មិនទាន់ធ្វើចិត្តបានទេ! ស្វាមី សាន់ឆាយ នៅយំរាល់ថ្ងៃ បាយក៏នឹកទឹកក៏មិនស្រេក ដល់ថ្នាក់ស្រកគីឡូស្រឺតៗ

Share This

គិតមកទល់ពេលនេះ តារាសម្ដែងស្រី Barbie Hsu បានលាចាកឆ្ងាយចោលក្រុមគ្រួសារ និង មហាជន បានជិត ១ ខែហើយ តែការបាត់វត្តមានរបស់តារាស្រីរូបនេះនៅតែធ្វើឱ្យស្វាមីរបស់នាង Koo Jun Yup (DJ Koo) សោកសៅធ្វើចិត្តមិនទាន់បានរហូតលែងបាយលែងទឹកទៀតផង។

ជាក់ស្ដែង កាលពីថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៥ កន្លងទៅ ប្រភពជិតស្និទ្ធនឹងលោក Koo Jun Yup មួយបានប្រាប់សារព័ត៌មានតៃវ៉ាន់ Mirror Weekly ថា៖ «Koo Jun Yup នៅតែសោកសៅខូចចិត្តខ្លាំង ទឹកភ្នែកស្រក់រៀងរាល់ថ្ងៃ។ គាត់នៅមិនទាន់អាចធ្វើចិត្តបានឡើយដោយការបាត់បង់ប្រពន្ធភ្លាមៗបែបនេះ»។ ប្រភពដដែលបានបន្តទៀតថា៖ «ឱ្យតែពេលនិយាយដល់ Koo Jun Yup និង Barbie Hsu ពួកយើងទប់ទឹកភ្នែកមិនជាប់នោះឡើយ។ ភ្នែក Koo Jun Yup ហើមឡើងលឹបអស់ហើយព្រោះតែគាត់យំខ្លាំងពេក យំម្លឹងហើយគាត់នៅតែមិនអាចធ្វើចិត្តបាន គាត់លែងនឹកនាបាយទឹករហូតស្រកគីឡូខ្លាំងមែនទែន»

ជាមួយគ្នានោះដែរ បើតាមសារព័ត៌មានតៃវ៉ាន់មួយទៀត ET Today បានទម្លាយឱ្យដឹងថា មិត្តភក្តិ និង អ្នកស្គាល់ Koo Jun Yup គឺមានការបារម្ភពីសុខភាពរបស់លោកជាខ្លាំង។ DJ Koo នៅមិនអាចរៀបចំរបស់របរដែលមានអនុស្សាវរីយ៍ជាមួយប្រពន្ធ ហើយនៅតែសោកសៅនឹកគិតដល់ប្រពន្ធគ្រប់ពេល។ បើទោះជាមិត្តភក្តិ និង ក្រុមគ្រួសារព្យាយាមលួងលោមលោកយ៉ាងណា ក៏ដូចហាក់មិនទទួលបានផលដែរ។ សារព័ត៌មាន ET Today បានបញ្ជាក់ដែរថា៖ «Goo Jun Yup ធ្លាប់ជាមនុស្សដែលមានចរិតរីករាយ និង វិជ្ជមាន តែក្រោយហេតុការណ៍តក់ស្លុតនេះបានធ្វើឱ្យលោកប៉ះពាល់អារម្មណ៍ខ្លាំងមែនទែន»

គួរបញ្ជាក់ថា DJ Koo បានលុបចោលការងាររបស់លោកទាំងអស់ លោកលែងឃើញមុខក្នុងការសម្ដែងជា DJ លែងឃើញវត្តមានលើកញ្ចក់ទូរទស្សន៍ រួមទាំងរាល់កម្មវិធីទាំងអស់ ដោយលោកជ្រើសរើសផ្ដាច់ខ្លួនរស់នៅតែឯងក្នុងភាពសោកសៅ៕

ប្រភព៖ AllKpop

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ចែកគ្នាដឹង! ករណីអត្តសញ្ញាណប័ណ្ណរបក ឬខូចខាត អាចទៅដាក់ពាក្យស្នើរប្ដូរថ្មីបាន អត់ចាំបាច់ភ្ជាប់ឯកសារបន្ថែមទេ

ចាយជីវិតអភិជនទាំងវ័យក្មេង! Kon Ant ពាក់នាឡិកាដៃថ្មី ម៉ាកលំដាប់ខ្ពស់ តម្លៃជិត ១០ ម៉ឺនដុល្លារ

ទិញប្រើម្នាក់មួយទៅ! កាបូបដាក់ទូរស័ព្ទ iPhone ទើបចេញក្ដៅៗ មានច្រើនពណ៌ តម្លៃសមរម្យពីជាង ១០០ ដុល្លារដល់ជាង ២០០ ដុល្លារ

នៅពោធិ៍សាត់ព្រឹកមិញ មានករណីក្រឡាប់រថភ្លើងដឹកប្រេង បណ្ដាលឱ្យធ្លាក់ទូប្រេងអស់ ៣ ដោយសារបញ្ហាផ្លូវស្រុត

មុនដណ្តើមបានមកុដ Miss Teen Cambodia 2025 មួយថ្ងៃ ល្អហួស ឆ្លើយយ៉ាងលះទៅកាន់អ្នកប្រើពាក្យថា ឈ្នះព្រោះទឹកលុយ

ព័ត៌មានបន្ថែម

មុនដណ្តើមបានមកុដ Miss Teen Cambodia 2025 មួយថ្ងៃ ល្អហួស ឆ្លើយយ៉ាងលះទៅកាន់អ្នកប្រើពាក្យថា ឈ្នះព្រោះទឹកលុយ

អបអរ! គណៈកម្មការ MasterChef ជេស៊ីកា ប្រកាសដំណឹងល្អ កំពុងពពោះកូនដំបូងហើយ

ក្ដាប់បានឱកាសតំណាងជាតិជាថ្មី! ជូរី ល្អហួស ទើបដណ្ដើមបានមកុដថ្មី Miss Teen Cambodia 2025

អ្នកគាំទ្របង្ហាញការបារម្ភ! តួឯករឿង «ព្រលឹងបិសាចក្រមុំ» ពេជ្រ វលក្ខណ៍ កំពុងមានជំងឺកាចសា-ហា-វជាថ្មី

ដូចគ្នាប៉ុន្មានភាគ? តារាចម្រៀង ម៉ម ពេជ្ជរិទ្ធ និង សុភារាជ ត្រូវអ្នកគាំទ្រថាមុខស្រដៀងគ្នាខ្លាំង ឃើញនៅក្រៅមានអ្នកហៅច្រឡំទៀត

កាន់តែឆ្ងាយសិល្បៈ! អេដា និង ស្វាមី នាំកូនប្រុសទៅចាយជីវិតរស់នៅលើទឹកដីអេហ្ស៊ីបយ៉ាងអភិជន

យូរៗថតរូបស្និទ្ធស្នាលផុសជាមួយគ្នាម្តង ពិធីករ សុខ សិរីវឌ្ឍនា និង តារាចម្រៀង Step ត្រូវអ្នកគាំទ្រលើកឡើងបែបនេះព្រាត

នៅលីវដល់អាយុ ៣០ ប្លាយ អ៊ុន សិទ្ធា ត្រូវគេរោមសួរពីជីវិត​ឯកជន រហូតលោកទ្រាំមិនបាន ផុសសារក្ដៅគគុកមួយ

ស្វែងរកព័ត៌មាន​ ឬវីដេអូ