មិនកំណាញ់! កំពូលតារាចម្រៀងស្រីអាមេរិក Taylor Swift បើកដៃឱ្យអ្នកគាំទ្របញ្ចេញប្រតិកម្មលើអាល់ប៊ុមថ្មីនាងតាមចិត្ត

Share This

កាលពីថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២៥ កន្លងទៅ កំពូលតារាចម្រៀងស្រី Taylor Swift បានអញ្ជើញចូលរួមក្នុងកម្មវិធីផតខាស «The Zane Lowe Show» ដោយក្នុងកម្មវិធីនោះ Taylor បាននិយាយថា នាងគឺទទួលរាល់ពាក្យសរសើរ និង រិះគន់ លើអាល់ប៊ុមថ្មី «The Life of a Showgirl» របស់នាង។

តារាចម្រៀងស្រី Taylor បានហៅការទទួលមតិប្រតិកម្មចម្រុះគ្នានេះថាជាភាពវឹកវរ ហើយព្រមស្វាគមន៍រាល់មតិគ្រប់បែបយ៉ាង ព្រោះថាក្នុងវិស័យឧស្សាហកម្មកម្សាន្តគឺមានគោលការណ៍មួយ៖ «ប្រសិនបើឈ្មោះអ្នកចម្រៀង និង អាល់ប៊ុមគេ ត្រូវបានសាធារណជនលើកឡើងមកនិយាយក្នុងសប្ដាហ៍ដំបូងដែលអាល់ប៊ុមរបស់ពួកគេបានបញ្ចេញទៅនោះ នេះគឺជាជោគជ័យមួយហើយសម្រាប់ពួកគេ»

Taylor Swift បាននិយាយថា៖ «ខ្ញុំមិនមែនជាប៉ូលិសសិល្បៈនោះឡើយ។ គ្រប់គ្នាគឺអនុញ្ញាតឱ្យទទួលសិល្បៈណាមួយដែលពួកគេចង់បាន។ ក្នុងនាមជាអ្នកបម្រើអារម្មណ៍ទស្សនិកជន គោលបំណងរបស់ពួកយើងគឺដើម្បីធ្វើជាកញ្ចក់ឆ្លុះជីវិត»

តាមការលើកឡើងរបស់តារាចម្រៀង Taylor Swift ចង់មានន័យថា ទស្សនិកជនរបស់នាងគឺអាចឆ្លុះគិតពីជីវិតខ្លួនឯង នៅពេលពួកគេស្ដាប់រាល់អាល់ប៊ុមរបស់នាងនីមួយៗ។ នាងជឿជាក់ថា អ្វីដែលអ្នកគាំទ្របានឆ្លងកាត់ នឹងប៉ះពាល់គំនិតរបស់ពួកគេពាក់ព័ន្ធនឹងចម្រៀងរបស់នាងឬក៏អត់។ នាងបានលើករំឭកកាលពីមុនថា មានមនុស្សជាច្រើនបាននិយាយថា ពួកគេគឺស្ដាប់បទចម្រៀងនាងមួយចំនួនមិនចូលសោះ ប៉ុន្តែអ្វីៗបានផ្លាស់ប្ដូរក្រោយមក។

Taylor និយាយថា៖ «ខ្ញុំចូលចិត្តស្ដាប់អ្នកគាំទ្រនិយាថា «ខ្ញុំដូចមិនសូវចូលចិត្តអាល់ប៊ុម Reputation សោះ តែក្រោយមកវាជាអាល់ប៊ុមខ្ញុំចូលចិត្តជាងគេ» ឬក៏ពួកគេនិយាយថា «ខ្ញុំធ្លាប់ជាហ្វេន Fearless ប៉ុន្តែឥលូវខ្ញុំងប់នឹង Evermore ហើយ»

សរុបមក តារាចម្រៀង Taylor Swift គឺគោរពរាល់មតិរិះគន់មកលើចម្រៀងរបស់នាង ព្រោះថា មនុស្សគ្រប់គ្នាគឺមានសិទ្ធិក្នុងការយល់ឃើញចំពោះអាល់ប៊ុមថ្មីរបស់នាងតាមតែអ្វីដែលពួកគេចង់បាន៕

