ព្រះអើយ! ព្រោះកន្លាតមួយក្បាល ស្ត្រីម្នាក់ធ្វើឱ្យឆេះអគារស្នាក់នៅ រហូតនាំទុក្ខដល់អ្នកជិតខាងត្រូវអស់បុណ្យទាំងវ័យក្មេង

Share This

នៅថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២៥ នេះ ស្ត្រីជនជាតិកូរ៉េខាងត្បូងម្នាក់អាយុខ្ទង់ ៣០ ឆ្នាំ បានធ្លាក់ពីលើបង្អួចអគារស្នាក់នៅរបស់ខ្លួនរហូតបាត់បង់ជីវិត ក្រោយជួយសង្គ្រោះកូនតូចរបស់នាងដោយសុវត្ថិភាពពីអគារកំពុងឆេះ ក្រោមស្នាដៃរបស់អ្នកជិតខាង។

តាមប៉ុស្តិ៍ប៉ូលិសនៅ Osan បានឱ្យដឹងថា អគ្គិភ័យបានឆាបឆេះឡើងកាលពីថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២៥ កន្លងទៅ វេលាម៉ោងប្រមាណ ៥ និង ៣៥ នាទីព្រឹក (ពេលវេលាក្នុងតំបន់) នៅអគារស្នាក់នៅកម្ពស់ ៥ ជាន់មួយកន្លែងនៅក្រុង Osan ខេត្ត Gyeonggi។ ភ្លើងឆាបឆេះដំបូងចេញពីជាន់ទី ២ ដោយមានស្ត្រីរស់នៅក្នុងអគារម្នាក់ព្យាយាមសម្លាប់សត្វកន្លាតមួយក្បាលដោយប្រើដែកកេះ និង ថ្នាំបាញ់សម្លាប់សត្វល្អិត តាមអ្វីដែលនាងឃើញតាម Youtube។ យ៉ាងណាមិញ ភ្លើងក៏បានឆាបឆេះឡើងរហូតគ្រប់គ្រងលែងបានរាលដាលទៅដល់ជាន់ផ្សេងៗទៀត។

ភ្លាមៗ ក៏មានការជម្លៀសមនុស្សចេញពីអគារ ហើយក៏មានគ្រួសារមួយរស់នៅជាន់ទី ៥ (ប្ដីប្រពន្ធ និង កូនតូចអាយុ ២ ខែ) ក៏បានព្យាយាមគេចចេញដូចគ្នាតាមបង្អួចផ្ទះ។ ពួកគេបានហុចកូនតូចមុនតាមបង្អូចទៅឱ្យអ្នកជាប់អគារជាមួយគ្នា ប្ដីប្រពន្ធកើតព្យាយាមចេញតាមក្រោយ បុរសជាប្ដីចេញបានដោយសុវត្ថិភាព ប៉ុន្តែប្រពន្ធក៏ជួបគ្រោះថ្នាក់ធ្លាក់ពីបង្អួចរហូតរងរបួសធ្ងន់ធ្ងរ។

នាងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដែលនៅជិតបំផុត ប៉ុន្តែជាអកុសលត្រូវក្រុមគ្រូពេទ្យប្រកាសស្លាប់ដោយសាររបួសធ្ងន់ធ្ងរពេក។ តាមការស៊ើបអង្កេតរបស់ប៉ូលិសបានទម្លាយថា ជនរងគ្រោះ និង ក្រុមគ្រួសារមិនអាចរត់គេចតាមជណ្ដើរអាសន្នបាន ព្រោះតែភ្លើងឆេះជះផ្សែងខ្មួលខ្មាញ់ខ្លាំងពេកខ្លាចប៉ះពាល់ដល់កូនតូច ទើបសម្រេចគេចតាមបង្អួចបែបនេះ។ តាមរបាយការណ៍គឺមិនមាននរណាគ្រោះថ្នាក់ដល់ជីវិតទៀតឡើយ ប៉ុន្តែមានមនុស្ស ៨ នាក់ឈ្លក់ផ្សែង កំពុងទទួលការព្យាបាល៕

