ព្រះ-អើយ! យន្តហោះ Air India សង្ស័យធ្លា-/ក់ដោយសារពីឡុតម្នាក់មានបញ្ហាផ្លូវចិត្ត និង សម្រេចចុចបិទកុងតាក់បញ្ជូនសាំង

Share This

ក្រុមអ្នកស៊ើបអង្កេតក្នុងប្រទេសឥណ្ឌាបានធ្វើការពិនិត្យមើលលើកំណត់ត្រាវេជ្ជសាស្ត្ររបស់អ្នកជំងឺនៃពីឡុតម្នាក់ឈ្មោះ Sumeet Sabharwal លើយន្តហោះ Air India ដែលបានធ្លាក់ផ្ទុះឆេះសម្លាប់ជីវិតមនុស្សជាង ២០០ នាក់ ស្របពេលរបាយការណ៍មួយចំនួនបានបញ្ជាក់ថា ពីឡុតរូបនោះគឺជាអ្នកដែលចុចបិទកុងតាក់បញ្ជូនសាំងលើយន្តហោះ។

តាមកាសែតអាមេរិក Wall Street Journal កាលពីថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២៥ កន្លងទៅ បានស្រង់ប្រភពចំនួន ២ ដែលលើកឡើងពាក់ព័ន្ធនឹងករណីខាងលើ បានឱ្យដឹងថា តាមការសន្ទនារវាងពីឡុតទាំង ២ ដែលថតជាប់ដោយប្រអប់ខ្មៅលើយន្តហោះ បានបង្ហាញថា លោកកាពីទែន Sabharwal អាយុ ៥៦ ឆ្នាំ បានធ្វើការចុចបិទកុងតាក់គ្រប់គ្រងសាំងលើម៉ាស៊ីនទាំងពីរ។ ពីឡុតមួយរូបផ្សេងទៀតឈ្មោះ Clive Kunder អាយុ ៣២ ឆ្នាំ បានសួរទាំងការភ្ញាក់ផ្អើល និង ភ័យស្លុតទៅលោកកាពីទែនរូបនោះថា ហេតុអ្វីបានជាលោកចុចបិទកុងតាក់បញ្ជូនសាំង? តែលោក Sabharwal គឺរក្សាភាពស្ងាត់នឹងធឹងមុនពេលយន្តហោះធ្លាក់ផ្ទុះឆេះសម្លាប់មនុស្ស ២៦០ នាក់។

ព័ត៌មានដែលទទួលបានមកនេះគឺស្របទៅនឹងការពិតថា លោកពីឡុត Kunder គឺជាអ្នកបើកយន្តហោះឡើងហើយដៃទាំងពីររបស់លោកគឺជាប់គ្រប់គ្រងដំណើរការយន្តហោះ ប៉ុន្តែលោកកាពីទែន Sabharwal មានតួនាទីជាអ្នកត្រួតពិនិត្យហើយដៃរបស់លោកទាំងពីរគឺទំនេរ ដូច្នេះលោកគឺងាយស្រួលក្នុងការចុចកាត់ផ្ដាច់កុងតាក់បញ្ជូនសាំង នេះបើតាមការបញ្ជាក់ពីលោកកាពីទែន Mohan Ranganathan អ្នកជំនាញផ្នែកសុវត្ថិភាពអាកាសចរណ៍ឥណ្ឌា។ លោក Ranganathan បានបញ្ជាក់ទៀតថា៖ «ពីឡុត Air India មួយចំនួនបាននិយាយថា លោកកាពីទែន Sabharwal កើតមានជំងឺផ្លូវចិត្ត ហើយក៏មានបញ្ហាពាក់ព័ន្ធនឹងសុខភាពផ្លូវចិត្តខ្លះដែរ។ លោកបានដាក់ច្បាប់ឈឺដោយសារតែបញ្ហានេះ»

គួរឱ្យដឹងថា លោកកាពីទែន Sabharwal បានទទួលការត្រួតពិនិត្យសុខភាពចុងក្រោយបង្អស់នៅថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ ២០២៤ កន្លងទៅ ហើយបើតាមការបញ្ជាក់របស់ក្រុមហ៊ុន Tata Group ដែលជាក្រុមហ៊ុនមេរបស់ Air India ទាំងលោក Sabharwal និង ពីឡុតជាដៃគូ Kunder គឺជាប់ការធ្វើតេស្តសុខភាពទាំងផ្លូវកាយ និង ផ្លូវចិត្ត។