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

បើកភ្នែកមកមេឃស្រទុំ! កម្ពុជា ទទួលឥទ្ធិពលខ្សោយពីព្យុះឈ្មោះ «ណាគ្រី» និង «ហាលុង» អាចមានភ្លៀងផ្គររន្ទះ ស្ទើរទូទាំងខេត្តក្រុង

កុំចេះតែធ្វើវ្ហី! ពេលនេះបច្ចេកវិទ្យា AI បានដណ្តើមការងារបុគ្គលិក ៦ ផ្នែកនេះ បើនៅតែធ្វើព្រងើយ អនាគតស្ពៃហើយ

ប្រយ័ត្នផង! បុរសម្នាក់កើតអាការមួយយ៉ាងធ្ងន់ធ្ងរ ក្រោយចូលចិត្តចូលបន្ទប់ទឹក ហើយអង្គុយចុចទូរស័ព្ទលេងយូរ

នេះជារបៀបបង្កើតហុងស៊ុយផ្ទះបាយ! បើធ្វើតាមនេះបាន ដឹងតែលាភហូរចូល ការហូបចុកគឺមិនខ្វះ

ក្រុមហ៊ុនមួយនៅចិន ចេញច្បាប់ថ្មី​ បើបុគ្គលិកណាចូលបន្ទប់ទឹកលើស ២ នាទី នឹងត្រូវកាត់ប្រាក់ខែ

ព័ត៌មានបន្ថែម

ខួបកំណើតឆ្នាំនេះ បាន មុន្នីល័ក្ខ មិនប្រាថ្នាអ្វីធំដុំសម្រាប់ខ្លួនឯង តែបួងសួងឱ្យអ្នកមានគុណទាំងពីរប្រកបដោយភាពកតញ្ញូ

គង់ សុជាតិ ញញឹមមុខរីកដូចគ្រាប់ជី ពេលឃើញកូនស្រីធ្វើជាពិធីការិនីក្នុងកម្មវិធីផ្លូវការធំៗ ប៉ិនប្រសប់ទាំងភាសាជាតិ និងភាសាអង់គ្លេស

បាត់មុខពី 3Fun មួយរយៈ! ទីបំផុត គង់ ចាន់ស្រីមុំ ទម្លាយមូលហេតុចាកចេញពីកម្មវិធីនេះហើយ ក្រោយធ្វើជាពិធីការិនី ៦ ឆ្នាំ

(វីដេអូ) កាន់តែជ្រះថ្លា! ដួង ម៉ានិច លែងខ្វល់ពីជីវិតនៅក្រុង ឱ្យគ្រួសារកាត់សក់ម្ដងទៀត បន្តរៀនធម៌រក្សាសីលយ៉ាងស្ងប់សុខ

ថមមី បានត្រឹមកាន់រូបថតម្ដាយដែលចែកឋានទាំងអួលដើម-ក ថតនៅបារីសជុំគ្រួសារ ខណៈកាលម្ដាយនៅរស់មិនទាន់បានបំពេញបំណង

ឌីជេ ក្តិប ប្រកាសអាចក្រោកឈរឡើងវិញ ក្រោយឆក់បានតំណែងសំខាន់ស្មើ វណ្ណដា ក្នុងកម្មវិធីប្រឡងចម្រៀងរ៉េបថ្មី

ទោះមិនបាន Top កំពូល តែបវរកញ្ញា មៀលីយ៉ាន អាចបំបែកកំណត់ត្រាចូល Top នៃ MAPI 2025 លើកដំបូងជូនកម្ពុជា

ចាកចេញពីសិល្បៈកម្ពុជារាប់ឆ្នាំ តារាចម្រៀងសំឡេរដឺន សូ សុភ័ក្ត្រ ទើបទម្លាយក្តីស្រមៃលើវិស័យបវរកញ្ញា

ស្វែងរកព័ត៌មាន​ ឬវីដេអូ