ភ្ញាក់ផ្អើល! តារាចម្រៀងប្រុសហុងកុងវ័យក្មេងម្នាក់ ប្រទះឃើញធ្លាក់ចូលសមុទ្រ សង្ស័យប៉ុនប៉ងស-ម្លា./ ប់ខ្លួន

Share This

កាលពីថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៥ កន្លងទៅ មានការភ្ញាក់ផ្អើលដោយតារាចម្រៀងប្រុសហុងកុងម្នាក់ឈ្មោះ Keung To ត្រូវគេប្រទះឃើញធ្លាក់ចូលក្នុងសមុទ្រក្បែរផ្សារបោះដុំចំណីអាហារ Western Food Wholesale Market។ ជាសំណាងល្អ រូបលោកត្រូវបាននាវារបស់ Maritime ជួយសង្គ្រោះទាន់ពេលវេលា និង បញ្ជូនទៅព្យាបាលបន្តនៅមន្ទីរពេទ្យ។

តាមរបាយការណ៍ព័ត៌មានបឋមបានឱ្យដឹងថា តារាចម្រៀងប្រុស Keung To បានធ្លាក់ចូលក្នុងសមុទ្រក្រោយលោកផឹកថ្នាំ និង ផឹកគ្រឿងស្រវឹង។ ស្ថានភាពមួយនេះហើយធ្វើឱ្យគ្រប់គ្នាសង្ស័យថាតារាប្រុសវ័យ ២៦ ឆ្នាំរូបនេះ ប៉ុនប៉ងសម្លាប់ខ្លួនឯង។ យ៉ាងណាមិញ មិនទុកឱ្យសង្ស័យយូរ Keung To បានចេញមកបដិសេធដោយសុំឱ្យ Manager របស់លោកបង្ហោះ story បកស្រាយថា៖ «ខ្ញុំគ្រាន់តែជួបគ្រោះថ្នាក់បន្តិចបន្តួចដោយសារតែការធ្វេសប្រហែសដោយខ្លួនឯង។ ខ្ញុំមិនអីទេ ដូច្នេះគ្រប់គ្នាកុំមានការបារម្ភអី។ ខ្ញុំសង្ឃឹមថានឹងលែងមានការសង្ស័យអ្វីតទៅទៀត។ ខ្ញុំពិតជាសុំទោសមែនទែនដែលធ្វើឱ្យគ្រប់គ្នាបារម្ភ។ ពីខ្ញុំ Keung To»

ទោះជាមានការបកស្រាយយ៉ាងណាក្ដី មហាជនមួយចំនួននៅតែបង្ហាញក្ដីបារម្ភខ្លាំងចំពោះស្ថានភាពរបស់ Keung To ដដែល។ គួរឱ្យដឹងថា Keung To កើតក្នុងឆ្នាំ ១៩៩៩ និង ចូលប្រឡូកសិល្បៈក្នុងនាមជាសមាជិកក្រុមចម្រៀង MIRROR ក្នុងឆ្នាំ ២០១៨។ លោកមានសមត្ថភាពឈ្នះការប្រកួតជាច្រើន និង បានក្លាយជាតារាចម្រៀង Canto-pop វ័យក្មេងដ៏ល្បីល្បាញនៅហុងកុង។

យ៉ាងណាមិញ វត្តមានរបស់ Keung To បានក្លាយជាគោលដៅនៃមតិរិះគន់មិនពេញចិត្តរបស់មហាជនក្រោយហេតុការណ៍ធ្លាក់ screen ទម្ងន់ ៦០០ គីឡូលើអ្នករាំ Li Kaiyan លើឆាកតន្ត្រីកាលពីឆ្នាំ ២០២២ កន្លងទៅរហូតធ្វើឱ្យអ្នករាំរូបនោះត្រូវពិការភាព។ រាល់ការចំណាយថ្លៃព្យាបាលរបស់ Li Kaiyan ទាំងប៉ុន្មានគឺខាងក្រុមហ៊ុនរបស់ក្រុមចម្រៀងប្រុស MIRROR ជាអ្នករ៉ាប់រងទាំងអស់ ហើយចាប់តាំងពីគ្រោះថ្នាក់លើឆាកតន្ត្រីពេលនោះមក ក្រុមចម្រៀង MIRROR គឺត្រូវបានផ្អាកការងារ លុបចោលកម្មវិធី និង tours តន្ត្រីរបស់ខ្លួនចោល៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ការសិក្សាថ្មី ៖ អត់បានជួយខ្លួនឯងតែ ១ អាទិត្យ អាចធ្វើឱ្យកើតបញ្ហាអាក្រក់នេះ ប៉ះពាល់ជីវិតប្រចាំថ្ងៃខ្លាំង

