ភូមិមួយនៅចិនជួបគ្រោះរអិលបាក់ដី ផ្ដាច់ភូមិចេញជាពីរក្នុងពេលត្រឹមប៉ុន្មានវិនាទី ឯមនុស្សកំពុងបាត់ខ្លួនច្រើននាក់

Share This

កាលពីថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ ២០២៥ កន្លងទៅ វេលាម៉ោង ១១ និង ៥០ នាទីព្រឹក (ពេលវេលាក្នុងតំបន់) មានករណីគ្រោះរអិលបាក់ដីដ៏ខ្លាំងក្លាមួយបានកើតមានឡើងភ្លាមៗទៅលើភូមិ Jinping ក្នុងតំបន់ Tuanlian ក្រុង Yubin ខេត្ត Sichuan ប្រទេសចិន ដែលបណ្ដាលឱ្យមនុស្សចំនួន ២៩ នាក់កំពុងបាត់ខ្លួន (ចំនួនពិតប្រាកដនៅមិនទាន់ចេញផ្លូវការឡើយ) នេះបើតាមខាងអាជ្ញាធរក្រុង Yubin ប្រកាសក្នុងសន្និសីទកាសែត កាលពីវេលាម៉ោង ១២ រំលងអធ្រាត្រឈានចូលថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ ២០២៥។

តាមព័ត៌មានទទួលបានពីខាងអាជ្ញាធរអំឡុងពេលធ្វើសន្និសីទកាសែតបានឱ្យដឹងថា ផ្ទះសម្បែងពលរដ្ឋចំនួន ១០ ខ្នង រួមទាំងរោងចក្រមួយត្រូវបានដីរអិលបាក់គ្របដណ្ដប់ពីលើ មនុស្សចំនួន ២ នាក់បានរងរបួសត្រូវបានសង្គ្រោះដោយជោគជ័យ ខណៈប្រមាណ ២៩ នាក់ផ្សេងទៀតត្រូវបានរាយការណ៍ថាកំពុងបាត់ខ្លួន។

នៅយប់ថ្ងៃទី ០៨ ខែកុម្ភៈ ដដែលនោះ ខាងកងកម្លាំងសង្គ្រោះមកពីគ្រប់ផ្នែក និង ក្រុមគ្រូពេទ្យ បាននាំគ្នាសហការគ្នាយ៉ាងសស្រាក់សស្រាំចុះទៅដល់ទីតាំងដើម្បីសង្គ្រោះជនរងគ្រោះដែលកំពុងបាត់ខ្លួន។ នៅទីតាំងនោះ អ្នកភូមិជាច្រើនបាននាំគ្នាអង្គុយមិនព្រមចាកចេញទៅណា ដោយខ្លះព្យាយាមកាយដីស្វែងរកសាច់ញាតិដែលកំពុងកប់ជាប់ក្រោមដី។

តាមសម្ដីអ្នកភូមិបានលើកឡើងថា គ្រោះរអិលបាក់ដីនេះវាយប្រហារមកភ្លាមៗជាមួយសំឡេងសន្ធឹកដូចគ្រោះរញ្ជួយដី។ មនុស្សម្នាព្យាយាមរត់ចេញពីផ្ទះដែរ តែខ្លះរត់ចេញមិនទាន់នោះឡើយ។ អ្នកភូមិបានឱ្យដឹងទៀតថា ដោយសារតែតំបន់នោះមានភ្លៀងធ្លាក់ប៉ុន្មានថ្ងៃជាប់គ្នាទើបបង្កឱ្យមានការរអិលបាក់ដីបែបនេះ តាមវីដេអូអ្នកភូមិថតបានបង្ហាញឱ្យឃើញថា ភូមិត្រូវដីបាក់ហូរកាត់ផ្ដាច់ចេញជាពីរផ្នែក ម្ខាងកើតម្ខាងលិចត្រឹមពេលតែ ៥៨ វិនាទី មើលទៅគួរឱ្យតក់ស្លុតបំផុត៕

