡប់មកវិញនោះទេ តែវាក៏ជួយឱ្យការឆ្លើយតប និង ដំណើរការរបស់កម្មវិធី AI កាន់តែល្អប្រសើរផងដែរ៕

ប្រភព៖ USA TODAY

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

លើកមុនចិន ឥលូវម៉ាឡេស៊ី! Influencer ប្រឈមជាប់គុក ១០ ឆ្នាំ បើសិនចែករំលែកចំណេះដឹងហិរញ្ញវត្ថុផ្ដេសផ្ដាស ដោយគ្មានសញ្ញាបត្របញ្ជាក់ត្រឹមត្រូវ

ផ្អើលទាំងព្រឹក! នៅស្វាយរៀង មានឧក្រិ-ដ្ឋ-ជនមួយក្រុម ចូលទៅបា-/ញ់រំដោះអ្នកទោសម្នាក់ នៅតុលាការ

ទីបំផុត! លោកឧត្តមសេនីយ៍ឯកផ្កាយ ៣ ដែលប្រើសម្ដីអសុរោះគ្មានសីលធម៌ដាក់មន្ត្រីក្រោមឱវាទ ឱ្យតាមស៊ីញ៉េដល់កំពង់សោម ត្រូវអនុវត្តវិន័យជាធរមាន

មួយឈុតៗចេញមកមិនឱ្យខកចិត្ត! ឱក សុគន្ធកញ្ញា បង្ហាញខ្លួនក្នុងឈុត ២ នេះ ច្នៃដោយជាងល្បីក្នុងស្រុក កំពុងផ្ទុះសរសើរខ្លាំង

ឪពុកទុយ៌ស! ខឹងប្រពន្ធ បែរជារៀបគម្រោងជាមួយសាច់ញាតិសំ-ឡេះកូនប្រុសបង្កើត ដើម្បីយកលុយធានារ៉ាប់រង

ព័ត៌មានបន្ថែម

លើកមុនចិន ឥលូវម៉ាឡេស៊ី! Influencer ប្រឈមជាប់គុក ១០ ឆ្នាំ បើសិនចែករំលែកចំណេះដឹងហិរញ្ញវត្ថុផ្ដេសផ្ដាស ដោយគ្មានសញ្ញាបត្របញ្ជាក់ត្រឹមត្រូវ

ផ្អើលទាំងព្រឹក! នៅស្វាយរៀង មានឧក្រិ-ដ្ឋ-ជនមួយក្រុម ចូលទៅបា-/ញ់រំដោះអ្នកទោសម្នាក់ នៅតុលាការ

ទីបំផុត! លោកឧត្តមសេនីយ៍ឯកផ្កាយ ៣ ដែលប្រើសម្ដីអសុរោះគ្មានសីលធម៌ដាក់មន្ត្រីក្រោមឱវាទ ឱ្យតាមស៊ីញ៉េដល់កំពង់សោម ត្រូវអនុវត្តវិន័យជាធរមាន

ឪពុកទុយ៌ស! ខឹងប្រពន្ធ បែរជារៀបគម្រោងជាមួយសាច់ញាតិសំ-ឡេះកូនប្រុសបង្កើត ដើម្បីយកលុយធានារ៉ាប់រង

ប្លែកជាងឆ្នាំមុនៗ! មហោស្រពសិល្បៈបុណ្យភូមិមានជើង និង យូនីសេហ្វ រៀបចំការរត់ជុំវិញប្រាសាទកោះកេរ ដើម្បីសន្តិភាព និងសិទ្ធិកុមារ

ស្មោកគ្រោកគ្មានភាពជាមនុស្សសោះ! ស្ដាប់ដំណើររឿង យុវតីខ្មែរ ត្រូវទាហានឈុតខ្មៅថៃបំពា-នបូក ប្រើល្បិចឆ្លៀតឱកាសមិនសមជាមនុស្ស

នៅចិន! ចៅអធិការវត្តសៅលីញម្នាក់ បែកធ្លាយរឿងអាស្រូវបារាជិក សង្ស័យដល់ថ្នាក់មានកូន និង កិបកេងលុយវត្តដាក់ហោប៉ៅ

ចែកគ្នាដឹង! ករណីអត្តសញ្ញាណប័ណ្ណរបក ឬខូចខាត អាចទៅដាក់ពាក្យស្នើរប្ដូរថ្មីបាន អត់ចាំបាច់ភ្ជាប់ឯកសារបន្ថែមទេ

ស្វែងរកព័ត៌មាន​ ឬវីដេអូ