មហាជនផ្ទុះការវែកញែកបែកផ្សែង ពេល Wang Xiaofei ប្រកាសរៀបការ ក្រោយអតីតប្រពន្ធ សាន់ឆាយ លាចាកលោកបានត្រឹម ៣ ខែ

Share This

អ្នកជំនួញ Wang Xiaofei (អតីតប្ដីរបស់តារាសម្ដែងស្រី Barbie Hsu) នឹងរៀបចំពិធីមង្គលការជាមួយគូស្នេហ៍ជាស្រីស្អាតឈ្មោះ Mandy នៅក្រុងប៉េកាំង ប្រទេសចិន នៅថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៥ ខាងមុខនេះ នេះបើតាមការចេញផ្សាយពីសារព័ត៌មានចិន Sohu។ ពិធីមង្គលការរបស់គូស្នេហ៍ដ៏ល្បីមួយគូនេះ នឹងរៀបចំធ្វើឡើងជាលក្ខណៈឯកជនក្នុងសណ្ឋាគារមួយ។

យ៉ាងណាមិញ បើតាមបណ្ដាញសង្គម QQ សិល្បករដែលទទួលបានសំបុត្រអញ្ជើញពី Wang Xiaofei គឺហាក់មិនមានចំណាប់អារម្មណ៍ក្នុងការចូលរួមពិធីមង្គលការរបស់លោកនោះឡើយដោយក្ដីបារម្ភពីប្រតិកម្មរបស់មហាជន។ ជាក់ស្ដែង កាលពីយប់ថ្ងៃទី ០១ ខែឧសភា ឆ្នាំ ២០២៥ កន្លងទៅ អ្នកច្នៃសម្លៀកបំពាក់មង្គលការដ៏ល្បីម្នាក់ក្នុងប្រទេសចិន បានចេញមុខបដិសេធជាសាធារណៈមិនច្នៃឈុតរៀបការឱ្យគូស្នេហ៍ Wang Xiaofei និង Mandy នោះឡើយ។

តាមការរៀបរាប់ពីអ្នកច្នៃម៉ូដខាងលើបានឱ្យដឹងថា នាងទទួលបានការកុម្មង់ច្នៃឈុតរៀបការពីអ្នកជំនួញប្រុសម្នាក់សម្រាប់ថ្ងៃមង្គលរបស់គេនៅពាក់កណ្ដាលខែឧសភានេះ។ បើទោះជាតម្លៃនៃការកុម្មង់ទទួលបានខ្ពស់ខ្លាំងក៏ដោយ តែនាងបែរជាបដិសេធព្រោះមិនចង់ទម្លាក់តម្លៃខ្លួនឯងឱ្យដូចជាអតិថិជនរូបនោះ។ នាងបានរៀបរាប់ថា៖ «មុនក្លាយជាអ្នកច្នៃម៉ូដម្នាក់ ខ្ញុំគឺជាមនុស្សម្នាក់ផងដែរ ខ្ញុំមិនអាចទន់ចិត្តនឹងចរិត និង ទង្វើគ្មានបេះដូងរបស់គេនោះទេ។ ជាពិសេសនោះ ខ្ញុំក៏ស្រឡាញអតីតប្រពន្ធរបស់គេដែលបានលាចាកលោកទៅថ្មីៗនេះ ហើយខ្ញុំពិតជាខឹងមែនទែនជាមួយទង្វើផិតក្បត់របស់គេដែលធ្វើឱ្យអតីតប្រពន្ធឈឺចាប់»

បើទោះជាអ្នកច្នៃម៉ូដរូបនោះមិនបានបញ្ជាក់ពីអត្តសញ្ញាណរបស់អតិថិជនរបស់នាងច្បាស់ៗក៏ដោយ ប៉ុន្តែបើតាមអ្វីដែលនាងរៀបរាប់នោះ គ្រប់គ្នាគឺដឹងយ៉ាងច្បាស់ថាគូស្នេហ៍ដែលនាងបដិសេធមិនច្នៃឈុតឱ្យនោះគឺជា Wang Xiaofei និង Mandy។ ក្រោយត្រូវគេរិះគន់ចំៗ ខាងភាគី Wang Xiaofei បានចេញមកឆ្លើយតបថា ពួកគេមិនដែលស្គាល់អ្នកច្នៃម៉ូដរូបនោះឡើយ និង ថែមរិះគន់នាងទៀតថាប្រើប្រាស់ឈ្មោះរបស់ពួកគេដើម្បីទាក់ទាញចំណាប់អារម្មណ៍។ យ៉ាងណាមិញ មិនទាន់បានប៉ុន្មានផងការខមមិនឆ្លើយតបរបស់ Wang Xiaofei ពាក់ព័ន្ធនឹងអ្នកច្នៃម៉ូដរូបនោះ ស្រាប់តែបាត់លែងឃើញតទៅទៀតដោយគ្មានមូលហេតុ។

