ភ្ញាក់ផ្អើល! តួអង្គសំខាន់រឿង «ទេវតាបីជាតិវគ្គ ២» បែកគ្នានឹងគូដណ្ដឹងអាយុប្អូន ១៩ ឆ្នាំ រួចងាកទៅចិញ្ចឹមក្ដាម ធ្វើស្រែកំដរជីវិត

Share This

បើនិយាយដល់កំពូលតារាសម្ដែងប្រុសដែលមានរូបរាងស្រស់សង្ហា និង ពោរពេញដោយទេពកោសល្យធ្លាប់រញ្ជួយកញ្ចក់ទូរទស្សន៍នៅតៃវ៉ាន់នោះ ប្រាកដណាស់គេប្រាកដជានឹកភ្នកដល់តារាសម្ដែងប្រុស Dylan Kuo រួមនឹងតារាប្រុសល្បីៗមួយចំនួនទៀតដូចជា Jerry Yan, Ming Dao និង Mike He ជាដើម។ Dylan Kuo គឺធ្លាប់ឆក់យកបេះដូងនារីៗជាអ្នកគាំទ្រឱ្យលង់បាក់ស្រឹបនឹងរូបរាងដ៏សង្ហា និង មុខមាត់ដ៏មានមន្តស្នេហ៍របស់លោក ហើយរហូតមកទល់ពេលនេះ ទោះបីជាមានវ័យ ៤៨ ឆ្នាំហើយក្ដី ប៉ុន្តែលោកនៅតែរក្សាភាពសង្ហាដដែលមិនចាស់ទៅតាមវ័យសូម្បីបន្តិច។

ប្រិយមិត្តមួយចំនួនដែលតាមដានខ្សែភាពយន្តចិន និង តៃវ៉ាន់ ប្រាកដជាធ្លាប់ដឹងមកហើយថា តារាសម្ដែងប្រុស Dylan Kuo គឺរក្សាជីវិតឯកជនរបស់លោកស្ងៀមស្ងាត់ខ្លាំង ហើយបើទោះជាចូលប្រឡូកវិស័យសិល្បៈច្រើនឆ្នាំហើយក្ដី លោកគឺកម្រនឹងប្រកាសពីទំនាក់ទំនងជីវិតស្នេហាជាសាធារណៈណាស់។

មកដល់ឆ្នាំ ២០២១ លោកក៏បានធ្វើឱ្យអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើលខ្លាំង នៅពេលដែលលោកចេញមកប្រកាសដំណឹងល្អពីទំនាក់ទំនងស្នេហាជាមួយតារាសម្ដែងស្រី Ma Zhe Han ដែលជាតារាស្រីស្រស់វ័យក្មេងអាយុប្អូនលោករហូតដល់ ១៩ ឆ្នាំឯណោះ។ ក្រោយមកទៀត Dylan Kuo ក៏បានបញ្ចេញកម្រងរូបថតអាពាហ៍ពិពាហ៍មួយចំនួនជាមួយគូដណ្ដឹង រូបទាំងប្រកាសថាបានទិញផ្ទះមួយនៅប៉េកាំង រួមរស់ជាមួយគ្នា ក្រោយរៀបការក្នុងឆ្នាំ ២០២៣។

យ៉ាងណាមិញ ក្រោយរង់ចាំអស់រយៈពេល ២ ឆ្នាំ មហាជនអ្នកគាំទ្រគឺមិនបានឃើញ Dylan Kuo ចាប់ដៃកូនក្រមុំរៀបការតាមសន្យាឡើយ ហើយស្រាប់តែមកដល់ខែកុម្ភៈ ឆ្នាំ ២០២៥ Dylan ក៏ធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាថ្មី នៅពេលលោកចេញមកប្រកាសថា ចំណងស្នេហ៍ជាមួយគូដណ្ដឹង Ma Zhe Han ត្រូវបានបញ្ចប់ហើយ ដោយខាង Ma Zhe Han ក៏បានចេញមកប្រកាសដូចគ្នា ប៉ុន្តែទាំងគូគឺមិនបញ្ជាក់ពីមូលហេតុនៃការបញ្ចប់ចំណងស្នេហ៍នេះឡើយ។

