ត្រូវប៉ាន់មាសកំពុងឡើងថ្លៃ! ភ្នំភ្លើងមួយនៅអង់តាកទិច ផ្ទុះចេញកម្ទេចមាស ៨០ ក្រាមរៀងរាល់ថ្ងៃ គិតជាលុយរាប់ពានដុល្លារ

Share This

ភ្នំភ្លើងមួយនៅទ្វីបអង់តាកទិច ឈ្មោះ Erebus មានកម្ពស់ ៣ ៧៩៤ ម៉ែត្រ បានធ្វើឱ្យអ្នកវិទ្យាសាស្ត្រមានការភ្ញាក់ផ្អើល ដោយសារភ្នំភ្លើងមួយនេះ ផ្ទុះបញ្ចេញឧស្ម័នជាច្រើនប្រភេទជារៀងរាល់ថ្ងៃ។

ជាមួយគ្នានោះដែរ ក្រុមអ្នកវិទ្យាសាស្ត្រ បានរកឃើញដែរថា ភ្នំ Erebus ដែលជាភ្នំភ្លើងសកម្ម និងខ្ពស់ជាងគេបំផុតនៅអង់តាកទិច បានផ្ទុះភាយចេញកម្ទេចមាសអមមកជាមួយឧស្ម័នផ្សេងៗទៀត។ ការពិតទៅ ក្រុមភូគព្ភវិទូរបស់សហរដ្ឋអាមេរិក ធ្លាប់បានរកឃើញម្ដងរួចមកហើយ ក្នុងឆ្នាំ ១៩៩១ ហើយតាមការស្រាវជ្រាវថ្មីៗនេះទៀត បានបង្ហាញលទ្ធផលកាន់តែច្បាស់ៗដូចទៅនឹងការស្រាវជ្រាវកាលពីឆ្នាំ ១៩៩១ នោះដែរ។

តាំងពីពេលមុន និងឥលូវនេះ អ្នកជំនាញបានរកឃើញកម្ទេចមាសក្នុងឧស្ម័ន ដែលភាយចេញពីភ្នំភ្លើង ក៏ដូចជានៅតាមព្រិលនៅជុំវិញនោះផងដែរ នេះបើតាមរបាយការណ៍ព័ត៌មានពី Interesting Engineering កាលពីថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២៤ កន្លងទៅ។ ជាមួយគ្នានេះដែរ បើតាមការវាយតម្លៃពីអ្នកវិទ្យាសាស្ត្រ បានបង្ហាញឱ្យឃើញថា បរិមាណកម្ទេចមាស ដែលខ្ទាតចេញពីភ្នំភ្លើងជារៀងរាល់ថ្ងៃ គឺប្រមាណជា ៨០ ក្រាមឯណោះ ហើយបច្ចុប្បន្នហាងឆេងមាសកំពុងឡើងដូចកាំជណ្ដើរទៀត បើគិតជាលុយរាប់ពានដុល្លារក្នុងមួយថ្ងៃ។

លោក Philip Kyle អ្នកស្រាវជ្រាវប្រចាំវិទ្យាស្ថានរុករករ៉ែ និងបច្ចេកវិទ្យា (New Mexico Institute of Mining and Technology) នាកោះ Socorro បានពន្យល់ថា កម្ទេចមាសទាំងនោះ អាចមានប្រភពមកពីថ្មក្នុងភ្នំភ្លើងនោះ ដូចនេះ នៅពេលដែលភ្នំភ្លើងផ្ទុះ បញ្ចេញឧស្ម័នឡើងមកលើ ក៏នាំយកកម្ទេចមាសទាំងនោះមកជាមួយដែរ។ គួរបញ្ជាក់ដែរថា ភ្នំ Erebus គឺជាភ្នំភ្លើងមួយក្នុងចំណោមភ្នំភ្លើងសកម្មចំនួន ១៣៨ នៅអង់តាកទិច ដែលមានទីតាំងស្ថិតនៅលើកោះ Ross៕

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ព្រឹកនេះ! Gun Jompalang ត្រៀមទូកុងតឺន័រជិត ១០០ ទូ មករាយដាក់នៅភូមិជោគជ័យ ធ្វើជារបងបិទពលរដ្ឋខ្មែរដែលកំពុងតវ៉ា

ទាន់ហេតុការណ៍! គ្រោះរញ្ជួយដីកម្រិត ៧.៤ រ៉ិចទ័រ វាយប្រហា.រប្រទេសហ្វីលីពីន ក្នុងជម្រៅ ៦២ គីឡូម៉ែត្រទៅក្រោម

បើកភ្នែកមកមេឃស្រទុំ! កម្ពុជា ទទួលឥទ្ធិពលខ្សោយពីព្យុះឈ្មោះ «ណាគ្រី» និង «ហាលុង» អាចមានភ្លៀងផ្គររន្ទះ ស្ទើរទូទាំងខេត្តក្រុង

កុំចេះតែធ្វើវ្ហី! ពេលនេះបច្ចេកវិទ្យា AI បានដណ្តើមការងារបុគ្គលិក ៦ ផ្នែកនេះ បើនៅតែធ្វើព្រងើយ អនាគតស្ពៃហើយ

ប្រយ័ត្នផង! បុរសម្នាក់កើតអាការមួយយ៉ាងធ្ងន់ធ្ងរ ក្រោយចូលចិត្តចូលបន្ទប់ទឹក ហើយអង្គុយចុចទូរស័ព្ទលេងយូរ

ព័ត៌មានបន្ថែម

ព្រឹកនេះ! Gun Jompalang ត្រៀមទូកុងតឺន័រជិត ១០០ ទូ មករាយដាក់នៅភូមិជោគជ័យ ធ្វើជារបងបិទពលរដ្ឋខ្មែរដែលកំពុងតវ៉ា

ទាន់ហេតុការណ៍! គ្រោះរញ្ជួយដីកម្រិត ៧.៤ រ៉ិចទ័រ វាយប្រហា.រប្រទេសហ្វីលីពីន ក្នុងជម្រៅ ៦២ គីឡូម៉ែត្រទៅក្រោម

បើកភ្នែកមកមេឃស្រទុំ! កម្ពុជា ទទួលឥទ្ធិពលខ្សោយពីព្យុះឈ្មោះ «ណាគ្រី» និង «ហាលុង» អាចមានភ្លៀងផ្គររន្ទះ ស្ទើរទូទាំងខេត្តក្រុង

ប្រយ័ត្នផង! បុរសម្នាក់កើតអាការមួយយ៉ាងធ្ងន់ធ្ងរ ក្រោយចូលចិត្តចូលបន្ទប់ទឹក ហើយអង្គុយចុចទូរស័ព្ទលេងយូរ

នេះជារបៀបបង្កើតហុងស៊ុយផ្ទះបាយ! បើធ្វើតាមនេះបាន ដឹងតែលាភហូរចូល ការហូបចុកគឺមិនខ្វះ

អ្នកស្រាវជ្រាវរកឃើញថា ការមើលប្រុសស្អាតមានប្រយោជន៍ជួយដល់ខួរក្បាល ជួយដល់ការចងចាំល្អចំពោះមនុស្សស្រីអាយុច្រើន

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

រៀងមួយជីវិត! ស្គាល់គ្នាតាម app ចេញណាត់ជួបគ្នាលើកដំបូង មានអីខាងប្រុសធ្វើស៊ីឱ្យជូនទៅប្ល./ន់ធនាគារ

ស្វែងរកព័ត៌មាន​ ឬវីដេអូ