មនុស្សសម្រុកឡើងភ្នំ Fuji កកកុញពេក ជប៉ុនចេញវិធានការចាប់ពីខែឧសភា ទៅ អ្នកចង់ឡើងភ្នំត្រូវបង់លុយម្នាក់ ២៧ ដុល្លារ

Share This

អ្នកចូលចិត្តឡើងភ្នំ Fuji តាមច្រកផ្លូវទាំង ៤ នឹងត្រូវគិតលុយម្នាក់ ៤ ពាន់យេន (២៧ ដុល្លារ) ចាប់ពីរដូវក្ដៅនេះតទៅ ក្រោយគម្រោងដែលរៀបចំឡើងដោយរដ្ឋាភិបាលខេត្ត Shizuoka ត្រូវបានអនុម័តដោយជំនួបប្រជុំក្នុងតំបន់ក្នុងសប្ដាហ៍នេះ។

ការផ្លាស់ប្ដូររបស់ខេត្ត Shizuoka នេះដែរ បានធ្វើឡើងក្រោយខេត្តក្បែរខាង Yamanashi ដែលគ្រប់គ្រងច្រកផ្លូវដែលប្រើប្រាស់ទូលំទូលាយជាងគេបំផុតនោះបានលើកឡើងថា ពួកគេនឹងធ្វើការតំឡើងថ្លៃទ្វេដងដល់ ៤ ពាន់យេនសម្រាប់អ្នកដែលឡើងភ្នំដល់កម្ពស់ ៣៧៧៦ ម៉ែត្រ ចាប់ពីរដូវក្ដៅនេះតទៅ ព្រោះតែបារម្ភជុំវិញការឡើងភ្នំកកកុញដែលអាចផ្ដល់ផលប៉ះពាល់ដល់បរិស្ថាន។

ជំនួបប្រជុំប្រចាំខេត្ត Shizuoka នោះដែរក៏បានអនុម័តបទបញ្ញត្តិក្នុងការរឹតបន្តឹងលើការឡើងភ្នំតាមច្រកចំនួន ៣ របស់ខ្លួនចាប់ពីម៉ោង ២ រសៀលរហូតដល់ម៉ោង ៣ ភ្លឺ ដើម្បីកាត់បន្ថយការឡើងភ្នំដាច់យប់ដោយគ្មានការឈប់សម្រាក។ បទបញ្ញត្តិនេះគ្រោងនឹងដាក់អនុវត្តចាប់ពីថ្ងៃទី ០៩ ខែឧសភា តទៅ មុនរដូវកាលឡើងភ្នំមកដល់ក្នុងខែកក្កដា។ គួរឱ្យដឹងថា ខេត្ត Shizouka គ្រប់គ្រងលើច្រកផ្លូវ Fujinomiya, Gotemba និង Subashiri ខណៈខេត្ត Yamanashi ជាអ្នកកាន់កាប់ច្រកផ្លូវ Yoshida។

ដោយឡែក ចំពោះអ្នកដែលចង់ឡើងភ្នំនៅក្រោយម៉ោង ២ រសៀល គឺអនុញ្ញាតឱ្យឡើងបានសម្រាប់តែអ្នកដែលបានកក់ការស្នាក់នៅទីតាំងលើភ្នំប៉ុណ្ណោះ។ បុគ្គលិកនឹងប្រចាំនៅស្ថានីយលេខ ៥ នៃច្រកផ្លូវនោះដើម្បី confirm ប្រាក់ដែលត្រូវបង់។ គួរបញ្ជាក់ដែរថា សម្រាប់ចំណូលដែលទទួលបានពីអ្នកឡើងភ្នំនឹងត្រូវប្រើប្រាស់ដើម្បីរ៉ាប់រងថ្លៃបុគ្គលិក និង វិធានការសុវត្ថិភាព ហើយខាងខេត្តក៏នឹងបញ្ឈប់ការសុំប្រាក់បរិច្ចាគចំនួន ១ ពាន់យេនពីអ្នកឡើងភ្នំដែលប្រើប្រាស់សម្រាប់ជួយថែរក្សាភ្នំនេះតទៅទៀតដែរ៕