គួរឱ្យដឹងផងដែរថា ថ្មីៗនេះ សាធារណជនជាច្រើនក្នុងប្រទេសចិនបានមានប្រតិកម្មផ្ទុះវែកញែកបែកផ្សែងជុំវិញដំណឹងប្រកាសរៀបការរបស់លោក Wang Xiaofei ក្រោយ Barbie Hsu ដែលជាអតីតប្រពន្ធទទួលមរណភាពបានត្រឹម ៣ ខែ។ មហជនខ្លះបានរិះគន់ថា Wang Xiaofei ជាមនុស្សគ្មានបេះដូង ខណៈមួយចំនួនទៀតក៏បានចេញមុខការពារដោយលើកឡើងថា Wang Xiaofei និង គូស្នេហ៍ថ្មីបានចុះអេតាស៊ីវិល និង រៀបគម្រោងរៀបការតាំងពីមុន Barbie Hsu ទទួលមរណភាពទៅទៀត ដូច្នេះវាគ្មានហេតុផលអ្វីត្រូវប្រតិកម្មមិនពេញចិត្តនោះឡើយ៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

បែកបាក់ផ្ទៃក្នុង បុគ្គលិកបង្កើតបក្សពួក! តាមពិត ដើមហេតុចម្បងមកពីអ្នកគ្រប់គ្រងមើលរំលងចំណុចទាំងនេះ

ស្រណោះណាស់! ឪរបស់ ឆលី បង្ហោះសារក្ដុកក្ដួលប្រាប់មហាជន ពេលនេះ ឆលី ទៅបានសុខហើយ!

របៀបបង្រៀនកូនឱ្យចេះស្រលាញ់គ្នា ពីលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន អានហើយបានប្រយោជន៍ បង្កើតសុភមង្គលក្នុងគ្រួសារ

នៅខ្មែរមានអត់ហ្ន៎! ក្រុមហ៊ុនមួយនៅចិន ឱ្យរង្វាន់ជាលុយរាប់ម៉ឺនដុល្លារដល់បុគ្គលិកណាសម្រកគីឡូបានសម្រេច

(វីដេអូ) បើកបង់រុំច្រមុះ និង ភ្នែកចេញ ឈិន ម៉ានិច្ច កាន់តែជឿជាក់ជាមួយសម្រស់ថ្មី ស្រស់ស្អាតប្លែក

ព័ត៌មានបន្ថែម

(វីដេអូ) បើកបង់រុំច្រមុះ និង ភ្នែកចេញ ឈិន ម៉ានិច្ច កាន់តែជឿជាក់ជាមួយសម្រស់ថ្មី ស្រស់ស្អាតប្លែក

ផឹកទឹកមិនភ្លេចប្រភព! ឌីជេ ក្តិប នៅតែបង្ហាញការដឹងគុណដល់រៀមច្បងម្នាក់ ធ្លាប់ជួយត្រួសត្រាយផ្លូវ ទោះបីរំលងផុតច្រើនឆ្នាំ

លីនដា និង ណារ៉ូ ធ្វើ vlog ជីវិតគូចែករំលែកបទពិសោធគ្រួសារបែបកម្សាន្ត ផ្ទុះការចាប់អារម្មណ៍

(វីដេអូ) ចាយពេលលើវិថីសិល្បៈជាង ២០ ឆ្នាំ ឈិត សុវណ្ណបញ្ញា មិនបោះបង់ចោលក្ដីស្រមៃងាយៗទេ ទោះបីខកខានអស់ ៦ ឆ្នាំ

បវរកញ្ញាភេទទីបីកម្ពុជា ៣ រូប បង្ហាញចំណងស្នេហ៍នឹងបុរសសុទ្ធតែសង្ហាៗ មួយគូៗសមគ្នាគ្មានទាស់

បរទេសមែន តែអ្នកផលិតមាតិកា ២ រូបនេះ ចាត់ទុកកម្ពុជាដូចផ្ទះទី ២ តែងជួយផ្សព្វផ្សាយទាំងវប្បធម៌ខ្មែរ និង ភាសា

តារាកំពូល Sad ៥ រូប និពន្ធចម្រៀងឱ្យហ្វេនទឹកភ្នែក តែជីវិតខ្លួនឯងឡើងភីង អ្នកខ្លះការ អ្នកខ្លះភ្ជាប់ពាក្យចោលអ្នកគាំទ្រ

ផ្អើលហ្វេន! ស្អែកឡើងយន្តហោះហើយ តែក្រុមហ៊ុនគ្រប់គ្រង MUC 2025 ប្រកាសមិ​នទទួលខុសត្រូវលើដំណើរទៅប្រកួតរបស់ ហ្វីយ៉ាតា នៅថៃ

ស្វែងរកព័ត៌មាន​ ឬវីដេអូ