ថ្មីៗនេះ បវរកញ្ញាមួយចំនួនដែលជាបេក្ខភាពប្រកួតកម្មវិធី Miss Universe ប្រចាំឆ្នាំ ២០២៥ បានធ្វើឱ្យមហាជនព្រួយបារម្ភ ខណៈពួកគេបានបង្ហោះលើ Story IG របស់ខ្លួន បង្ហាញថាកំពុងមានបញ្ហាសុខភាពដោយសារពុលចំណីអាហារ ត្រូវការសម្រាកព្យាបាល។


ក្នុងចំណោមបេក្ខភាពដែលពុលចំណីរួមមាន បេក្ខភាពមកពីប្រទេស Honduras, Panama, Guyana និង Estonia ជាដើម ដោយបវរកញ្ញាខ្លះបង្ហាញពីស្ថានភាពកំពុងព្យាបាលនៅមន្ទីរពេទ្យ ខណៈមួយចំនួនទៀតបង្ហោះជាសារវែងអន្លាយប្រាប់អ្នកគាំទ្រកុំឱ្យបារម្ភខ្លាំង។


គួរបញ្ជាក់ថា កម្មវិធីប្រកួតបវរកញ្ញាលំដាប់ពិភពលោក Miss Universe 2025 នឹងធ្វើការប្រកួតវគ្គបឋមនៅថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៥ ខាងមុខនេះ ខណៈវគ្គផ្ដាច់ព្រ័ត្ររករាជិនីគ្រងមកុដនៅថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៥៕



