មាសសុទ្ធមិនខ្លាចភ្លើង! ពេជ្រ សូលីកា ចេញមុខបង្ហោះលើកដំបូង ពាក់ព័ន្ធប្រធានបទក្ដៅ កំពុងផ្ទុះការវែកញែកលើបណ្ដាញសង្គម

Share This

ក្រោយតារាចម្រៀងស្រី យក់ ថិតរដ្ឋា ចេញមកស្រាយបញ្ជាក់ក្នុងកម្មវិធី «3 Fun» រឿងរ៉ាវជម្លោះរវាងសិស្សច្បង និង សិស្សប្អូនក្នុងវិស័យសិល្បៈកម្ពុជា គឺនៅតែជាប្រធានបទក្ដៅគគុកពាសពេញបណ្ដាញសង្គមហ្វេសប៊ុកនៅឡើយ។​ បើទោះជាសិស្សច្បង យក់ ថិតរដ្ឋា មិនបានបញ្ជាក់ឈ្មោះចំៗនៅបុគ្គលដែលមានការក្នាំងក្នាក់ចិត្តគ្នាក្ដី ប៉ុន្តែមហាជនតាមបណ្ដាញសង្គមហ្វេសប៊ុកបានសង្ស័យទៅលើតារានេះ តារានោះជាបន្តបន្ទាប់។

យ៉ាងណាមិញ ខណៈរឿងរ៉ាវហាក់មិនថមថយកម្ដៅ ថ្មីៗនេះ លោក ឃុំ ប៉ុណ្ណាដេត ដែលត្រូវជាស្វាមីរបស់អ្នកនាង យក់ ថិនរដ្ឋា ក៏បានចេញវីដេអូបកស្រាយមួយរៀបរាប់ពីដើមហេតុគ្រប់យ៉ាងដែលឈានដល់ការប៉ះទង្គិចគ្នានេះ។

ដោយឡែក ងាកមកតារាចម្រៀងស្រី ពេជ្រ សូលីកា វិញ នៅព្រឹកថ្ងៃទី ១៧ ខែកក្កដា នេះ នាងបានបង្ហោះសារយ៉ាងភ្ញាក់ផ្អើលមួយនៅលើគណនីហ្វេសប៊ុកផេក ហាក់ដូចជាកំពុងឆ្លើយតបទៅនឹងប្រធានបទកំពុងផ្ទុះការវែកញែកខាងលើនេះ។

ក្នុងនោះ ពេជ្រ សូលីកា​ បានបង្ហោះថា ៖ «ជាដំបូង នាងខ្ញុំ សូមគោរព និង សុំការអភ័យទោសពីសំណាក់បងប្អូនទស្សនិកជនទាំងអស់របស់នាងខ្ញុំ ដែលធ្វើបណ្ដាញសង្គមមានភាពវឹកវរដោយសាររូបនាងខ្ញុំ ក្នុងពេលប៉ុន្មានថ្ងៃមកនេះ នាងខ្ញុំសូមចូលដល់សំណេរបស់នាងខ្ញុំតែម្ដង រឿងហេតុដែលនាងខ្ញុំមិនបកស្រាយអ្វីទាំងអស់ ព្រោះការបកស្រាយ វាគ្រាន់តែជាការដែលធ្វើឱ្យអ្នកដទៃមើលមកខ្ញុំជាបុគ្គលដែលស្អាតស្អំ តែវាមិនបានធ្វើឱ្យខ្លួនខ្ញុំរស់នៅធ្វើជាមនុស្សល្អនោះទេ តាំងពីតូចរហូតដល់ដឹងក្ដី ខ្ញុំជឿតែមួយគត់ក្នុងឆាកជីវិតរបស់ខ្ញុំ គឺជឿទៅលើ «ពេលវេលា» អាក្រក់ ល្អ ស ខ្មៅ ខុស ត្រូវ គឺពេលវេលាជាអ្នកបញ្ជាក់ឱ្យខ្ញុំយល់ច្បាស់ និងមិនស្ដាយក្រោយ»