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

(វីដេអូ) ក្រោយបញ្ចប់បេសកកម្មជិះម៉ូតូច្រៀងពីភ្នំពេញ ដល់ព្រះវិហារ ណាន វីសា កោរសក់រំឭកដល់កងកម្លាំងពលីជីវិត

ប្ដីលេងមួយក្បាច់ប្រពន្ធបះសក់ច្រូង! រៀបការរួមរស់ជាមួយគ្នាជាង ១០ ឆ្នាំ ប្តីកុហកថាកើតជំងឺថ្លើម តែតាមពិតកើតជំងឺអេដស៍

ប្រាប់តៗផង! ប៉ុន្មានថ្ងៃទៀត នៅពេទ្យគៀនឃ្លាំង មានគ្រូពេទ្យជំនាញមកពីហុងកុង ព្យាបាលជូនអ្នកជំងឺមានបញ្ហាដៃ ៤ មុខនេះ

អឹស! ចេញស្នាក់នៅសណ្ឋាគារលើកដំបូង យកខោអាវទៅព្យួរចំក្បាលរូប៊ីណេទឹកពន្លត់អគ្គិភ័យ មានអីលិចសណ្ឋាគារគេអស់ ២ ជាន់

រវល់តំណាងកម្ពុជាច្រៀងនៅក្រៅប្រទេស! ប៉ាច គីមមួយ ត្រូវជនឆ.បោកយកឈ្មោះទៅបង្កើតគណនីក្លែងក្លាយ ដើរខ្ចីលុយមិត្តស្និទ្ធស្នាល

ព័ត៌មានបន្ថែម

ប្ដីលេងមួយក្បាច់ប្រពន្ធបះសក់ច្រូង! រៀបការរួមរស់ជាមួយគ្នាជាង ១០ ឆ្នាំ ប្តីកុហកថាកើតជំងឺថ្លើម តែតាមពិតកើតជំងឺអេដស៍

ប្រាប់តៗផង! ប៉ុន្មានថ្ងៃទៀត នៅពេទ្យគៀនឃ្លាំង មានគ្រូពេទ្យជំនាញមកពីហុងកុង ព្យាបាលជូនអ្នកជំងឺមានបញ្ហាដៃ ៤ មុខនេះ

ទីបំផុត សុខជា សម្រេចក្ដីប្រាថ្នា មកដល់ទឹកដីកម្ពុជាហើយ មានហ្វេនតូចៗសម្រុកទៅលេងដល់កាំជណ្ដើរផ្ទះ

ភ្ញាក់ផ្អើល! ប្រទះឃើញស-ពក្បែរមាត់ស្ទឹងព្រែកត្នោតក្នុងសភាពស្អុយរលួយ ត្រូវគេដាក់វ៉ាលិសច្រកបាវទម្លាក់ចោល

ពលរដ្ឋចាប់ផ្ដើមភ័យបាក់ស្បាត! ការបំផ្ទុះគ្រា/ប់បែ-កនៅខេត្តណារ៉ាធីវ៉ាត់ ឆក់យកជីវិតជនស៊ីវិល និង មានអ្នករបួសដេកពេទ្យជិត ២០ នាក់

កុំខ្លាចរឿង «ឆុង» ! គ្រូចិនសែម៉ុង ពន្យល់ឱ្យធូរចិត្តចំពោះអ្នកខ្លាចការ «ឆុង» គ្រាន់តែជាការកំណត់ព្រំបន្ទាត់យីអ៊ុនប៉ុណ្ណោះ

ជាងកាត់សក់ម្នាក់ នៅកំលោះសោះ តែពិនិត្យឃើញមេរោគអេដស៍ អាចឆ្លងតាមការមុ.តកន្រ្តៃកាត់សក់ឱ្យភ្ញៀវ

តស់លឿនៗ! មន្ទីរពេទ្យហ្លួងម៉ែ ប្រកាសរើសបុគ្គលិកច្រើននាក់ ធ្វើការលើជំនាញ ៥ មុខនេះ

ស្វែងរកព័ត៌មាន​ ឬវីដេអូ