(វីដេអូ) កូនល្បីដល់កម្រិតនេះ តាមពិតពីដំបូង យាយយ៉យ មិនចង់ជំរុញឱ្យ នាយព្រែក ចូលសិល្បៈទេ ព្រោះហេតុផលមួយ

ប្ដីមើលរឿង 18+ ក្នុងវេបសាយ មើលចុះមើលឡើងឃើញប្រពន្ធខ្លួនឯងជាតួស្រី ឈឺចិត្តខ្លាំងពេកធ្វើរឿងស្មានមិនដល់មួយ

ប្រវត្តិយ៉ៗរបស់ព្រឹទ្ធាចារ្យ ប៉ែន សុខហួន តួឯកនាយរោងចុងក្រោយ ក្នុងរជ្ជកាលសម្តេចព្រះមហាក្សត្រិយានី កុសុមៈ

គាំទ្រផលិតផលខ្មែរ! មកស្គាល់ប្រេងឆាស្នាដៃកូនខ្មែរ ផលិតនៅខេត្តបាត់ដំបងពិតៗ មានឈ្មោះ «សុខៈ»

ព័ត៌មានបន្ថែម

(វីដេអូ) កូនល្បីដល់កម្រិតនេះ តាមពិតពីដំបូង យាយយ៉យ មិនចង់ជំរុញឱ្យ នាយព្រែក ចូលសិល្បៈទេ ព្រោះហេតុផលមួយ

មើលចិត្តគ្នា ៥ ឆ្នាំ! ទីបំផុតអ្នកផលិតមាតិកា ខេមរា ចូលចែចូវគូស្នេហ៍តាមប្រពៃណី រង់ចាំថ្ងៃមង្គលនៅដើមឆ្នាំ ២០២៦

នៅតែស្ងាត់ឈឹង! គឹម លក្ខិណា បន្តភាពស្ងប់ស្ងាត់ គ្មានអ្នកដឹងពីបច្ចុប្បន្នភាពនៃជីវិត សូម្បីអ្នកសិល្បៈក៏គ្មានអ្នកដឹង

ឆន សុវណ្ណារាជ ប្រកាសឈប់ច្រៀងចម្រៀងរបស់ខ្លួនប៉ុន្មានបទនេះ ព្រោះជាបទយកតាមលំនាំចម្រៀងចោរសៀម

(វីដេអូ) អ្នកសិល្បៈអៀនរំភើបជំនួស! ឱក សុគន្ធកញ្ញា និង ស្វាមី ផ្ដល់ស្នាមថើបឱ្យគ្នាយ៉ាងផ្អែម មុខគេឯង

សល់តែអនុស្សាវរីយ៍! អតីតបេក្ខជន Cambodian Idol ២ រូប បានចែកឋានទាំងវ័យក្មេង ក្រោយជួយគ្រោះថ្នាក់លើដងផ្លូវ

(វីដេអូ) ក្រោយទទួលស្គាល់ជាស្វាមីភរិយា ពេលនេះ មាស សុខសោភា បង្ហាញសកម្មភាពដើរកម្សាន្តជាមួយតាសក់សភ្នំត្បែងយ៉ាងសប្បាយ

បង្ហាញសម្រស់កូនស្រីច្បង ដាញ់ ម៉ូនីកា ក្នុងវ័យ ១៥ ឆ្នាំ សម្រស់ស្អាតមិនចាញ់អ្នកម្ដាយជាតួកុន

ស្វែងរកព័ត៌មាន​ ឬវីដេអូ