ពេជ្រ សូលីកា បន្តទៀតថា ៖ «នាងខ្ញុំជ្រើសរើសស្ងប់ស្ងាត់ ក៏ព្រោះតែនាងខ្ញុំដឹងថា អ្នកនិពន្ធរឿងនេះនឹងមិននិពន្ធឱ្យមានភាគបញ្ចប់នោះទេ ដូច្នេះហើយ ទើបនាងខ្ញុំមិនចូលរួមសម្ដែងក្នុងរឿងមួយនេះ បើពិតជាមានភាគបញ្ចប់មែន មិនមែនរហូតមកដល់ពេលនេះ នៅតែភាគបន្តបញ្ចាំងជូនបងប្អូនទស្សនាទៀតនោះទេ បើដរាបណាអ្នកនិពន្ធនៅតែបន្តទាំងក្នុងឆាក និង ក្រៅឆាក គ្រប់កន្លែងបែបនោះ ខ្ញុំរើសផ្លូវ Peace ពីព្រោះវាជាកន្លែងដែលឱ្យខ្ញុំស្ងប់សុខ សេចក្ដីសុខផ្លូវចិត្តរបស់ខ្ញុំ ផ្លូវចិត្តខ្ញុំល្អ ខ្ញុំគិតតែរឿងល្អៗ  មិនក្ដៅក្រហាយ មិនខឹង មិនស្អប់ មិនគុំគួន មិនចង់ប្រកួតឈ្នះចាញ់នឹងអ្នកណា មិនត្រូវការរកភាពស្អាតស្អំឱ្យខ្លួនឯង ប៉ុន្តែក្នុងសំណេរនេះ នាងខ្ញុំក៏ចង់បញ្ជាក់ដែរថា បើពិតជាតម្រូវឱ្យរូបនាងខ្ញុំ ត្រូវតែបកស្រាយជាដាច់ខាត នាងខ្ញុំសុំបញ្ជាក់ច្បាស់ៗថា «មាសសុទ្ធមិនខ្លាចភ្លើង»

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ក្រុមរាំនារី ២ ក្រុម ល្បីពូកែ Dance Cover បទ K-pop សមាជិកម្នាក់ៗពហុជំនាញ ឯសម្រស់វិញមិនធម្មតា​

ប្ដីចិត្តធម៌! ដឹងប្រពន្ធលួចស-ហាយស្មន់ជាមួយអ្នកជិតខាង អត់ខឹងហើយនៅដឹកដៃប្រពន្ធឱ្យទៅរៀបការទៀត

ស្វាមីចែកឋានមួយរយៈហើយ តារារៀមច្បង សួន ចន្ថា នៅត្អូញត្អែរនឹកដល់ស្វាមីធ្លាប់រស់នៅមើលថែគ្នាច្រើនឆ្នាំ

ដាច់ចង្កេះបាត់! តាមពិតអ្នកតែងខ្លួនម៉ូដ Lolita ដ៏គួរឱ្យស្រឡាញ់ម្នាក់នៅជប៉ុន គឺជាបុរសមានកូន ២

លោក អ៊ិន សុភិន ត្រូវគេចាត់ទុកជា ND មានផ្លូវចិត្តរឹងមាំ ទោះធ្លាប់រងការរិះគន់ នៅតែក្រាញលើកវិស័យបវរកញ្ញាមិនថយ

ព័ត៌មានបន្ថែម

ក្រុមរាំនារី ២ ក្រុម ល្បីពូកែ Dance Cover បទ K-pop សមាជិកម្នាក់ៗពហុជំនាញ ឯសម្រស់វិញមិនធម្មតា​

ស្វាមីចែកឋានមួយរយៈហើយ តារារៀមច្បង សួន ចន្ថា នៅត្អូញត្អែរនឹកដល់ស្វាមីធ្លាប់រស់នៅមើលថែគ្នាច្រើនឆ្នាំ

លោក អ៊ិន សុភិន ត្រូវគេចាត់ទុកជា ND មានផ្លូវចិត្តរឹងមាំ ទោះធ្លាប់រងការរិះគន់ នៅតែក្រាញលើកវិស័យបវរកញ្ញាមិនថយ

ជាមហាសេដ្ឋី Youtube លុយពាន់លាន តែពេលចង់ការប្រពន្ធ MrBeast បែរជារត់ទៅខ្ចីលុយម៉ែយកមករៀបការ

(វីដេអូ) ប្រញាប់របស់គេ! ទើបសម្រាលបានប៉ុន្មានខែ ហ៊ិន ច័ន្ទនីរ័ត្ន បង្ហើបចង់បានកូន ២ នាក់បន្ថែមទៀតបាត់

ធ្លាប់ឃើញតែសម្ដែង ឥលូវប្រុសសង្ហាប្រចាំ TVB ៥ រូប ចាប់ដៃគ្នាបង្កើតក្រុមចម្រៀង «Give Me Five» កំពុងផ្ទុះការគាំទ្រ

ពេជ្រ សោភា កាន់តែបង្ហាញថាមិនមានអ្វីជាប់ជំពាក់នឹង ឆឹម សក្កដា ទោះជាប់ងារជាគូដណ្ដឹង ៣ ឆ្នាំ

បង្ហាញកម្មវិធីប្រកួតចម្រៀងរ៉េប ៣ របស់កូនខ្មែរ កំពុងបំបុក និង បង្កើតធនធានតារារ៉េបនៅខ្មែរឱ្យដើរទាន់សម័យ

ស្វែងរកព័ត៌មាន​ ឬវីដេអូ