មហាជនស្លុ./តចិត្តជាថ្មី ក្រោយធ្លាយដំណឹងតារាប្រុសចិនម្នាក់ទៀត ទទួលមរណភាពភ្លាមៗត្រឹមវ័យ ២៧ ឆ្នាំ

Share This

នៅដើមឆ្នាំម្សាញ់ ឆ្នាំ ២០២៥ នេះ វិស័យសិល្បៈប្រចាំប្រទេសចិនកំពុងជួបទុក្ខធំ ដោយការបាត់បង់សិល្បករដ៏ល្បីមួយរូបរបស់ខ្លួនគឺតារាសម្ដែងស្រី Barbie Hsu។ យ៉ាងណាមិញ ឥលូវនេះក៏ទើបតែធ្លាយព័ត៌មានមួយទៀតថា តារាសម្ដែងចិនមួយរូបទៀតហើយគឺលោក Liang Youcheng បានទទួលមរណភាពភ្លាមៗដូចគ្នា ដែលធ្វើឱ្យមហាជនក្នុងប្រទេសចិនមានការសោកស្ដាយ និង តក់ស្លុតជាខ្លាំង។

តាមសារព័ត៌មាន Sohu បានឱ្យដឹងថា តារាសម្ដែងប្រុស Liang Youcheng បានទទួលមរណភាពកាលពីថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២៥ កន្លងទៅ (ចំថ្ងៃទី ២ នៃពិធីបុណ្យចូលឆ្នាំចិន) ក្នុងវ័យ ២៧ ឆ្នាំ ដោយសារតែការឆ្លងមេរោគនៅប្រព័ន្ធសរសៃប្រសាទកណ្ដាល។ អ្វីដែលធ្វើឱ្យមហាជនកាន់តែក្ដុកក្ដួលចិត្តខ្លាំងជាងនេះទៅទៀតនោះ គឺនៅពេលព័ត៌មានទម្លាយថាតារាប្រុស Liang Youcheng ក្នុងឆ្នាំនេះមិនបានត្រឡប់ទៅផ្ទះចាយពេលវេលាជាមួយក្រុមគ្រួសារក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីនោះឡើយ ដោយសារតែរូបលោកមានបញ្ហាសុខភាពទៅពេទ្យធ្វើការពិនិត្យតែម្នាក់ឯង និង ចុងក្រោយក៏ត្រូវចាយពេលវេលាចុងក្រោយនៃជីវិតតែម្នាក់ឯងក្នុងមន្ទីរពេទ្យដោយគ្មានវត្តមានសាច់ញាតិ ក្រុមគ្រួសារ ឬមិត្តភក្តិនៅក្បែរខ្លួននោះឡើយ។

ដោយសារតែតារាប្រុស Liang Youcheng លាចាកលោកទៅដោយស្ងាត់ៗអំឡុងពេលបុណ្យចូលឆ្នាំចិននេះហើយ ទើបព័ត៌មានទើបតែផ្ទុះផ្អើលដំណឹងមរណភាពរបស់លោកនាពេលថ្មីៗនេះប៉ុណ្ណោះ។ គួរបញ្ជាក់ថា តារាសម្ដែងប្រុស Liang Youcheng បានឈានជើងចូលវិស័យសិល្បៈក្នុងឆ្នាំ ២០២០ ដោយបានដើរតួសម្ដែងជាតួអង្គរាយរងក្នុងរឿងភាគទូរទស្សន៍ជាច្រើន ហើយរូបលោកក៏ទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីមហាជនក្នុងប្រទេសចិនផងដែរ ក៏ព្រោះតែរូបរាង និង មុខមាត់របស់លោកស្រដៀងគ្នាខ្លាំងទៅនឹងតារាប្រុស Huang Xiaoming កាលពីក្មេង៕

ប្រភព៖ Kenh14, dimsumdaily

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

រដ្ឋឱ្យលុយសំណងមួយគំនរមិនព្រមចេញ សុខចិត្តឱ្យគេសង់ផ្លូវល្បឿនលឿនព័ទ្ធផ្ទះ ដល់ឥលូវរើចេញទាំងមិនបានមួយរៀល ព្រោះថ្លង់ខ្លាំងពេករស់នៅមិនបាន

វីង អបអរសាទរខួប ១៧ ឆ្នាំ ក្នុងការបម្រើសេវាហិរញ្ញវត្ថុនៅកម្ពុជា

ច្បាស់ការ! នេះជាមូលហេតុ បញ្ជាក់ដោយអ្នកជំនាញ ករណីសត្វស្លាបដែលស្លា/ប់ជាប្រភេទ «ប្រវឹក» និង មិនទាក់ទងនឹងផ្សែងពុលទេ

ខ្លាំងទៅៗហើយ! ទីស្នាក់ការប៉ូលិសថៃ នៅខេត្តមួយជាប់ព្រំដែនម៉ាឡេស៊ី ត្រូវគេដាក់គ្រា/ប់បែ/កកម្ទេចចោល បង្កអសន្តិសុខតាមអំពើចិត្ត

ស្គាល់ចិត្តថ្លើមគ្នាច្បាស់! ណាក់ ស្រីណា ដាក់ទុនបើកជំនួញដំបូងជាមួយបងស្រីដ៏ជំនិត សុគន្ធ និសា

ព័ត៌មានបន្ថែម

ស្គាល់ចិត្តថ្លើមគ្នាច្បាស់! ណាក់ ស្រីណា ដាក់ទុនបើកជំនួញដំបូងជាមួយបងស្រីដ៏ជំនិត សុគន្ធ និសា

សុខគា គីមលាង បង្កើតមូលនិធិស្រមោចរាំ ជាមួយគោលបំណង ៣ ដើម្បីសិល្បៈរបាំខ្មែរ

កាន់តែច្បាស់លាស់! មាស សុខសោភា ហៅ តាសក់សភ្នំត្បែង ថាស្វាមីៗ ពេលឆ្លើយឆ្លងខំមិនជាមួយអ្នកគាំទ្រ

ជីវិតធ្លាក់ដល់បាត! ម៉ូដែលស្រីល្បីម្នាក់នៅអាមេរិក ធ្លាក់ខ្លួនដើរអនាថាតាមផ្លូវ រើកកាយតាមធុងសំរាមរកម្ហូប និង ខោអាវស្លៀកពាក់ ក្រោយលែងលះស្វាមី

ទទួលបានខំមិនចាកប្រធានបទច្រើនពេក! មាស សុខសោភា ថា ទើបដឹងខ្លួន ពេលនេះស្ទើរតែរកអ្នកគាំទ្រពិតប្រាកដប្រកបដោយគុណធម៌មួយមិនបាន

ត្រៀមខ្លួនឱ្យស្រេច! ៣ ថ្ងៃទៀត នី មុន្នីនាថ ប្រកាសដង្ហែក្បួននៅសៀមរាប ទាមទារឱ្យថៃដោះលែងកងទ័ពកម្ពុជាទាំង ១៨ នាក់មកវិញ

(វីដេអូ) នាយក្រឹម និង សិល្បករជាច្រើន នាំយកស្បៀង ចុះសួរសុខទុក្ខលើកទឹកចិត្តវីរកងទ័ពរងរបួស នៅតាមមន្ទីរពេទ្យយ៉ាងសកម្ម

សំងំៗ! សុគន្ធ និសា ចាយដើមទុន បើកហាងមើលថែសត្វចិញ្ចឹម បន្ថែមលើមុខជំនួញមានស្អេកស្កះពេញដៃ

ស្វែងរកព័ត៌មាន​ ឬវីដេអូ