ប្រភព៖ SCMP

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

អាយុទើប ៥ ឆ្នាំសោះ! ជេននី កូនស្រីច្បង សួស វីសារ ចេះគិតគូរពីក្ដីស្រមៃ ចង់ចូលប្រកួតបវរកញ្ញាមួយពេលធំឡើង

សារព័ត៌មានថៃ ឡាំប៉ាមិនសុខចិត្ត ថា ជូរី ល្អហួស និយាយចោទប្រកាន់ថៃរំ-លោ-ភកិច្ចព្រមព្រៀងសន្តិភាព លើឆាកប្រកួត MTC 2025

ល្បីរឿងបាញ់លុយ ១ ម៉ឺនរៀល ផ្សងសំណាងយកឡាន! សេង មង្គល ផុសសារផ្ទួនៗថាសេដ្ឋកិច្ចកំពុងយ៉ាប់ ឱ្យអ្នកបាញ់លុយគួរពិចារណា

ស្មោកគ្រោកគ្មានភាពជាមនុស្សសោះ! ស្ដាប់ដំណើររឿង យុវតីខ្មែរ ត្រូវទាហានឈុតខ្មៅថៃបំពា-នបូក ប្រើល្បិចឆ្លៀតឱកាសមិនសមជាមនុស្ស

នៅចិន! ចៅអធិការវត្តសៅលីញម្នាក់ បែកធ្លាយរឿងអាស្រូវបារាជិក សង្ស័យដល់ថ្នាក់មានកូន និង កិបកេងលុយវត្តដាក់ហោប៉ៅ

ព័ត៌មានបន្ថែម

ស្មោកគ្រោកគ្មានភាពជាមនុស្សសោះ! ស្ដាប់ដំណើររឿង យុវតីខ្មែរ ត្រូវទាហានឈុតខ្មៅថៃបំពា-នបូក ប្រើល្បិចឆ្លៀតឱកាសមិនសមជាមនុស្ស

នៅចិន! ចៅអធិការវត្តសៅលីញម្នាក់ បែកធ្លាយរឿងអាស្រូវបារាជិក សង្ស័យដល់ថ្នាក់មានកូន និង កិបកេងលុយវត្តដាក់ហោប៉ៅ

ចែកគ្នាដឹង! ករណីអត្តសញ្ញាណប័ណ្ណរបក ឬខូចខាត អាចទៅដាក់ពាក្យស្នើរប្ដូរថ្មីបាន អត់ចាំបាច់ភ្ជាប់ឯកសារបន្ថែមទេ

នៅពោធិ៍សាត់ព្រឹកមិញ មានករណីក្រឡាប់រថភ្លើងដឹកប្រេង បណ្ដាលឱ្យធ្លាក់ទូប្រេងអស់ ៣ ដោយសារបញ្ហាផ្លូវស្រុត

ផ្ទុះឆេះរោងចក្រផលិតប្រេងអង្ករដ៏ធំមួយនៅថៃ ផ្ទុកពោរពេញដោយសារធាតុគីមីអុកស៊ីតកម្ម

ពលរដ្ឋថៃនាំគ្នាភ័យ ព្រោះក្រុងបុរាណដ៏ល្បីជាកន្លែងថតរឿងការ៉ាកេត ជិតត្រូវទឹកជំនន់ពន្លិចហើយ

ចរិតមួយដំបនឹងសៀម! អាណិតនារី CO ខ្លោចចិត្ត ត្រូវជនបង្កប្រើល្បិចឱ្យចូលក្នុងផ្ទះ រួចចា/-ប់ខ្ទប់មុខបំពា-នរាងកាយ ទើបផ្ដ-ា/-ច់ជីវិតយកទៅកប់ដីចោល

ដាក់អាវភ្លៀងតាមខ្លួនផង! ភ្នំពេញ និង បណ្ដាខេត្តមួយចំនួន អាចមានភ្លៀងធ្លាក់ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី ១៩

ស្វែងរកព័ត៌មាន​ ឬវីដេអូ