កាលពីថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២៥ កន្លងទៅ តារាហុងកុងជើងចាស់ លោកតា Benz Hui បានសម្រាកនៅមន្ទីរពេទ្យក្នុងស្ថានភាពធ្ងន់ធ្ងរ ធ្វើឱ្យមហាជនអ្នកគាំទ្រជាច្រើនមានការព្រួយបារម្ភខ្លាំង។


តាមសារព័ត៌មាន Headline Daily បានឱ្យដឹងថា សមាជិកក្រុមគ្រួសារជាច្រើន រួមទាំងមិត្តៗសិល្បករ ដូចជា តារាសម្ដែង
Charmaine Sheh, តារាសម្ដែង Michael Miu, Ron Ng, Raymond Lam ក៏ដូចជាតារាល្បីៗជាច្រើនរូបទៀត បានប្រទះឃើញទៅសួរសុខទុក្ខលោកតា Benz Hui ដល់មន្ទីរពេទ្យ។



គួររំឭកថា កាលពីខែមិថុនា ឆ្នាំ ២០២៥ កន្លងទៅ លោកតា Benz Hui ធ្វើឱ្យអ្នកគាំទ្របារម្ភពីសុខភាពរបស់លោក នៅពេលលោកជួបបញ្ហាពិបាកដកដង្ហើម ខណៈទៅលេងផ្ទះចាស់នៅក្រុង Guangzhou ប្រទេសចិន៕