យ៉ាងណាមិញ ចំពោះករណីនេះ ខាងក្រុមស៊ើបអង្កេតផ្នែកគ្រោះថ្នាក់តាមផ្លូវអាកាសនៅឥណ្ឌា គឺនៅបន្តដំណើរការស៊ើបអង្កេតនៅឡើយ ហើយចំពោះមូលហេតុពិតប្រាកដលើការចុចបិទកុងតាក់បញ្ជូនសាំងពីសំណាក់ពីឡុតយន្តហោះនេះដែរ គឺនៅមិនទាន់អាចសន្និដ្ឋានបញ្ជាក់ជាផ្លូវការនៅឡើយទេ៕

ប្រភព៖​ VN Express

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ឃើញពស់មួយក្បាលវារចូលផ្ទះ ខំវាយឱ្យងា/ប់ ស្អែកឡើងវានាំគ្នាមកទាំងសម្បុកជាង ៥០ ក្បាល គួរឱ្យព្រឺសម្បុរ!

ខំរក្សាព្រហ្មចារីយូរខែយូរឆ្នាំ ចុងក្រោយកំលោះក្រមុំ ៤ នាក់នេះ ជួបរឿងខកចិត្ត ចង់បកក្រោយតែហួសពេល

ពេជ្រ សោភា កាន់តែបង្ហាញថាមិនមានអ្វីជាប់ជំពាក់នឹង ឆឹម សក្កដា ទោះជាប់ងារជាគូដណ្ដឹង ៣ ឆ្នាំ

ឆ្មារោគចិត្ត ដើរពាំលីអូ និង ស្រោមជើងប្រុសៗមកទុកពេញផ្ទះ រហូតម្ចាស់ផ្ទះបិទប្រកាសរកម្ចាស់របស់វិញ

កូនខ្មែរគួរស្គាល់! «ព្រះមហាមាលា» គ្រឿងប្រដាប់ព្រះសិរដ៏សំខាន់របស់ព្រះមហាក្សត្រកម្ពុជា ក្នុងសម័យបុរាណ

ព័ត៌មានបន្ថែម

ខំរក្សាព្រហ្មចារីយូរខែយូរឆ្នាំ ចុងក្រោយកំលោះក្រមុំ ៤ នាក់នេះ ជួបរឿងខកចិត្ត ចង់បកក្រោយតែហួសពេល

កូនខ្មែរគួរស្គាល់! «ព្រះមហាមាលា» គ្រឿងប្រដាប់ព្រះសិរដ៏សំខាន់របស់ព្រះមហាក្សត្រកម្ពុជា ក្នុងសម័យបុរាណ

អាយុគ្រាន់ជាតួលេខ! លោកតាម្នាក់បានប្រពន្ធក្មេងវ័យខុសគ្នាជាង ៥០ ឆ្នាំ សម្រេចក្ដីស្រមៃបានកូនពូជក្នុងវ័យ ៩៣ ឆ្នាំ

ឃ្យូតណាស់! នេះហើយជារូបរាងសត្វអំពិតអំពែកឈ្មោល អត់ចេះហោះភ្លឹបភ្លែតដូចអំពិលអំពែកញីទេ ចេះតែវារដូចដង្កូវ

អ្នកគ្រូ ណាលី ថាយុគ ៩ នេះ អ្នកចេះ អ្នកពូកែ មានភាពស្មោះត្រង់ កុំភ័យរឿងមួយនេះ តែបើអ្នកពូកែតែទ្រឹស្ដីអាចមានភ័យ

កើតមកលើគំនរទ្រព្យ! ទើបអាយុ ៥ ឆ្នាំ ត្រូវឪពុកម្ដាយឱ្យកាដូឡាន Mercedes តម្លៃ ៤១ ម៉ឺនដុល្លារ ជាថ្នូរនឹងការព្រមទៅរៀន

អត់ពិបាកទេ! បណ្ណបើកបរផុតកំណត់ចង់បន្តវិញ កាន់តែឯកសារ ៤ មុខ ទៅធ្វើនៅទីតាំងទាំងនេះ មានគ្រប់ខេត្តក្រុង

ប្រវត្តិលោក រៀម មុន្នីស៊ីឡុង​ សិល្បករច្នៃសំរាមទៅជាវត្ថុសិល្បៈ ជួយដល់បរិស្ថាន និង ភពផែនដី

ស្វែងរកព័ត៌មាន​ ឬវីដេអូ