ធ្មេចបើកៗ Selena Gomez និង គូដណ្ដឹង ជិតដល់ថ្ងៃល្អ ចាប់ដៃគ្នាចូលរោងការក្លាយជាប្ដីប្រពន្ធពេញលេញហើយ

Share This

ដូចដែលប្រិយមិត្តមួយចំនួនបានដឹងរួចមកហើយថា កាលពីខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅ តារាចម្រៀងស្រី Selena Gomez បានប្រកាសជាសាធារណៈពាក់ចិញ្ចៀនភ្ជាប់ពាក្យជាមួយលោក Benny Blanco ប្ដូរឈ្មោះជាគូដណ្ដឹងនឹងគ្នា ក្រោយទាក់ទងមើលចិត្តថ្លើមគ្នាអស់រយៈពេល ១ ឆ្នាំ។ ចាប់តាំងពីពេលនោះមក អ្នកគាំទ្រគូស្នេហ៍តារាមួយគូនេះគឺតែងទន្ទឹងរង់ចាំដល់ថ្ងៃមង្គលរបស់ពួកគេ ហើយការទន្ទឹងនេះដែរកំពុងក្លាយជាការពិតហើយ ដោយអ្នកគាំទ្ររកឃើញថា Selena កំពុងរៀបចំត្រៀមសម្រាប់ថ្ងៃពិសេសជាមួយគូដណ្ដឹង ដោយទីតាំង និង ភ្ញៀវដែលចូលរួមខ្លះក៏ត្រូវបានទម្លាយខ្លះៗផងដែរ។

ជាក់ស្ដែង តាមព័ត៌មានទទួលបានពីសារព័ត៌មាន Daily Mail បានឱ្យដឹងថា ពិធីមង្គលការរបស់តារាចម្រៀង Selena Gomez និង គូដណ្ដឹង Benny Blanco គឺកាន់តែខិតជិតមកដល់ហើយ។ ប្រភពជិតដិតមួយបានបញ្ជាក់ថា គូស្នេហ៍តារាល្បីមួយគូនេះគ្រោងរៀបចំពិធីមង្គលការរយៈពេល ២ ថ្ងៃនៅវីឡាប្រណីតតម្លៃ ៣៥ លានដុល្លាររបស់ពួកគេនៅរដ្ឋ California សហរដ្ឋអាមេរិក ក្នុងខែកញ្ញា ឆ្នាំ ២០២៥ ខាងមុខនេះ។

ពួកគេសង្ឃឹមថា ថ្ងៃពិសេសរបស់គេនឹងពោរពេញដោយភាពកក់ក្ដៅ មានភាពឯកជន និង ការចូលរួមពីសំណាក់អ្នកដែលជិតដិតទាំងអស់។ ប្រភពខាងលើដដែលបានបន្តទៀតថា តារាចម្រៀង Ed Sheeran គឺ comfirm មុនគេជាភ្ញៀវម្នាក់ក្នុងពិធីមង្គលការ Selena Gomez និង Benny Blanco ហើយដោយឡែកចំពោះ Taylor Swift វិញ គឺមិនមានការទម្លាយឱ្យច្បាស់ថានឹងចូលរួមឬក៏អត់នោះដែរ។

ដំណឹងទម្លាយពីពិធីរៀបមង្គលការរបស់តារាចម្រៀងស្រី Selena Gomez និង អនាគតស្វាមី Benny Blanco នេះដែរគឺទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណជន ហើយពួកគេក៏បានបង្ហាញក្ដីរំភើបជំនួស និង បានអបអរដល់តារាក្នុងដួងចិត្តមហាជនមួយគូនេះផងដែរ៕

ប្រភព៖ Kenh14

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ប្រពន្ធចូលចិត្តថត selfie បង្ហោះលើហ្វេសប៊ុកពេក ប្ដីហាមមិនស្ដាប់ ប្រទាញប្រទង់គ្នារហូតកើតជារឿងធំ

ថ្ងៃហាឡូវីន នឹកឃើញអីទៅតែងខ្លួនជាអ្នកទោសចូលអង្គុយផឹកស៊ីនៅហាង មានអីត្រូវប៉ូលិសឃាត់ខ្លួនមែនទែន

ដេញប្រកិតសៀមរាប! ខេត្តជាប់សមុទ្រមួយនេះ សង្ស័យជាប់ Top2 ខណៈមានភ្ញៀវសម្រុកទៅលេងជាង ៣២ ម៉ឺននាក់ រយៈពេលអុំទូក ៣ ថ្ងៃនេះ

រាយមន្តស្នេហ៍ដាក់អ្នកគាំទ្រសុខៗ! ស្រីស្អាត Stella បើកបង្ហាញចំណងស្នេហ៍ជាមួយបុរសរូបសង្ហាក្រៅសិល្បៈម្នាក់

អាល្លឺម៉ង់ ដាក់ទោសគិលានុបដ្ឋាកយិកាម្នាក់ ឱ្យជាប់គុកមួយជីវិត ករណីចាក់ថ្នាំសម្លា./ ប់អ្នកជំងឺអស់ ១០ នាក់ ព្រោះខ្ជិលមើលថែ

ព័ត៌មានបន្ថែម

រាយមន្តស្នេហ៍ដាក់អ្នកគាំទ្រសុខៗ! ស្រីស្អាត Stella បើកបង្ហាញចំណងស្នេហ៍ជាមួយបុរសរូបសង្ហាក្រៅសិល្បៈម្នាក់

មិនអាចចូល Top បាន តែ សារ៉ាន់ គឹមឡាង ប្រឹងប្រែងខ្លាំង រហូតអ្នកគាំទ្រកម្ពុជាលាន់មាត់បែបនេះ

ចូលកងប្រកួតបាន ៥ ថ្ងៃ! អ្នកគាំទ្រផ្ទុះសរសើរ ហ្វីយ៉ាតា ឆ្វាចគ្រប់វគ្គ លេចធ្លោគ្រប់ឈុត ក្នុងកម្មវិធី MU នៅថៃ

បង្ហាញអតីតកាលមួយរបស់ ចាន់ គង្ការ កាលពី ១០ ឆ្នាំមុន ពាក់ព័ន្ធវិស័យបវរកញ្ញាដែលអ្នកគាំទ្រមិនធ្លាប់ដឹង

តស់! មកដឹងចំណុចពិសេសៗរបស់សមាជិកក្រុមចម្រៀង 4T ម្នាក់ៗសុទ្ធតែមិនធម្មតា

តារាប្រុសវាសនាល្អ បានសាងជីវិតគូនឹងភរិយាអាណិកជន ពេលនេះកំពុងមានសុភមង្គលខ្លាំងលើទឹកដីបរទេស

បង្ហាញសម្រស់កំលោះសង្ហា Influencer ២ រូប កំពុងផ្ទុះប្រជាប្រិយភាព ព្រោះសមត្ថភាព និង ទម្រង់មុខកូនកាត់

អ្នកម៉ាក់រឹងមាំ! ៦ ឆ្នាំ ផាន់ ផាត់ណា ដើរតួនាទីជាម្តាយផងឪពុកផង មើលថែកូនប្រុសតែមួយយ៉ាងល្អ

ស្វែងរកព័ត៌មាន​ ឬវីដេអូ