ប្រភព៖ Kenh14

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

​(វីដេអូ) មិនជាប់ឈាមជ័រសោះ តែអ្នកផលិតមាតិកាបរទេសល្បី ២ រូប ខ្នះខ្នែងចុះដល់ទីតាំងជនភៀសសឹកអ្នកភូមិព្រៃចាន់

អ្នកគាំទ្របង្ហាញការបារម្ភ! តួឯករឿង «ព្រលឹងបិសាចក្រមុំ» ពេជ្រ វលក្ខណ៍ កំពុងមានជំងឺកាចសា-ហា-វជាថ្មី

ការសិក្សាថ្មី ៖ ដៃគូចាយពេលមានអីៗនៅព្រឹកមុនទៅធ្វើការ ជួយឱ្យបំពេញការងារជោគជ័យ ឆាប់ឡើងតំណែង បានប្រាក់បន្ថែមខ្ពស់

មិនស្មានទេថានេះជាអាជីពកម្របំផុត នៅលើពិភពលោកមានមនុស្សធ្វើត្រឹម ៦០០ នាក់ តែប្រាក់ខែវិញអាចធ្វើសេដ្ឋីបាន

ដូចគ្នាប៉ុន្មានភាគ? តារាចម្រៀង ម៉ម ពេជ្ជរិទ្ធ និង សុភារាជ ត្រូវអ្នកគាំទ្រថាមុខស្រដៀងគ្នាខ្លាំង ឃើញនៅក្រៅមានអ្នកហៅច្រឡំទៀត

ព័ត៌មានបន្ថែម

​(វីដេអូ) មិនជាប់ឈាមជ័រសោះ តែអ្នកផលិតមាតិកាបរទេសល្បី ២ រូប ខ្នះខ្នែងចុះដល់ទីតាំងជនភៀសសឹកអ្នកភូមិព្រៃចាន់

ការសិក្សាថ្មី ៖ ដៃគូចាយពេលមានអីៗនៅព្រឹកមុនទៅធ្វើការ ជួយឱ្យបំពេញការងារជោគជ័យ ឆាប់ឡើងតំណែង បានប្រាក់បន្ថែមខ្ពស់

ដល់-ក! អ្នកភូមិមួយនៅអង់គ្លេស ថ្លង់រកដេកពួនមិនបាន ដោយសារអ្នកមានៗទៅបាយព្រឹកជិះសុទ្ធតែឧទ្ធម្ភាគចក្រចុះបន្តកន្ទុយគ្នា

ខ្លាំងមែន! ពីខ្លួនមួយគ្មានលុយមួយរៀល ដើររើសគ្រាប់ឈើចាក់ធ្វើខ្សែ-ក រហូតបើកអាជីវកម្មគ្រឿងអលង្ការ មានវីឡាស្នាក់ប្រណីតនៅសៀមរាប

ពុ-ទ្ធោ! នាំភ្ញៀវទេសចរទៅលេងកោះ ពេលមកវិញភ្លេចហៅលោកយាយវ័យ ៨០ ឆ្នាំម្នាក់ឡើងនាវា ទម្រាំដឹងលោកយាយអស់បុណ្យបាត់

ខាងស្រីខូចក្រលៀន ខាងប្រុសកើតមហារីក រៀបការព្រោះសម្លឹងឃើញក្រលៀនគេ តែចុងក្រោយកើតរឿងស្មានមិនដល់

ស៊ែរចែកគ្នាដឹង! ក្រសួងបញ្ជាក់ពីអត្ថន័យផលិតផលមានស្លាក «ច.ប.ផ.» អាចទិញប្រើប្រាស់ ព្រោះបានចុះបញ្ជីត្រឹមត្រូវ

មកស្គាល់បុរសសង្ហាកម្ពុជា ៥ រូប នៅវ័យក្មេង តែសមត្ថភាពខ្លាំង កំពុងដឹកនាំក្រុមហ៊ុនល្បីៗនៅកម្ពុជា

ស្វែងរកព័ត៌មាន​ ឬវីដេអូ