ក្រោយជីវិតស្នេហាមិនសមប្រកប Dylan Kuo ក៏បានវិលត្រឡប់ទៅស្រុកកំណើតងាកចាប់មុខជំនួញកសិកម្មកំដរជីវិតវិញ។ លោកបានជួលស្រះចំនួន ៤០ កន្លែង ក្នុងផ្ទៃដី ២.៦៧ ហិកតា នាខេត្ត Jiangsu ដើម្បីទុកចិញ្ចឹមក្ដាម។ បន្ថែមពីនេះ លោកក៏មានដីស្រែដាំស្រូវសាឡីនៅស្រុកកំណើតរបស់មីងលោកនាខេត្ត Shandong ផងដែរ ដោយដល់រដូវច្រូតកាត់ម្ដងៗ លោកតែងជិះត្រាក់ទ័រទៅប្រមូលផលស្រូវជាមួយសាច់ញាតិជានិច្ច។ តារាប្រុសរូបនេះបាននិយាយថា ការប្រមូលផលស្រូវនេះមិនជួយឱ្យលោកទទួលបានកម្រៃអ្វីឡើយ ប៉ុន្តែវាបានធ្វើឱ្យលោកសប្បាយផ្លូវចិត្ត នៅពេលដែលបានជួបមាមីងសាច់ញាតិនៅស្រុក៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ខាងស្រីខូចក្រលៀន ខាងប្រុសកើតមហារីក រៀបការព្រោះសម្លឹងឃើញក្រលៀនគេ តែចុងក្រោយកើតរឿងស្មានមិនដល់

មិនសូវបង្ហាញដូចគូដទៃ! យ៉ា សុផាន់ម៉ៃ និង ប្អូនប្រុស ហ៊ិន ចាន់នីរ័ត្ន សាងស្នេហ៍បែបចាស់ទុំស្ងាត់ៗតែផ្អែមល្ហែម

ស៊ែរចែកគ្នាដឹង! ក្រសួងបញ្ជាក់ពីអត្ថន័យផលិតផលមានស្លាក «ច.ប.ផ.» អាចទិញប្រើប្រាស់ ព្រោះបានចុះបញ្ជីត្រឹមត្រូវ

មកស្គាល់បុរសសង្ហាកម្ពុជា ៥ រូប នៅវ័យក្មេង តែសមត្ថភាពខ្លាំង កំពុងដឹកនាំក្រុមហ៊ុនល្បីៗនៅកម្ពុជា

ប្លែកណាស់! នៅជប៉ុន តុក្កតាជាង ៥ ម៉ឺន ត្រូវម្ចាស់យកមកទុកក្នុងវត្តមួយហើយធ្វើបុណ្យស/ពឱ្យរាល់ឆ្នាំ ដើម្បីឧទ្ទិសកុសលផលបុណ្យ

ព័ត៌មានបន្ថែម

មិនសូវបង្ហាញដូចគូដទៃ! យ៉ា សុផាន់ម៉ៃ និង ប្អូនប្រុស ហ៊ិន ចាន់នីរ័ត្ន សាងស្នេហ៍បែបចាស់ទុំស្ងាត់ៗតែផ្អែមល្ហែម

អាយុ ៣០ ក្រាស់សម្រស់នៅតែខ្ញង់ តែ សុខ ពិសី បែរផុសសារមួយ អ្នកគាំទ្រអានហើយមិនស្រួលចិត្តសោះ

មិនឃើញគិតគូរចូលបវរកញ្ញាជាថ្មី! ហង្ស សុរិយ៉ាន់ សំងំថែសម្រស់ឡើងប្លែក ហាត់ប្រាណយករាងកាន់តែស្អាត

តារាចម្រៀងស្រីវ័យក្មេង ៥ រូប ក្ដោបបានទីផ្សារកាន់តែខ្លាំង ត្រូវប៉ាន់ទាំងស្នាដៃចម្រៀង ទាំងឆាកតន្រ្តីឯកជន

ចាំបានអត់? ម្ចាស់បទ «បេះដូងប្រមឹក» អ៊ុង វល្ខណ៍ទេវី កំពុងបំពេញតួនាទីនៅក្រសួងមួយ ក្រោយបាត់ឈឹងពីសិល្បៈ

ឈឺចាប់ពេក ឆន សុវណ្ណារាជ ប្រកាសឈប់ច្រៀងចម្រៀងប៉ុន្មានបទនេះទៀត ព្រោះជាបទយកតាមលំនាំចម្រៀងចោរសៀម

ល្បីប្រុសៗក្រុម Monsters26 សុទ្ធតែសង្ហាៗ មានទីផ្សារលំដាប់អន្តរជាតិ យុវវ័យកំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំង

ផ្ទុះចចាមអារ៉ាមថាតារាប្រុស Kris Wu បាត់បង់ជីវិតនៅក្នុងគុក ពេលនេះប៉ូលិសនៅចិនចេញបញ្ជាក់ការពិតហើយ

ស្វែងរកព័ត៌មាន​ ឬវីដេអូ